EP23 : ខ្ញុំស្រឡាញ់ពូ

5.9K 445 9
                                    

    បន្ទាប់ពីចំណាយពេលធ្វើដំណើរអស់ជាយូរពេលនេះពួកគេទាំងអស់គ្នាក៏បានមកដល់ Paris ហើយឡានក៏បានចតឈប់នៅមុខភូមិគ្រឹះត្រកូល Kim ដ៏ធំនិងស្រស់ស្អាត ប៉ុន្តែសម្រាប់ Tae គេមើលយ៉ាងមិចក៏មិនឃើញស្អាតដែរ តែបើសិនជាពូ Jung របស់គេកំពុងតែនៅទីនេះជាមួយគេវាពិតជារឿងដ៏ល្អមួយមិនខានទេ ។

    នាយតូចបើកទ្វារឡានដើរចូលទៅខាងក្នុងដោយរក្សាកាយវិការស្ងៀមស្ងាត់ដូចមនុស្សគ្មានព្រលឹងព្រលះនៅក្នុងខ្លួនអញ្ចឹង កែវភ្នែកនឹងធឹងដក់ទៅដោយទឹកភ្នែកជុំវិញក្រវាសសម្លឹងមើលជុំវិញខ្លួនបន្តិច រួចទើបដើរឡើងទៅរកបន្ទប់ខ្លួនដែលលោកប៉ាបានប្រាប់គេតាំងពីនៅក្នុងឡាននោះ ។

                    ៚ ក្រាក ៚

                    ៚ ផឹប ៚

« ហុឹកៗៗ » គ្រាន់តែទម្លាក់ខ្លួនដ៏ស្រាលរបស់ខ្លួនមកដល់លើពូកភ្លាម Tae ក៏ព្រលែងទឹកភ្នែកដែលគេខំទប់ចេញមកដូចទឹកបាក់ទំនប់ គេព្រិចភ្នែកយំខ្សឹបខ្សួលម្នាក់ឯងយ៉ាងកំសត់ គេចង់ប្រាប់ថាគេនឹកពូ Jung របស់គេណាស់ គេចង់ឃើញមុខពូ Jung ជូនគេទៅរកពូ Jung វិញទៅ ។

« ហុឹកៗ...ខ្ញុំនឹកពូណាស់...ហុឹក » Tae រួញក្បាលជង្គង់ចូលគ្នារួចទើបខ្ទប់មុខយំចេញមកតិចៗ គេដង្ហក់យំឡើងញ័រខ្លួនទទ្រើតអស់ទៅហើយ តែគេនៅតែមិនព្រមឈប់យំ ព្រោះតែគេមិនអាចធ្វើអ្វីបាននោះទេក្រៅពីយំតែមួយមុខនេះ ។

                    Ring~~~
    សម្លេងទូរស័ព្ទដែលនៅក្នុងហ៊ោបាវរបស់នាយតូចក៏បានបន្លឺឡើង ប៉ុន្តែគេមិនបានយកចិត្តទុកដាក់ជាមួយទូរស័ព្ទនិងនោះទេ គេគិតតែពីយំ រង្វង់ភ្នែកគេក៏ចាប់ផ្តើមហើមឡើងម្តងបន្តិចហើយថែមទាំងក្រហមទៀតផង ។

« ហុឹក...ខ្ញុំគ្មានអារម្មណ៍និយាយទេ...ហុឹក..ចាំពេលក្រោយចុះ » Tae ទាញទូរស័ព្ទមកនិយាយដោយសារតែលេខនោះចេះតែ Call មករហូត ដោយសារតែខ្លាចថាពូ Jung គេ Call មកដែរទើបគេសម្រេចចិត្តលើកនិយាយទាំងយំដង្ហឺតដង្ហក់ជាខ្លាំង ។

( Tae )

« ពូ...ពូ Jung...ហុឹកៗៗ...ពូ »

( Tae យំមែនទេ?? )

💫ស្នេហាជាអ្វី?💘 (Complete✅)Where stories live. Discover now