EP7 : អញ្ចឹងដល់វេនយើងថើបម្តងហើយ

8.4K 650 8
                                    

« ម៉ាក់កូនទៅមុនហើយណា ចាំជួបគ្នានៅក្នុងកម្មវិធីណា » សម្លេងរបស់ក្មេងប្រុសរូបស្រស់វ័យ 17 ឆ្នាំម្នាក់ដែលកំពុងតែកឹបខ្សែដៃនៅលើដៃតូចស្រឡូនរបស់គេបណ្តើរដើរមករកម៉ាក់របស់គេបណ្តើរ ។ លោកស្រី Jeon សម្លឹងមើលកូនក្មេងដែលកំពុងតែថើបថ្ពាល់គាត់ទុកជាការលា មើលចុះព្រិចភ្នែកបិតបើកៗក្មេងតូច 4 ឆ្នាំ ក៏ពេញវ័យ 17 ឆ្នាំបាត់ទៅហើយ ។

« កូនឱ្យអ្នកបើកឡានចូលទៅឬក៏អត់?? »

« មិនអីទេម៉ាក់ Jake មកទទួលកូន » Kim Taehyung ជាក្មេងប្រុសដែលល្បីល្បាញនៅលើបណ្តាញសង្គមដូចជា IG អីបែបនិង សព្វថ្ងៃពេលទំនេរពីរៀនសូត្រគឺគេក៏ឆ្លៀតថតម៉ូត ប្រម៉ូតឱ្យផលិតផលថែររក្សាសម្រស់ ទឹកអប់ ឬក៏សម្លៀកបំពាក់ល្បីៗ ក៏ព្រោះតែរូបសម្រស់ដ៏ស្រស់ស្អាតរបស់គេនេះ ហើយគេក៏នៅមានជំនាញខាងរៀបចំកម្មវិធីទៀតផង ។ មានមនុស្សមិនចេះតិចនោះទេដែលទាក់ទងចង់បានគេទៅធ្វើតារាតែគេមិនទទួលនោះទេ ចង់ដឹងមូលហេតុទេ?? បន្តិចទៀតអ្នកទាំងអស់គ្នានិងដឹង ។

៚ ពីត ពីត ៚

« Jake មកដល់ល្មម អញ្ចឹងកូនទៅហើយណាម៉ាក់ » Tae ចូលខ្លួនទៅអោបគាត់ម្តងទៀត រួចទើបប្រញាប់ដើរចេញទៅ ដោយសារតែថ្ងៃនេះមានកម្មវិធីមួយហើយក៏មានអ្នកទាក់ទងសុំឱ្យគេគ្រង់គ្រឿងពេជ្រមួយឈុតនោះ គេក៏ព្រមទៅដោយសារតែអ្នកដែលសុំក៏ត្រូវជាមិត្តជិតស្និតរបស់ម៉ាក់ដូចគ្នា បើប្រកែកគឺពិបាកខ្លាំងណាស់ ។

« ថ្ងៃនេះបង្ហាញរាងសម្បើមម្ល៉េះ?? »

« គឺគេប្រាប់ឱ្យស្លៀកបែបនេះ ព្រោះយើងត្រូវពាក់ខ្សែ.ក អញ្ចឹងត្រូវជំហរបន្តិចហើយ ខ្លាចគេមើលខ្សែ.កមិនឃើញ » Tae តបទៅមិត្តភក្តិជិតដិតរបស់គេវិញ រួចទើបសេរេអាវបន្តិចដើម្បីកុំឱ្យវាជំហរខ្លាំងពេក ។

« ពាក់បែបនេះហើយក៏ទៅសំងំឈ្លោះគ្នាជាមួយពូឯងទៀតមែនទេ?? » Jake និយាយបណ្តើរសើចបណ្តើរ នឹកឃើញឱ្យតែឈ្លោះគ្នាជាមួយពូគេ គេតែងតែសំងំឈ្លោះគ្នាតាមទូរស័ព្ទ ងរគ្នាខ្លះមួយអាទិត្យមិន Call រកគ្នាអ្វីសូម្បីតែបន្តិច ។ បើថាពួកគេនៅជិតគ្នាគឺមិនសូវអីនោះទេ តែនេះ ម្នាក់នៅ Seoul ម្នាក់នៅ New York ហើយចេះមកងក់និងគ្នាទៅកើត ។ ដោយសារតែរវល់និយាយគ្នាពួកគេទាំងពីរមិនដឹងទេថាមានឡានមួយគ្រឿងកំពុងតែបើកតាមពួកគេពីក្រោយ តាមដានសកម្មភាពពួកគេមិនឱ្យបាត់សូម្បីតែួយចំណុចណាមួយនោះទេ ។

💫ស្នេហាជាអ្វី?💘 (Complete✅)Where stories live. Discover now