លង់ស្នេហ៍នាយកកម្លោះ
ភាគ០២"អត់ទេ..អត់ទេលោកមិនអាចធ្វើបែបនឹងបានទេ ព្រូស" រាងកាយតូចស្រឡូនដែលទើបតែមកដល់ខាងក្នុងហាងមិនទាន់ទាំងបានផ្លាស់សម្លៀកបំពាក់ដើម្បីធ្វើការនៅឡើយផង នាងក៏បែរជាត្រូវបានមេការនៅក្នុងហាងនោះរុញនាងចេញទាំងកម្រោល មិនតែប៉ុណ្ណឹងគឺនៅគប់របស់របរនាងចេញមកខាងក្រៅទៀត។
"នាងគ្មានសុជីវធម៌ ជាចោរទៀត ពួកយើងមិនអាចទុកចោរឲ្យនៅធ្វើការហាងរបស់យើងបានឡើយ" គេមិនត្រឹមតែដេញនាងចេញហើយថែមទាំងនិយាយមើលងាយនាងថែមទៀតផង។
"ជាចោរយ៉ាងមិច? នេះគ្រាន់តែវីដេអូចោទប្រកាន់ប៉ុណ្ណឹងក៏លោកមិនអាចបែងចែកបានដែររឺ?" ខេតធឺរីនមិនបាននៅស្ងៀមស្ងាត់តែក៏ប្រញាប់ចោទសួរបកត្រឡប់ទៅវិញ។
"អាលូវមិនបាច់និយាយច្រើនទេ ចេញរឺមិនចេញ? បើមិនចេញខ្ញុំខលហៅប៉ូលីសឲ្យមកចាប់អូសករនាងចេញជាមិនខានឡើយ នាងចង់បានអញ្ចឹងមែនទេ?" និយាយដល់ប៉ូលីសខេតនាងក៏មិនបានឆ្លើយតបអ្វីតែក៏បានត្រឹមក្រោកឡើងបោសខ្លួនរួចចាកចេញពីទីនោះទាំងអាម៉ាស់មុខ ភ្ញៀវដែលនៅរង់ចាំទិញខាងមុខហាងនោះក៏សំឡឹងមើលនាងទាំងភាពខ្សឹបខ្សៀវ ត្បិតថាវីដេអូនាងឈ្លោះគ្នាជាមួយម្ចាស់ហាងកាលពីព្រឹកនោះត្រូវបានផ្សព្វផ្សាយពេញក្នុងបណ្ដាញសង្គមតែម្ដង។
"ហ៊ឹស ក៏បាន..នាំគ្នាធ្វើបែបនឹងឲ្យអស់ទៅ" ខេតធឺរីនបោះជំហាននាំខ្លួនចេញពីទីនោះព្រមជាមួយនឹងភាពហួសចិត្តជាខ្លាំង នាងមិនដឹងថានាងគួរតែទៅណាបន្តទៀតនោះទេ។
ខេតក៏បន្តធ្វើដំណើររហូតមកដល់សួនមួយកន្លែងនាងក៏ទម្លាក់ខ្លួនអង្គយចុះលើបង់រួចដៃក៏ទាញទូរសព្ទ័ថាច់កញ្ចាស់មួយរបស់នាងមកមើល ស្រីតូចមើលសុីវីបស់នាងដែលបានដាក់ពាក្យនៅតាមកន្លែងការងារជាច្រើននាទីក្រុងនេះតែមិនមាននរណាហៅនាងធ្វើការឡើយ ត្បិតពួកគេទាមទារឲ្យនាងមានបទពិសោធន៍ទើបអាចធ្វើការបាន។
"មានបទពិសោធន៍មកពីណាទៅបើមិនមានកន្លែងណាផ្ដល់ឱកាសការងារអោយផងនឹង ហ៊ឹសៗ ល្អណាស់អីលូវការងារដែលត្រូវការបទពិសោធន៍ក៏គេមិនហៅ ការងារដែលធ្វើបណ្ដោះៗមួយពេលក៏គេដេញចោលអស់ទៀត ជីវិតខ្ញុំអើយ! មិនដឹងថាគួរធ្វើយ៉ាងមិចទេ?" ខេតធឺរីនតម្អូញតែម្នាក់ឯងព្រោះថានាងមិនមាននរណាអាចជួយដោះស្រាយបាននោះឡើយ ព្រោះថានាងកើតមកក្បាលតែម្នាក់ឯងស្រាប់ហើយនៅលើលោកនេះ។
...
