CHAPTER 38: កំហុស

380 34 2
                                    

Huening Kai ដើរកាន់ថាសបាយទៅអង្គុយជិត Soobin ដែលកំពុងរៀបចំញ៊ាំអាហារថ្ងៃត្រង់ នៅតុរបស់ពួកគេដូចរាល់ដង។

«បង Bin!!!» នាយហៅដោយសម្លេងស្រស់ស្រាយតាមធម្មជាតិ។

«Kai! មកហើយហ្អេ? បងកំពុងតែចាំឯង» Soobin ឆ្លើយមកវិញដោយសម្តីរួសរាយវិញដែរ។

នាយសក់ទង់ដែងដាក់ខ្លួនចុះមកអង្គុយទល់មុខគ្នា។ សម្លាញ់ទាំងពីរជជែកគ្នាលេងដូចធម្មតា។

«នេះដល់រដូវប្រឡងទៀតហើយ ធុញណាស់... មិនដឹងលើកនេះគ្រូឱ្យលេងបទស្អីខ្លះទៀតទេ» Kai រអ៊ូ។

«កុំនិយាយរឿងប្រឡងអី បងមិនទាន់ ត្រៀមចិត្តទេ» Soobin តប។

«បងឯងសំណាងហើយ គ្រាន់តែគ្រូឱ្យប្រធានមានពេលគិតហើយសរសេរ។ ខ្ញុំវិញណា បើឱ្យលេងបទណាអត់ចេះ គឺចប់ហើយ។ បើឱ្យបង្កើតភ្លេងខ្លួនឯងរៀងគ្រាន់មានសង្ឃឹមខ្លះ»

Soobin រៀបនឹងតបវិញ តែទូរស័ព្ទគេបានញ័រ។ គេលើកមកមើល។ មានសារផ្ញើរមកសរសេរថា:

'បែរមកក្រោយ'

«អ្នកណាផ្ញើរសារមក?» Kai សួរ។

Soobin ងាកទៅក្រោយ ក៏ឃើញ Yeonjun ឈរបក់ដៃហៅ។ រួចក៏ទាញទូរស័ព្ទមកផ្ញើរសារបន្ត។

'ជួបគ្នានៅបន្ទប់ទឹកប្រុស ជាន់ទីមួយ ឥឡូវនេះ' ផ្ញើររួច Yeonjun ក៏បែរខ្នងដើរចេញទៅ។

Kai ដែលបានឃើញ ក៏ងឿងឆ្ងល់។ «ពីរនាក់បងយ៉ាងម៉េចឱ្យប្រាកដ? បងមានរឿងលាក់នឹងខ្ញុំដល់ពេលណាទៀត?»

«បងសុំទោស ពេលនេះមានការបន្តិច។ ចាំជជែកគ្នាពេលក្រោយណា» Soobin យកក្រដាសជូតមាត់ហើយងើបចេញទៅតាម Yeonjun។ Kai សឹងតែមិនជឿដែលមិត្តទុកគេចោលបែបនេះ។

"បើបងមិនប្រាប់ខ្ញុំ ទុកឱ្យខ្ញុំតាមដានខ្លួនឯងចុះ"

._~_~_~_.

«បងហៅទាំងប្រញាប់បែបនេះ មានការអី?» Soobin សួរពេលចូលមកដល់។ នៅជាន់នេះមិនសូវមានមនុស្សមកទេ ពេលនេះមានតែគេពីរនាក់។

Yeonjun ទាញរាងស្តើងចូលបន្ទប់ឆ្ងាយជាងគេរួចបិទទ្វារចាក់សោរ។

«បងធ្វើអញ្ចឹងបំភ័យខ្ញុំហើយ... មានការអី?»

«មានបញ្ហាធំ»

ប្រុសកំដរ [Yeonbin]Where stories live. Discover now