ភាគ33

518 15 1
                                    


ពាក្យសំដីយ៉ាងស្រទន់និយាយចេញមកហាក់សណ្តំប្រលោមលួងលោមបេះដូងដ៏ទន់ជ្រាយរបស់ម៉ូលីយ៉ាឱ្យទោទន់ទៅតាមគេ ជឿគ្រប់ពាក្យសំដីដែលនាយនិយាយ។​

កាយតូចក្រោយមានអារម្មណ៍កក់ក្តៅជាងមុនហើយក៏សន្សឹមក្រសោបអោបរឹតមនុស្សប្រុសដែលនៅក្នុងដៃកាន់តែណែនជាងអម្បាញ់មិញឯក្បាលក៏​សសៀរ​ត្រដុសទៅមកថ្នមៗស្រាលៗលើផ្ទៃខ្នងនាយកំលោះដូចកូនក្មេងធ្វើឱ្យនាយអត់ទ្រាំមិនបាននឹងចរិតគួរឱ្យស្រលាញ់របស់នាងទើបរហ័សងាកខ្លួនមកក្រោយសម្លឹងមើលនាងជាមួយនឹងស្នាមញញឹម។​

"មានអីមែនទេ? ហេតុអីសម្លឹងខ្ញុំជាប់បែបនេះ?​"នាយកំលោះងាកមកបែរមុខទល់នឹងនាងតូចរួចចាប់ប្រើក្រសែភ្នែកផ្អែមល្ហែមសម្លឹងនាងជាប់ឱ្យអ្នកដែលត្រូវសម្លឹងចាប់រឹងខ្លួនធ្វើរឹកមិនត្រូវ បេះដូងក៏លោតញាប់ចំណែកខួរក្បាលក៏ចេះតែប្រឹងគិតអ្វីមិនសមទំនងឡើងមក។​

ហេតុអីគេសម្លឹងមើលនាងមិនដាក់បែបនេះ? មកពីនាងគួរឱ្យស្រលាញ់ពេកឬយ៉ាងម៉េច? ឬក៏...នាងទើបតែងើបពីគេងមានត្រង់ណាអាក្រក់មើលទេដឹង? បែបនេះមែននាងបោកក្បាលស្លាប់មិនខាន។​

"គ្មានអីទេ គ្រាន់តែយល់ថាថ្ងៃនេះម៉ូស្អាតខ្លាំងណាស់"ម៉ូលីយ៉ាខំគិតរឿងជាច្រើនអៀនខ្លួនស្ទើរតែស្លាប់តែពេលស្តាប់ជីមីននិយាយហើយនាងតូចក៏ធូរចិត្តញញឹមចេញមក។​

នាយកំលោះក្រវីក្បាលឡើងតិចៗឆ្លើយតបនឹងអ្នកចំពោះមុខដោយស្នាមញញឹមហើយក៏សង្កេតឃើញថាសក់ខាងមុខរបស់នាងវាធ្លាក់ចុះមកបាំងភ្នែករួចទើបរហ័សលើកដៃខ្លួនឯងឡើងមកបោសវាសទាញសក់នោះយកទៅសៀតនៅគុម្ពត្រចៀកមុននឹងបង្ហើរសំណួរបន្ទាប់ចេញមកដោយសំឡេងផ្អែមល្ហែម។​

"ឃ្លានហើយឬនៅ? ប្រញាប់ទៅងូតទឹករៀបចំខ្លួនទៅនឹងបានចេញមកញ៊ាំអាហារដែលបងរៀបចំឱ្យ"

"អឹម"ស្តាប់សំដីជីមីនហើយស្រីតូចក៏គ្មានពាក្យអ្វីត្រូវនិយាយក្រៅពីបញ្ចេញសំឡេងអឹមចេញមកជាការយល់ព្រមរួចក៏បង្វែរខ្លួនបោះជំហានដើរចូលបន្ទប់វិញបាត់ទុកឱ្យនាយកំលោះឯនេះឈរក្រវីក្បាលញញឹមសម្លឹងមើលកាយតូចដើរចូលទៅទាំងគ្រឺតខ្នាញ់។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now