ក្រុមហ៊ុនត្រកូលអាល់ម៉ាឌី
គ្រប់គ្នាហាក់បីដូចជាសប្បាយរីករាយជាខ្លាំងនៅក្នុងក្រុមហ៊ុនមួយនោះមិនដឹងជាមានហេតុភេទអ្វីឲ្យប្រាកដទេដឹងត្រឹមតែពួកគេនិយាយថាពួកគេនឹងធ្វើការជប់លៀងអបអរជោគជ័យមួយនោះ។
"គ្រឿងពេជ្ររបស់ពួកយើងទទួលបានការដេញថ្លៃខ្ពស់បំផុតប្រចាំឆ្នាំនេះណាលោកប៉ា បាទ៎! ត្រូវហើយ.." កម្លោះសង្ហាដែលអង្គុយនៅក្នុងការិយាល័យក៏និយាយឆ្លើយឆ្លងទៅកាន់បុរសដែលជាឪពុកតាមទូរសព្ទ័ព្រោះថាពេលនេះគាត់មិនបាននៅក្នុងប្រទេសទើបគាត់មិនបានមកអបអរការជោគជ័យមួយនេះដោយផ្ទាល់ តែយ៉ាងណាក៏នាយនៅតែជូនដំណឹងនឹងចែករំលែកភាពរំភើបដល់គាត់។
"ប៉ាកុំភ្លេចជម្រាបអ្នកម៉ាក់ផង បាទ៎.." នាយកម្លោះក៏ផ្ដាច់ការទាក់ទងស្របនឹងស្នាមញញឹមរបស់បុរសម្នាក់ដែលឈរនៅក្បែរនោះនឹងមើលមកគេជាមួយនឹងភាពសប្បាយរីករាយដូចគ្នា អ៊ែនហ្សូក៏មិនបាននិយាយអីតែញញឹមទៅកាន់លេខាជំនិតរបស់ខ្លួនដែលនៅឈរក្បែរនោះ។
"ភាពជោគជ័យនេះក៏មានចំណែករបស់លោកដូចគ្នា លោកខិតខំព្យាយាមខ្លាំងណាស់ និយាយអញ្ចឹងដើម្បីទុកជាការតបស្នងខ្ញុំចង់ឲ្យលោកនិយាយថាលោកចង់បានអី ខ្ញុំនឹងជូនលោកតាមសំណើរទាំងអស់" អ្នកម្ខាងទៀតមិនបាននិយាយអីតែក៏ដាក់ក្រដាសមួយសន្លឹកជាស្រោមសំបុត្រមួយដែលនាំឲ្យអ្នកញញឹមស្រស់ស្រាយមុននោះប្រែទឹកមុខបន្តិច។
"ខ្ញុំដឹងថាលោកនាយកនឹងសួរថាមកពីមូលហេតុអី? ខ្ញុំចាស់ណាស់ទៅហើយ ខ្ញុំប្រើពេលជាងកន្លះជីវិតទៅហើយចាប់តាំងពីលោកតានឹងលោកប៉ារបស់លោកនាយកនៅគ្រប់គ្រង ហើយខ្ញុំក៏គិតថាខ្ញុំគួរតែដល់ពេលសម្រាកដែរហើយ ខ្ញុំសង្ឃឹមថាលោកនាយកនឹងយល់.." គាត់និយាយស្របនឹងការអោនក្បាលគោរពដល់អ៊ែនហ្សូ កម្លោះសង្ហាយើងក៏មិនបាននិយាយអីតែក៏ក្រោករួចកាន់ស្មាគាត់បន្តិច។
"ខ្ញុំយល់ច្បាស់ ហើយលោកមិនបាច់បារម្ភទេ សូមសម្រាកដោយសប្បាយចិត្តចុះ អរគុណសម្រាប់ការខិតខំរបស់លោកកន្លងមកផងដែរ"
"ខ្ញុំនឹងរើសលេខាថ្មីជូនលោកនាយក សុំលោកនាយកទុកចិត្តចុះទាន៎" អ៊ែនហ្សូក៏ញញឹមតបទៅកាន់គាត់វិញ រួចកាម់ស្មាគាត់ឲ្យចេញទៅក្រៅជាមួយនឹងនាយ។
...
"Cheer!!!លើកដាច់ៗ.." នៅក្នុងតៀមស្រានឹងសាច់អាំងមួយកន្លែងក៏មានភាពអ៊ូអរជាងសព្វដងត្បិតថាថ្ងៃនេះមានបុគ្គលិកក្រុមហ៊ុនជាច្រើននាក់មកញ៊ាំអាហារនឹងផឹកសុីជុំគ្នាហើយវាក៏ជាគំនិតរបស់នាយកកម្លោះយើងនេះដែរ។
"ចាត់ទុកថាវាជាការជប់លៀងឲ្យលោកមុននឹងលោកបានសម្រាកដោយពេញលេញចុះ" អ៊ែនហ្សូដែលអង្គុយនឹងកៅអី ដៃម្ខាងមូរដៃអាវសឺមីឡើងលើកកែវជល់ទៅបុរសចំណាស់ដែលជាលេខារបស់គាត់នោះ គេតែងតែធ្វើឲ្យអ្នកនៅជុំវិញខ្លួនគេកក់ក្ដៅជានិច្ច បែបនេះហើយទើបពួកគេគោរពនឹងស្រឡាញ់គេគ្រប់គ្នា។
រ៉ឺង! រ៉ឺង..
