"ប៉ាពិតជាចង់ធ្វើបែបនេះមែនហ្អេស? មិនបានឃើញកូនប្រុសខ្មាស់គេប៉ានៅមិនសុខ?"កំលោះមីននៅខាងក្រោមឯនេះដើរទៅដើរមកជ្រួញចិញ្ចើមធ្វើមុខជូដាក់ឪពុក។មួយសប្តាហ៍ពេញមកនេះគេតាមរអ៊ូរទាំក្បែរត្រចៀកគាត់គ្មានលោះពេលសូម្បីតែមកដល់ថ្ងៃនេះ ថ្ងៃដែលស្រីតូចត្រូវចេញធ្វើការទៅហើយក៏គេនៅតែតាមរញ៉េរញ៉ៃតវ៉ាដដែលដោយសង្ឃឹមថាឪពុកខ្លួននឹងប្តូរគំនិត តែពេលនេះមើលទៅវាដូចជាគ្មានបានការអ្វីសោះ។
"យើងរកលេខាមកជួយការងារមានខុសអី?"លោកផាកអង្គុយលើសាឡុងអានកាសែតលើកយកពែងកាហ្វេលើតុមកក្រេបធ្វើព្រងើយគ្មានខ្វល់គិតអ្វីឡើយ។
"ប៉ាកុំរកលេស! ធម្មតាមានម៉ូគេនៅជួយហើយប៉ាមិនដែរគិតខ្វល់រឿងនេះទេ"
"ឯងចង់គិតបែបណាក៏បាន"
"បើទោះជាប៉ាចង់រកលេខាមែនក៏មិនចាំបាច់ជានាងដែរ"
"ហេតុអីនាងមិនបាន?"
"គឺ..."មាត់ហើបនិយាយអ្វីលែងរួចពេលវត្តមានស្រីតូចលេចឡើងដើរចុះពីខាងលើមកជាមួយនឹងរូបរាងស្រស់ស្អាតឆើតឆាយនាំក្រសែភ្នែកជីមីនឱ្យឈរសម្លឹងមើលនាងឡើងភ្លឹក។
"រួចរាល់ហើយមែនទេ?"ក្រោយម៉ូលីយ៉ាចុះមកដល់ជាន់ក្រោមហើយលោកផាកក៏រហ័សក្រោកឈរឡើងពេញកម្ពស់ដើរសំដៅមកសួរនាំនាងទាំងញញឹម។
"ចា៎រួចរាល់ហើយ"ម្រាមដៃស្រឡូនលើកឡើងវាសសក់ខ្លួនដែលធ្លាក់បាំងមុខទៅក្រោយសៀតជាប់ជាមួយនឹងគុម្ពត្រចៀកមុននឹងបញ្ចេញចម្លើយយ៉ាងស្រទន់ឆ្លើយតបទៅលោកផាកវិញ។
"ចឹងទៅបានហើយ កុំឱ្យហួសម៉ោងការងារ"
"អាមីន! ជូនអនាគតម៉ាក់ឯងទៅក្រោមហ៊ុនជាមួយគ្នាទៅ"សំដីមនុស្សចំណាស់ជាឪពុកនិយាយឡើងឱ្យអ្នកកំលោះជាកូនដែលឈរអោបដៃទាំងមួម៉ៅសូញសាញត្រូវបើកភ្នែកចំហរមាត់សម្លឹងមុខគាត់។
"ហេតុអីខ្ញុំត្រូវទៅជាមួយនាង?"កែវភ្នែកធំៗបើកឡើងក្រឡោតៗទាំងភាពមិនពេញចិត្ត មនុស្សកំពុងមិនសូវជាត្រូវគ្នាផងឱ្យជិះឡានតែមួយចង់ឱ្យឈ្លោះគ្នាផ្អើលពេញឡានឬយ៉ាងម៉េច?
YOU ARE READING
ម៉ាក់ចុងជាទីស្រលាញ់
Romanceក្តីស្រលាញ់មួយដែលកើតឡើងចេញពីការស្អប់មើលងាយដៀលត្មេះសព្វគ្រប់បែបយ៉ាង ក្នុងកែវភ្នែកគេនាងជាមនុស្សស្រីស្មោគគ្រោក ជាក្មេងដែលហ៊ានលះបង់គ្រប់យ៉ាងសូម្បីតែខ្លួនប្រាណឱ្យទៅមនុស្សប្រុសគ្រប់គ្នាដើម្បីតែប្តូរយកទ្រព្យសម្បត្តិនិងភាពរស់នៅស្រណុកសុខស្រួល។ តែទង្វើគ...