CHAPTER56: មិត្តមហាកូរ

435 37 0
                                    

តើមានរឿងអ្វីកើតឡើងឱ្យប្រាកដទៅ?

Beomgyu មើលឆ្វេងស្តាំពីម្នាក់ទៅម្នាក់។ ក្នុងចិត្តគេឆ្ងល់ដោយមិនមានអ្នកណាម្នាក់និយាយអ្វីសោះ។

«កើតអី? ម៉េចក៏នៅស្ងៀម ឈរមើលមុខគ្នា?» នាយដាក់ទឹកតែចុះ ហើយអង្គុយលើសាឡុង។

«មើលទៅមានរឿងខ្លះៗត្រូវពន្យល់ហើយ» Yeonjun និយាយ។ គ្រប់គ្នាក៏អង្គុយចុះ ទាំងមន្ទិលក្នុងចិត្ត។

រាងក្រាស់សក់ខ្មៅក៏ចាប់ផ្តើមមុន «ក្មេងកំហូចនេះជា Beomgyu» នាយប្រាប់ទៅ Soobin ដែលងក់ក្បាលចំណាំឈ្មោះនេះថាជាមិត្តរបស់ Yeonjun។

«ហើយគេមកថ្ងៃនេះដើម្បីហាត់រាំ»

«ចុះ Taehyun...?» Soobin សួរ។

Beomgyu ក៏ឆ្លើយ «មិត្តប្រុសដ៏សែនល្អរបស់ខ្ញុំមិនទុកចិត្ត Yeonjun ក៏តាមតោងមកជាមួយ» នាយអោបដៃ Taehyun ហើយញញឹមដាក់គេយ៉ាងផ្អែមល្ហែម «មែនអត់បង?»

«ថាម៉េច? មិត្តប្រុស?!» Soobin មើលទៅ Taehyun ដោយភ្នែកធំៗ។ «ឯងមិនដែលប្រាប់បងថាមានមិត្តប្រុសទេ»

«គឺ... របៀបថា វាជាស្នេហាលួចលាក់ ទើបមិនប្រាប់។ សុំទោស» សក់សឆ្លើយដោយរអៀសខ្លួន។

Soobin ក៏ងក់ក្បាល។ គេមិនប្រកាន់ទេ តែគ្រាន់តែពិបាកទទួលយកភ្លាមៗ។ Kang Taehyun ទេពរក្សទឹកកកហ្នឹងហ្អេស ចេះមានសង្សារ?? ស្តាប់ទៅដូចជារឿងកំប្លែងទៅវិញទេ។

តែបែបនេះក៏ល្អម៉្យាងដែរ។ Soobin នឹងបានឈប់បារម្ភថា សិស្សច្រៀងឆ្នាំទីមួយនេះនឹងនៅព្រៅដល់ចាស់។

«ចុះបង? ម៉េចក៏បងនៅទីនេះ?» Taehyun សួរវិញ។ ភ្នែកគេសម្លឹងចុះឡើង វិភាគមើលសភាពរបស់អ្នកអាយុច្រើនជាង។

Soobin មើលទៅ Yeonjun ដោយមិនដឹងឆ្លើយថាម៉េច។ តើគេគួរប្រាប់ការពិតទេ? តែវាជារឿងសំងាត់របស់អ្នកទាំងពីរ។ តែ Beomgyu ស្គាល់ឈ្មោះរបស់គេ... ប្រហែលជា Yeonjun ធ្លាប់និយាយពីគេប្រាប់ Beomgyu ហើយ។ ធ្វើយ៉ាងណាល្អទៅ?

«Soobin មានការពឹងពាក់យើងឱ្យជួយតែងចម្រៀងឱ្យ។ គ្មានអីលើសនេះទេ ឈប់មើលគេដូចជាអ្នកសើបអង្កេតទៅ» Yeonjun ឆ្លើយ។

"មិនដឹងមកឱ្យពឹង ឬមកឱ្យពាក់ទេ" Taehyun គិតក្នុងចិត្ត។

គេមិនជឿការដោះសារបស់ Yeonjun ទេ។ តែក៏មិនចង់បង្ខំ Soobin ឱ្យប្រាប់រឿងផ្ទាល់ខ្លួនពេលនេះដែរ។ ចាំសួរលើកក្រោយក៏បាន។

ប្រុសកំដរ [Yeonbin]Where stories live. Discover now