CHAPTER52: អភ័យទោស

298 34 0
                                    

Seonghwa បានត្រឡប់មកវិញដោយបើកឡានទំនើបពណ៌សរបស់គេ។ គេបានចុះមក បើកទ្វារម្ខាងទៀតឱ្យ Soobin ចូលអង្គុុយ។

រាងស្តើងចូលអង្គុយដោយស្ងៀមស្ងាត់ ឆ្ងល់ថាកាលណាបានចេញដំណើរ។ Seonghwa នៅតែសម្លឹងមុខគេ ដោយមិនថាអី។

«នៅចាំអីទៀត?» Soobin សួរ។

«មិនពាក់ខ្សែក្រវ៉ាត់ទេអី? ឬត្រូវការឱ្យយើងពាក់ឱ្យទៀត?» Seonghwa ញោះ។ Soobinអៀនខ្មាសដែលចេះតែភ្លេចរឿងនេះ។ នាយស្រវារកខ្សែក្រវ៉ាត់មកពាក់ដោយខ្លួនឯងបាន។

"ទីនេះ... កៅអីនេះ" Soobin ចងចាំពីការថើបគ្នាដំបូងរបស់ពួកគេ ហាក់ដូចជាវាទើបតែកើតឡើងម្សិលមិញ។ Seonghwa បានជួយគេពាក់ខ្សែក្រវ៉ាត់... កែវភ្នែកទាំងគូជួបគ្នា ហើយស្រាប់តែកើតចំណង់ចង់បានគ្នាទៅវិញទៅមក។

តែកាលនោះគឺដោយសារស្រវឹង។ បើរឿងដដែលកើតឡើងថ្ងៃនេះ នឹងមិនអាចបន្ទោសអ្វីផ្សេងក្រៅពីខ្លួនឯងនោះទេ។

Seonghwa បញ្ចូលអាសយដ្ឋានផ្ទះ Soobin ចូលក្នុងផ្ទាំងអេក្រង់តូចជាប់នឹងឡាន។ ផែនទីដ៏រញេរញៃបានលោតមក។ នាយថៅកែទាញចង្កឹះឡាន ហើយចាប់ផ្តើមបើកចេញទៅ។

នៅតាមផ្លូវមិនមានអ្នកណានិយាយអីទេ។ Seonghwa ដឹងថាអ្នកក្មេងជាងមិនទុកចិត្តគេ អញ្ចឹងហើយក៏មិនចង់ធ្វើអ្វីដែលគួរឱ្យសង្ស័យ គ្រាន់តែបើកចម្រៀងចោល ហើយចេះតែបើកតាមធម្មតាទៅ។ ឯ Soobin វិញរវល់មើលទេសភាពនៃភ្លើងរាត្រីក្រៅបង្អួចកញ្ចក់ឡាន។

រយៈពេលប្រហែលជា 20 នាទីក្រោយមកទើបមកដល់។

«ផ្ទះនោះមែនទេ?»

«បាទ»

Seonghwa ចតឡាននៅពីមុខរបង ហើយ Soobin ក៏ចុះចេញ។

«អរគុណមេច្រើនណាស់» Soobin និយាយ។

នាយសក់ផ្កាឈូកញញឹម «មិនអីទេ។ ថែខ្លួនផងណា បើមានរឿងអីត្រូវពឹងពាក់ ប្រាប់មក យើងនឹងជួយ»

Soobin ងក់ក្បាល «មេក៏ដូចគ្នា ថែខ្លួនផង» នាយបក់ដៃលា ហើយបែរខ្នងដើរចូលផ្ទះ។ ឯ Seonghwa ក៏បើកឡានចេញទៅវិញ។

Soobin ឆែកហោប៉ៅរកសោរមកបើកទ្វារ តែពេលបើកទៅ ឃើញថាទ្វារមិនជាប់សោរផង។ នាយដើរចូលក្នុង ឃើញភ្លើងបើក ហើយមានឮសំឡេងមនុស្សនិយាយគ្នាក្នុងទូរទស្សន៍។

ប្រុសកំដរ [Yeonbin]Where stories live. Discover now