Ep32 •ថ្នមអូន😒

4.7K 350 28
                                    


« អឹម...ថេយ៍នេះអូនភ្ញាក់ហើយឬ » រាងក្រាស់ដែលអង្គុយក្បែរឃើញរាងស្តើងបម្រាស់ខ្លួន កម្រើកដៃ

« Jung អូនឃ្លាន » កម្លោះតូចមានប្តី ងើបភ្លាមទារកចំណីភ្លាមព្រោះតែមិនបានញុំាបាយមួយថ្ងៃហើយ

« អូនអង្គុយអោយស្ងៀមចាំបងយកអោយ » និយាយរួចរាងក្រាស់ដើរទៅបើកទូរទឹកកកក្នុងបន្ទប់មន្ទីរពេទ្យយកប៉ោមនឹងស្ត្រប៉រី ដែលរាងក្រាស់អង្គុយចិតទុកពេលដែលរាងតូចគេងសន្លប់ យកមកបញ្ចុករាងតូច ។

« ហា...អឹម » រាងក្រាស់ធ្វើមាត់ដូចបញ្ចុកបាយកូនក្មេងចឹង

« ថីបងឯង ...😒 អោយមកនេះអូនញុំាខ្លួនឯងបាន» រាងតូចបម្រុងនឹងកញ្ឆក់យកមកញុំាតែត្រូវរាងក្រាស់ ហាម ឃាត់ ។

« ទុកអោយបងបញ្ចុកវិញ អូនកំពុងតែមាន Dingdong ណាប្រយ័ត្នប៉ះពាល់ »

ស្លាប់ ស្លាប់... ស្លាប់មិនខានទេលោកព្រះ កំពូលប្តីហើយនេះគ្រាន់តែញុំាផ្លែឈើខ្លួនឯងក៏ខ្លាចប៉ះពាល់កូនដែល គួរតែឆែក google ដូចកាលទៅផ្សារជាមួយរាងតូចលើកដំបូងដែរទៅ វាគ្រាន់ជាង ។ 🤦‍♀️


« យ៉ា....  Jeon jungkook ឈប់...! និយាយស្អី Dingdong ស្អីបងឯង » រាងតូចក៏មិនទាន់ដឹងដែលថាខ្លួនឯងមានកូន

« ក៏អូនមាន Dingdong កូនយើងនោះអី »

« អូននឹងមាន...មានកូនហ៎ » រាងតូចសួរបញ្ចាក់ម្តងទៀត ព្រោះអរផងភ័យផងខ្លាចស្តាប់ច្រលំ ។

រាងក្រាស់មិនមាត់តែហុចរូបដែលទើបតែឆ្លុះអេកូមានរូបកូននៅក្នុងនោះដែលទើបតែបាន 2 សប្តាហ៍ប៉ុណ្ណោះ ។

រាងស្តើងក៏ទទួលយកមកមើលហើយញញឹមបិទមាត់មិនជិតព្រោះអីរាងតូចម្នាក់នេះក៏ស្រលាញ់ក្មេងខ្លាំងណាស់ដែល ។

រាងតូចមិនមាត់ក៏ហារមាត់អោយលោកប្តីបញ្ចុកផ្លែឈើបន្ថែមទៀត ញុំាផងញញឹមផង មិនដឹងជាស្អីទេ z'tae ។

« អ៎....Jung អូនចង់ទៅផ្ទះឥលូវបានទេ »

« ឥលូវនឹងឬ !! » រាងក្រាស់លើកចញ្ចើមសួរបញ្ចាក់

« ក៏ឥលូវនឹងហើយបាទ...អូនចង់ទៅគេងនៅផ្ទះ »

« បាទបាន...! ចាំបងអោយ Soobin ទៅចាត់ចែងបង់ថ្លៃមន្ទីរពេទ្យ អូនចាំនៅទីនេះសិនហើយ » និយាយរួចរាងក្រាស់ដើរទៅបើកទ្វារចេញក្រៅហើយប្រាប់ចំណិតអោយចាត់ ចំណែកឯនាយនិងរាងតូចទៅចាំនៅក្នុងឡានមុន ។ 

លង់ស្នេហ៍ប្រធានាធិបតី 🤍✨Where stories live. Discover now