Ep11 • រំលោភលែងដឹងប្រុសលូវហើយ 🙄

4.8K 307 7
                                    





At Traditional Restaurant Korean
      ( ភោជនីយដ្ឋានបែបប្រពៃណីកូរ៉េ )

គ្រាន់តែមកដល់ភ្លាមរាងក្រាស់បើកទ្វារអោយរាងស្តើងដោយរួចខ្លួនឯង ទើបនាយបណ្តើរអ្នកដែលជាប្រពន្ធចូលទៅក្នុងហាងអាហារ ដែលតុបតែងដូចទៅក្នុងរាជវាំងសម័យបុរាណមានភាពលេចល្លោ ទាក់ទាញអោយភ្ញៀវគ្រប់គ្នាចង់មកភ្លក់ម្ហូបនៅទីនេះ ។ ហើយនៅកន្លែងនេះក៏កន្លែងដែលនាយចូលចិត្តមកផងដែល ។ 

រាងក្រាស់ដើរចូលមកដោយលើកដៃស្រាក់ចង្កេះរាងតូចអោយមកកៀកនឹងខ្លួន ហាក់មិនចង់អោយអ្នកនៅក្នងហាងនោះសម្លឹងមកប្រពន្ធខ្លួនឡើយ  រាងក្រាស់ចង់តែចាក់ភ្នែកពួកនឹងអោយខ្វាក់ទេ  ដែលហ៊ានសម្លឹងមើលសំណព្វចិត្តគេបែបនេះគួរអោយខឹងមែន   ។

គ្រាន់តែមកដល់តុភ្លាមរាងក្រាស់បានប្រាប់អ្នករត់តុអោយយកអាហារមកដូចរាល់ដង  ទើបអ្នករត់តុចេញទៅវិញនឹងអាលបានយកអាហារមកអោយភ្ញៀវទាន់ពេល ។

« អូនដឹងទេថាបងចង់តែលេបអូនទុកនោះទេ ហូយ...ខឹងណាស់ពេលដែលគេសម្លឹងមកអូន »  រាងក្រាស់និយាយទាំងទឹកមុខស្អុយប៉ែ

« ហើយបងកុំចិត្តអាក្រក់ពេកទៅមើល  ទោះគេមើលមកអូនក៏អូនមិនមើលទៅវិញដែលព្រោះអីក្នុងភ្នែកអូនមានតែបងទេដែលសំខាន់ » រាងស្តើងនិយាយបណ្តើរយកដៃអង្អែរដៃរាងក្រាស់ថ្មមៗបណ្តើរដើម្បីអោយនាយទន់ចិត្ត ។


« បងមិនព្រមទេ ហើយបងនឹងមិនអោយចេញពីផ្ទះដោយគ្មានបងទៀតទេ  » រាងក្រាស់និយាយបែបនេះចង់ដឹងថាកូនខ្លាគេនឹងតបតបែបណាចាំមើល  ។ នាយដើរជាមួយបុិននឹងហើយនៅមានអ្នកមើលមកប្រពន្ធគេដូចចង់សុី ចុះទម្រាំតែអត់នាយទៀតនោះ មិនគេចូលមកញ៉ែយកទៅបាត់ហើយទេហេ

« 1 តឹកយ៉ាងមិចដែលjung » ហីយ៉ា មើលក្មេងម្នាក់នេះហ៊ានយករាងកាយមកដោះដូរផងរឺ  ។ រាងក្រាស់ចង់តែសើចបន្តិចអីបន្តិចទេលោកមើលសម្តីប្រពន្ធក្មេងមិនដឹងខ្យល់ម្នាក់នេះ ទៅមិនខ្លាចគេអុកអោយបាក់ចង្កេះទេ   ...!


« យ៉ា...! Kim taehyung តិចពេកហើយបងមិនព្រមទេ »

« ចឹង2តឹក » មើលចុះរាងស្តើងមិនព្រមឈប់ហាក់ដឹងចិត្តថាបើយកអាណឹងមកដោះដូរប្រាកដជាបានចេញមកក្រៅដោយមានសេរីភាព  ។

លង់ស្នេហ៍ប្រធានាធិបតី 🤍✨Where stories live. Discover now