រំលងផុតទៅពីរ បីថ្ងៃបន្ទាប់ពីថ្ងៃដែលប៉ាម៉ាក់របស់ Tae បានយល់ព្រមទទួលស្គាល់ទំនាក់ទំនងរបស់ពួកគេ ពួកគាត់ក៏ចាត់ការឱ្យពួកគេរៀបការជាមួយគ្នាតាមផ្លូវច្បាប់ យ៉ាងណាៗក៏ពួកគេបានខ្លួនប្រាណគ្នាហៅគេថាប្តីថាប្រពន្ធពេញៗមាត់មុនរៀបការបាត់ទៅហើយ ។ ក្នុងនាមជាបងស្រីម្នាក់គាត់ក៏ចង់ឱ្យប្អូនប្រុសរីករាយនិងមានក្តីសុខ ហើយក្នុងនាមជាម្តាយម្នាក់គាត់ក៏ចង់ឃើញកូនតែម្នាក់គត់របស់គាត់មានក្តីសុខនិងអាចផ្ញើរជីវិតជាមួយអ្នកណាម្នាក់ដែលគាត់ទុកចិត្តបាន មែន!! អ្នកដែលគាត់ព្រមប្រគល់កូនប្រុសជាទីស្រឡាញ់ឱ្យនោះគឺជា Jungkook ។
« តុកៗ* សឺត!! ហេតុអ្វីក៏មុខមិនស្រស់បែបនេះ?? អូនកើតអ្វីឬ? » Jungkook លើកដៃមកគោះទ្វារបន្ទប់របស់ Tae តិចៗ ផ្តល់សញ្ញាឱ្យអ្នកនៅខាងក្នុងដឹងជាមុនសិន ទើបបោះជំហានដើរទៅឈរពីក្រោយអ្នកកំពុងអង្គុយនៅមុខកញ្ចក់ ។
« អូនភ័យសឹងស្លាប់ទៅហើយ បងមិនភ័យអ្វីបន្តិចទេបានជាមកសួរអូនបែបនេះ? » Tae សម្លឹងមុខគេទាំងលួចពេបមាត់ពេប.ក មើលទៅគេដូចជាមិនភ៏យអ្វីសោះនៅញញឹមស្រស់បានទៀត ឯខ្លួនវិញអង្គុយបុកពោះភ័យរហូត ។
« បងសប្បាយចិត្តចង់ឱ្យតែដល់ម៉ោងឆាប់ៗទេ រឿងអីដែលបងត្រូវភ័យនោះ?? ក្មេងខូចកុំគិតច្រើនអីធ្វើចិត្តឱ្យសប្បាយៗទៅពិធីមង្គលការយើងណា៎ » Jungkook សើចចេញមកបន្តិចពេលឃើញអនាគតប្រពន្ធអង្គុយធ្វើមុខជូរៗ មុនពេលរៀបការបង្ខំខ្លាំងជាងគេទៅទៀត តែមកដល់ពេលបែរជាភ័យទៅវិញ ក្មេងខូច ។
« ហ្ហឹម!!* » នាយបន្ទាបជង្គង់អោនចុះទៅផ្អឹបបបូរមាត់បឺតជញ្ជក់សាច់បបូរមាត់ទន់ៗលួងលោមចិត្តគេតាមស្នាមថើបដ៏ផ្អែមល្ហែមមួយនេះ កុំឱ្យគេភ័យទៀត ។
« បងចុះទៅទទួលភ្ញៀវមុនហើយ សម្រួលអារម្មណ៍សិនចុះណា៎ » ក្រោយពីស្នាមថើបដ៏ផ្អែមល្ហែមបានបញ្ចប់ Jungkook ក៏លើកកាយតូចច្រឡឹងដាក់ចុះលើកៅអីវិញ ផ្អឹបបបូរមាត់ថើបថ្ងាសគេមួយដង្ហើម រួចក៏បង្អូសចុះមកថើបបបូរមាត់គេមួយខ្សឺតទៀត ទើបដាច់ចិត្តដើរចេញទៅ ។
« សួស្តី!! លោកពូ » ចុះមកដល់ខាងក្រោមភ្លាម អ្នកដែលមករាក់ទាក់កូនកម្លោះមុនគេបង្អស់នោះគឺជា Jake មិត្តភក្តិរបស់ Tae នោះអី ។ នេះគេខំធ្វើដំណើរពី Seoul មកចូលរួមពិធីមង្គលការមិត្តភក្តិដល់ New York
YOU ARE READING
💫ស្នេហាជាអ្វី?💘 (Complete✅)
Romanceចំណងពូក្មួយមួយគូដែលបានបង្កើតឱ្យមានចំណងស្នេហាចេញមក តើស្នេហាជាអ្វី?? ពួកគេច្បាស់ជាយល់ពីន័យរបស់ប្រយោគនេះបានកាន់តែច្បាស់ នៅពេលដែលពួកគេដឹកដៃគ្នាដើរទៅមុខកាន់តែឆ្ងាយទៅៗ ។ ចន ជុងហ្គុក x គីម ថេយ៉ុង និពន្ធដោយ : អ៊ែលរ៉ា រ៉ូហ្សា នៅថ្ងៃទី ២៣/១០/២០២០ - ២៦/១១/២០២១...