Ep5 •ខ្ញុំគ្មានសល់អ្នកណាទៀតទេ 😣

4.7K 365 5
                                    



Taehyung បន្ទាប់ពីចេញពីបន្ទប់ទឹករៀបចំខ្លួនស្អាតបាតហើយថេយ៍ក៏សំដៅទៅចំណតរងចាំឡានក្រុង សម្រាប់ទៅសាលារៀនសិន ចាំចេញពីរៀនបាននាយត្រលប់ទៅផ្ទះ ដើម្បីទៅដោះស្រាយរឿងដែលនៅសល់ ។

     + At Seoul University 

កន្លែងនេះគឺជាកន្លែងដែលសិស្សទូទាំងខេត្តនិងក្រុងមកប្រមូលផ្តុំគ្នាដើម្បីក្រេមយកចំណេះវិជ្ជា ដែលគ្រូនីមួយៗបានខិតខំផ្តល់អោយទៅសិស្សតាមលិទ្ធភាពដែលគាត់មាន  ទីធ្លានៅសាលានេះធំទូលាយងាយស្រួលសម្រាប់សិស្សសម្រាក អង្គុយលេងនៅទីនេះផងដែល  ងាកមកវិញយើងក៏ឃើញក្មេងប្រុសម្នាក់ដែលទើបតែចុះពីលើឡានក្រុងដើរសំដៅចូលមកក្នុងសាលា  ធ្វើអោយសិស្សទៅទីនេះទាំងស្រីទាំងប្រុសងាកមកចាំអារម្មណ៍រាងតូចគ្រប់ៗគ្នា   ព្រោះរាងតូចយើងនេះមានសម្រស់ស្រស់ស្អាតលើសពីមនុស្សទាំងពួង មានបបូរមាត់ពណ៍ផ្កាឈូកតូចស្តើង ចង្កេះមួយក្តាប់ ស្បែកម៉ត់រលោងដូចអ្នកលាបឡេអស់ទាំងពាងចឹង😹 ប៉ុន្តែសួរទៅថាថេយ៍របស់យើងលាបឡេទេ ចម្លើយគឺទេ   ដោយសារតែរូបសម្បត្តិស្រស់ស្អាតដូចទេបអប្សរ ដើរដីនេះហើយ   ទើបសូម្បីតែស្រីនិងប្រុសចង់បានរាងស្តើងយើងនេះធ្វើជាគូសង្សារគ្រប់គ្នា     ទិដ្ឋភាពដែលគេសម្លឹងមករាងស្តើង អោយតែពេលដើរចូលសាលារាងតូចរបស់យើងឃើញឡើងសាំទៅហើយទៅហើយព្រោះរៀននៅទីនេះឡើងជិត4ឆ្នាំទៅហើយ  ឆ្នាំនេះក៏ជាឆ្នាំបញ្ចប់ការសិក្សារបស់រាងស្តើងផងដែរ ខ្វះតែប៉ុន្មានខែទៀតទេ ប្រលងបញ្ចប់ឆ្នាំទី4ហើយ ។

«រាងតូចក៏ដើរសម្តៅទៅថ្នាក់រៀនរបស់ខ្លួនដែលនៅជាន់ទី2នេះ គ្រាន់តែមកដល់ភ្លាមដាក់គូទអង្គុយមិនទាន់នឹងក្តៅស្រួលបួលផងក៏ត្រូវមហាមិត្តទេសនាមកភ្លាមតែម្តង»

« អាថេយ៍ថ្ងៃនេះមិចក៏ឯងមកយឺតម្លេះ ហើយយប់មិញឯងកើតអីបានជាយើងខលទៅឯងលើកហើយមិននិយាយ    មានអ្នកណាធ្វើអីឯងឬអត់  ហើយបើមានគេធ្វើបាបឯងឯងមានឈឺត្រង់ណាឬអត់  ឯងប្រាប់យើងភ្លាមមកអាស្វាចាំយើងទៅចាំការវាអោយ  ឆ្លើយប្រាប់យើងមក » Jimin រ៉េបឡើងមួយខ្សែរកតែថេយ៍នេះ
តបមិនទាន់

លង់ស្នេហ៍ប្រធានាធិបតី 🤍✨Where stories live. Discover now