EP10 : ប្រច័ណ្ឌ!!!

8.5K 632 11
                                    

    នៅក្នុងហាងអាហារមួយកន្លែងដ៏ល្បីល្បាញមួយកន្លែងនៅទីក្រុង Seoul ពួកយើងអាចមើលឃើញកម្លោះតូចៗវ័យ 17 18 ពីរនាក់ដែលកំពុងតែអង្គុយពីនេះពីនោះទាំងសើចសប្បាយរៀងៗខ្លួន ។ នៅពេលដែល Jake កំពុងតែសើចហើយក៏ប្រទាក់ភ្នែកមើលទៅឃើញថាមិត្តភក្តិរបស់គេដូចជាពាក់កន្សែងបង់.ក ហៃយ៉ា!! ចម្លែកម្ល៉េះ គេត្រូវតែសួរទើបបាន ។

« Tae ករបស់ឯងកើតអី?? » នាយតូចរូបស្រស់ប្រញាប់លើកដៃមកស្ទាបត្រង់កន្សែងនោះ ព្រោះខ្លាចថាកន្សែងជ្រុះ កាយវិការរបស់គេក៏កាន់តែឆ្ងល់ថែមមួយកម្រិតទៀតកាន់តែខ្លាំង ។ Jake លើកចញ្ចើមដាក់មិត្តភក្តិរបស់គេដើម្បីឱ្យគេឆ្លើយ កាយវិការគេចម្លែកៗដូចជាមានអ្វីលាក់បាំងអញ្ចឹង ។

« គ្មា...គ្មានអ្វីទេ យើងគ្រាន់តែចង់ប្តូរស្ទាយតែប៉ុណ្ណោះ » Tae ក្រវីក្បាលប្រកែកតិចៗ លើកទូរស័ព្ទមកចុចលេងបែបចង់គេចមុខចេញពីគេ បើឱ្យគេដេញដោលតែបន្តិចចប់មិនខានទេ គេច្បាស់ជាដឹងរឿងហើយ ។

« កុហសមិនសម ក.ឯងមានស្នាមអ្វីមែនទេ?? » ជាមួយអ្នកណាមិនដឹងទេ តែនេះគឺជាមិត្តភក្តិស្គាល់គ្នាតាំងពីអាយុ 6 ឆ្នាំ គ្រាន់តែមើលក៏ដឹងថា Tae កុហសច្បាស់ណាស់ ក.គេច្បាស់ជាមានអ្វីមិនខានទេ ។

« ទេ...ទេ...យើងឯណាទៅបណ្តោយឱ្យមានស្នាមបាននោះ »

« មិនប្រាប់យើង Call ទៅសួរម៉ាក់ឯង »

« ហ្ហេ!!! ប្រាប់ៗ យើងប្រាប់តើ » Tae ស្រែកឃាត់គេយ៉ាងលឿន នៅពេលដែលឃើញគេលូកទូរស័ព្ទបម្រុងនិង Call ទៅមែន ។ នាយតូច ដកដង្ហើមធំពីរ បីដងរួចទើបសកដៃទៅទាញកន្សែងនោះចេញ ។

« ស្លាប់ហើយ!!! Tae អើយយយ!!! ស្នាមច្រើនម្ល៉េះ?? ចុះអ្នកណាជាអ្នកធ្វើ?? » Jake បន្លឺឡើងទាំងបើកភ្នែកធំៗ នេះចេះសំណាងហើយពួកគេញ៉ំានៅក្នុងក្បាំងខាងក្រោយគេ ឆ្ងាយដាច់ពីមនុស្សម្នា អញ្ចឹងហើយទើប Tae ហ៊ានទាញកន្សែងចេញនោះ ។ Jake សកដៃទៅចាប់ចង្ការគេឱ្យងើយឡើងបន្តិចដើម្បីងាយស្រួលខ្លួនពិនិត្យមើលឱ្យច្បាស់ ស្នាមនេះបើរាប់គឺមិនអស់នោះទេ វាមានតាំងពីក្រោមគុម្ពត្រចៀកមកឯណោះ វាញឹកសឹងតែពាសពេញតែម្តង ។

💫ស្នេហាជាអ្វី?💘 (Complete✅)Where stories live. Discover now