27 •គ្រប់យ៉ាងក៏ល្អប្រសើរឡើង

2.8K 250 10
                                    


បន្ទាប់ពីចេញពីផ្ទះរាងស្តើងមករាងក្រាស់ក៏មិនបានទៅណាទៀតដែល នាយក៏បានត្រលប់មកផ្ទះវិញព្រោះខ្លាចរាងតូចឈឺព្រោះទើបតែចេញពីពេទ្យផង ដោយលើកនឹងរាងក្រាស់ជាអ្នកបើកឡានវិញដោយខ្លួនឯងព្រោះពេលចេញមកនាយមិនអោយចំណិតបើកឡានអោយទេ ។

« Tae អូនគេងសិនទៅចាំទៅដល់ផ្ទះចាំបងដាស់ណា » រាងក្រាស់បើកឡានបន្តើរលូកដៃទៅកាន់ដៃរាងតូចបណ្តើរ រាងតូចក៏ចាប់កាន់វិញដូចគ្នាហើយញញឹម

« បាទ..! ចឹងអូនគេងសិនហើយណា ដល់ពេលទៅផ្ទះដាស់អូនមិនងើបកុំថាអោយទម្រក់អោយសោះបងឯង »

« អូនគិតថាមានអូនពិននឹងបងបីមិនរួចមែនទេ ...! បើអូនស្រាលឡើងដូចសំឡី បើដាស់មិនងើបបងបីទៅខ្លួនឯង »

មិនទាន់ស្អីផងរាងតូចក៏ទុកអោយរាងក្រាស់និយាយម្នាក់ឯងព្រោះទន់.ក គេងលក់បាត់ហើយ រាងក្រាស់លួចសើចតិចៗ ព្រោះរាងតូចនៅតែជាកូនក្មេងសម្រាប់គេ

មិនយូរប៉ុន្មានរាងក្រាស់ក៏ត្រលប់មកផ្ទះវិញ ដោយឃើញរាងតូចលង់លក់ស្រួលដល់ហើយទើបរាងក្រាស់បីរាងតូចទៅតែម្តង

( Taeអើយ Tae ញុំាពិនណាក៏នៅតែស្រាលមិនឡើងគីឡូសោះ ) រាងក្រាស់គិតក្នុងចិត្ត

__________

Skip ⏭ ពេលព្រឹក

« សឺត...សឺត ក្មេងទម្រក់ងើបឡើងម៉ោង10ហើយណា » រាងក្រាស់ថើបថ្ពាល់ប្រពន្ធសម្លាញ់គេទាំងសងខាង

រាងក្រាស់ងើបតាំងពីរយូរហើយ តែនាយមិនងើបចេញពីគ្រែទេ នាយនៅគេងមើលមុខរាងតូចមិនចេះឆ្អែតឆ្អន់សោះ នេះមកនៅជាមួយគ្នាជិត1ខែហើយ តែនាយមិនដែលបានគយគន់រាងតូចបានពេញភ្នែកដូចថ្ងៃនេះសោះ ច្រមុះមានខ្ទង់ រោមភ្នែង.ង វែងជាងមនុស្សស្រី មុខរលោង...លោកអើយគ្រាន់តែមើលក៏គួរអោយចង់លេបចូលពោះដែល ...! និយាយបែបនេះមើលតែក'ថេយ៍ជាចំណីពេលព្រឹកចឹង

« ប្រពន្ធសម្លាញ់...ងើបឡើង អូនចង់គេងដល់ណាទៀត » ធ្លាប់តែរាងតូចងើបមុនពេលនេះរាងក្រាស់ងើបមុនដាស់ផងថើបផង ចង់តែកេងចំណេញពេលគេគេងលក់យ៉ាប់ណាស់

លង់ស្នេហ៍ប្រធានាធិបតី 🤍✨Where stories live. Discover now