EP18 : ស្និតបែបនេះ??

7.8K 518 7
                                    

    នាយតូចរូបស្រស់ដែលកំពុងតែអង្គុយនៅលើតុសម្អាងរបស់គេ សេរេសក់ឱ្យបានត្រឹមត្រូវព្រោះបន្តិចទៀតគេត្រូវទៅថតម៉ូតហើយ គេមិនចូលចិត្តលាបស្អីរញ៉េរញ៉ៃនៅលើមុខនោះទេ ។ ពេលខ្លះគេគ្រាន់តែលាបក្រេមរលោងតែបន្តិចក៏រួចហើយ បើថាឈុតថែររក្សាសម្រស់អ្វីនិងគេពិតជាប្រើមែន ។ ភាគច្រើនគេផ្តោតទៅលើស្ទាយលេងខ្លួន និងការស្លៀកពាក់ឱ្យតែមើលទៅសមស្អាតនិងដងខ្លួនគេប៉ុណ្ណោះ ។

    នៅពេលដែល Tae សេរេសក់ហើយរួចរាល់គេក៏រត់ត្រេមកឈរមុខកញ្ចក់ដែលអាចឃើញមួយជំហរបាន ដើម្បីពិនិត្យមើលសម្លៀកបំពាក់ថាសមល្មមឬនៅ ។

« ពូ Jung យ៉ាងមិចដែរ?? » Tae ងាកមុខមកញញឹមស្រស់ដាក់ពូគេ ពង្វិលខ្លួនមួយជុំឱ្យគេមើលខណៈដែលគេតាមមើលចង់បាក់.ក ។

« ដូរឈុតទៅ » ទោះជាស្អាត ស្អាតខ្លាំងមែនទែន តែគេមិនចង់ឱ្យក្មួយប្រុសស្លៀកពាក់បែបនេះឱ្យអ្នកណាឃើញក្រៅពីខ្លួននោះទេ ទម្រាំគេនៅតាមមើលផង ចុះបើអ្នកផ្សេងទៀត??

« អៅ? ហេតុអី? មិនស្អាតមែនទេ?? » Tae ទម្លាក់ទឹកមុខចុះធ្វើមុខស្អុយប៉ែរដាក់ពូគេ ខំរើរកគិតថាមួយឈុតនេះសុភាពជាងគេហើយ ក្រៅពីនិងសុទ្ធតែអាវរាងស្តើងទាំងអស់ ។

« ចង់ពាក់ឈុតនេះទៅ?? »

« បាទ!! »

« នេះអាវ.សណា Tae ក្រែងប្រាប់ពូថាគេបាញ់ទឹកមិនចឹង? » Jungkook ជ្រួញចញ្ចើមនិយាយទាំងឡាយឡំជាមួយនិងការមិនពេញចិត្តមិនពេញថ្លើមជាខ្លាំង បើសិនជាគេបាញ់ទឹក រាងក្មួយប្រុសម្នាក់នេះនិងត្រដាងចេញមកប៉ិនជញ្ជាំងវិហារហើយ គេខំហួងហែងសឹងស្លាប់ហើយ ។

« គឺបាញ់ »

« អាវ.សហើយបាញ់ទឹកទៅវាមិនទទឹក ប្តូរឈុតទៅ Tae » នាយប្រាប់ក្មួយឱ្យទៅប្តូរឈុតចេញ តែគេក៏ក្រវីក្បាលប្រកែកវិញតតាត់សឹងជ្រុះពីលើស្មា ។

« ខាងគេប្រាប់ឱ្យពាក់អញ្ចឹង ណាពូណា តែបន្តិចទេ ពូក៏បានអនុញ្ញាតិឱ្យខ្ញុំទៅរួចហើយ » Tae ប្រញាប់ដាក់ខ្លួនទៅអង្គុយក្បែរគេ អង្រួនដើមដៃគេចុះឡើងៗបែបអង្វរគេឱ្យទន់ចិត្ត ។

💫ស្នេហាជាអ្វី?💘 (Complete✅)Where stories live. Discover now