ភាគ24

407 11 0
                                    


ស្រីស្រស់ក្នុងឈុតរ៉ូបខ្លីលើជង្គង់ពណ៌ខ្មៅ ល្វែងក្រោមមានឆែកដល់គល់ភ្លៅ ឯល្វែងលើជម្រៅនៃករ៉ូបជ្រៅរហូតចេញគល់ទ្រូងបង្ហាញឱ្យឃើញសាច់ដុំខ្ចីល្វក់ទាំងពីរលោខ្លួនចេញមកស្ទើរហៀរចេញមកក្រៅ មួយឈុតរបស់នាងនេះធ្វើឱ្យម៉ូលីយ៉ានឹងម៉ូឈីសម្លឹងស្ទើរធ្លាក់គ្រាប់ភ្នែកមិនខុសពីថ្ងៃមុនប៉ុន្មាននោះទេ។​

រាងកាយសុិចសុីមើលឃើញក្រសែភ្នែកជាច្រើនសម្លឹងមកកាន់ខ្លួនតែនាងក៏មិនបានទៅគិតខ្វល់អ្វីគិតតែពីបោះជំហានមកមុខបម្រុងនឹងចូលទៅក្នុងផ្ទះ។​

"មកទីនេះទាំងព្រលឹមបែបនេះសុំសួរថាមានការអីដែរ?"ស្រីស្រស់រៀបនឹងដើរចូលទៅខាងក្នុងផ្ទះទៅហើយនៅសុខៗម៉ូលីយ៉ាដែលឈរក្បែរនោះស្រាប់តែលោខ្លួនមកឈរពាំងពីមុខនាងដោយសួរនាំនៅសំណួរ​ប្លែកៗដែលទោះមិនសួរក៏គ្រប់គ្នាដឹងរួចទៅហើយថានាងម្នាក់នេះគ្មានធុរៈអ្វីក្រៅពីមករកជីមីននោះទេ។​

"វាទាក់ទងស្អីនឹងនាង? ក្មេងមិនទាន់ធំផងកុំមកចេះ"ចម្លើយស្តាប់មិនចូលត្រចៀកលេចចេញមកដោយម្ចាស់កាយចាប់បើកភ្នែកធំៗសម្លឹងសម្លក់ម៉ូលីយ៉ា តែនាងក៏មិនបានទៅខ្លាចអ្វីដែរ លោកផាកផ្តាំមកយ៉ាងច្បាស់ថាឱ្យនាងជួយមើលការខុសត្រូវក្នុងផ្ទះនេះដូច្នេះនាងមានសិទ្ធមានប្រៀបខ្លាំងជាងស្រីម្នាក់នេះស្រាប់ទៅហើយ។​

"វាមិនទាក់ទងអីនឹងខ្ញុំនោះទេ តែខ្ញុំជាអ្នកមើលការខុសត្រូវក្នុងផ្ទះមួយនេះ បើនាងមិនប្រាប់ថាមករកអីទេខ្ញុំគ្មានហេតុផលដែលអាចបណ្តោយឱ្យនាងមកជាន់ផ្ទះនេះបានឡើយ"ម៉ូលីយ៉ាមិនមែនមិនដឹងនោះទេថាស្រីម្នាក់នេះមកធ្វើស្អី តែយ៉ាងណានាងក៏នៅតែ​ជជីកសួរនាំនាងមិនព្រមលែងត្បិតខ្លួនមិនបានចង់ដឹងថានាងមកធ្វើអ្វីនោះទេតែតាមពិតនាងចង់រករឿង​បណ្តេញស្រីនេះចេញឱ្យផុតមិនចង់ឱ្យនាងមកស្និទ្ធស្នាលពាក់ព័ន្ធនិងជីមីន។​

"អ្នកមើលការខុសត្រូវ? អ! ជាអ្នកបម្រើមែនទេ?​"

"ចឹងក៏ទៅជួយយកទឹកឱ្យខ្ញុំមួយកែវមកនាង​ស្រីបម្រើ"សំដីខាំសង្កត់ត្រង់ពាក្យស្រីបម្រើបូករួមនឹងសំណើចសើចចម្អករបស់នាងធ្វើឱ្យម៉ូឈីត្រូវបើកភ្នែកធំៗរៀបនឹងហាមាត់តវ៉ាឱ្យម៉ូលីយ៉ាទៅហើយតែត្រូវនាងចាប់ដៃឃាត់នាយជាប់។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now