"ខ្ញុំសុំទៅក្រៅបន្តិច" អ៊ែនហ្សូក៏ក្រោកនាំខ្លួនឡើងពីកៅអីរួចចេញទៅនិយាយទូរសព្ទ័នៅខាងក្រៅ វាជាលេខរបស់បងស្រីគេឯណោះ នាយក៏ញញឹមរួចបើកទ្វារចេញមកខាងក្រៅ តែថាបែរជាមានអ្វីម៉្យាងមករំខានអារម្មណ៍គេទៅវិញ។
"ហ៊ឹកៗសុីស..សុីសស្ទឺ ហ៊ឺ"
(ខេត? កូនយំមែនទេ? មានអីប្រាប់សុីសស្ទឺមក..) ដោយសារតែបានលឺសំឡេងអ្នកម្ខាងទៀតយំទើបសុីសស្ទឺអារ៉ូនីសួរនាំភ្លាម ខេតធឺរីនក៏មិនទាន់និយាយអីបានព្រោះនៅដង្ហក់ខ្លាំងពេក។
"សុីសស្ទឺ..សុីសស្ទឺប្រាប់ថាឲ្យតែស្មោះត្រង់ ធ្វើអំ..អំពើល្អ នឹងជួបតែមនុស្សល..ល្អ ហ៊ឹក តែ..ហ៊ឺ ខេតត្រូវគេបំពានហើយ គេដេញចេញពីធ្វើការទៀត ហ៊ឺ.. ខេតៗ ខេតរកការងារធ្វើមិនបានទេសុីសស្ទឺ ហ៊ឺ" នាងតូចយំរៀបរាប់ប្រាប់អ្នកម្ខាងទៀតទាំងខ្លួននាងស្រវឹងជោគ ភាពសោកសង្រែងរបស់នាងក៏ត្រូវបានបុរសម្នាក់ដែលទើបតែចេញមកមុននេះតាមមើលជាប់ទាំងចងចិញ្ចើម។
"ខ្ញុំអស់ផ្លូវដើរហើយសុីសស្ទឺ ហ៊ឹក! ខ្ញុំអស់ជម្រើសហើយ..ខ្ញុំ..ខ្ញុំអាចទៅផ្ទះយើងវិញបានទេ ហ៊ឺ" សុខៗនាងក៏នាំខ្លួនក្រោកឡើងដែលនាំឲ្យអ៊ែនហ្សូភ្ញាក់មិនស្ទើរ។
"អឹស..មិនអីទេហេស៎?" រាងកាយមាំទាំស្ទុះត្រកងនាងតូចដែលក្រោយនិយាយឆ្លើយឆ្លងតាមទូរសព្ទ័រួចក៏ក្រោកឡើងទាំងកម្រោល តែក៏រកកលចង់ដួល។
"នាងខេត..ឯងមិនមែនស្រវឹងដល់ថ្នាក់ស្រម៉ៃឃើញប្រុសស្អាតទេហេស៎? អរគុណ..." ស្រីតូចនិយាយឡើងទាំងភ្នែកសំឡឹងមើលទៅគេ ដៃតូចក៏លូកកាន់ប៉ះថ្ពាល់គេតិចៗហាក់ដូចជាកំពុងឆ្ងល់។
"លោកជានរណា? មើស៎កុំមកប៉ះខ្ញុំ.."
"បើខ្ញុំមិនប៉ះនាង នាងប្រហែលជាដួលបោកក្បាលស្លាប់បាត់ទៅហើយ អឹស" អ៊ែនហ្សូនិយាយមិនទាន់ចប់ផងក៏ត្រូវបាននាងល្អិតនោះច្រានចេញ រួចក៏ដើរទៅបាត់ទាំងមិនបានអរគុណអ្វីសោះ។
"នាងសតិល្អទេរឺយ៉ាងមិចនេះ?" អ៊ែនហ្សូរអ៊ូតិចៗមុននឹងបោះជំហានបំណងចង់ទៅបន្ទប់ទឹកតែគេក៏ជាន់របស់ម៉្យាងដែលនៅលើដីនោះ នាយក៏អោនចុះរួចរើសមកមើលឃើញថាវាជាកាតជិះឡានក្រុង ហើយក៏មានភ្ជាប់នឹងរូបនឹងឈ្មោះរបស់នាងល្អិតមុននោះ។
"ខេតធឺរីន ម៊ែររី? ឈ្មោះពិរោះតែមិនសមសតិមិនល្អអញ្ចឹងសោះ"
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន