លង់ស្នេហ៍នាយកកម្លោះ
ភាគទី៣៣+៣៤សម្រឹបជើងធ្ងន់ៗប្ដូរផ្លាស់មកជាទម្លាក់ស្រាលៗនៅលើខ្សាច់មាត់ច្រាំងសមុទ្រក្រោយពីនាងរត់មកបានហួសឆ្ងាយពីផ្ទះលំហែ ទីកន្លែងដែលនាំឲ្យនាងឈឺចុកទ្រូងនឹងសកម្មភាពដែលបានឃើញមុននោះ។
"ការពិតលោកនាយកស្គាល់នាងតាំងពីដំបូង គាត់ថែមទាំងបង្ហាញអាកប្បកិរិយាប្លែកពេលបានឃើញនាង តែហេតុអីក៏ឯងមិនចាប់អារម្មណ៍ ហ៊ឹក! នាងខេត.." ខេតធឺរីនដើរបណ្ដើរលើកដៃទះក្បាលខ្លួនឯងបណ្ដើរមិនឈប់ ខ្សែទឹកបក់បោកមករណ្ដំដល់បេះដូងដែលកំពុងតែមានបញ្ហារបស់នាងឲ្យវាកាន់តែលោតញាប់ខុសពីធម្មតា។
(ហេតុអីក៏សុខៗនាងចង់ដឹងពីរឿងនេះ? ប្រចណ្ឌ័រឺ?)
(អត់ទេ! គ្រាន់តែឆ្ងល់..ប៉ុណ្ណឹង)
(នាងភ្លេចហើយថាខ្ញុំមានបងស្រីនឹងប្អូនស្រី ពីក្មេងឲ្យតែពួកគេទៅណាមកយើងតែងតែយកកៅស៊ូតាមដៃទៅជាមួយ ព្រោះមនុស្សស្រីគឺបែបនេះតែងតែភ្លេចភ្លាំងមិនយករបស់ផ្ទាល់ខ្លួនមកឲ្យគ្រប់សោះ ជាពិសេសគឺដូចជាមុននេះនាងមិនទាំងនឹកឃើញយកកៅស៊ូមកផង ឃើញនាងបែបនោះភ្លាមដូចជារំលឹកដល់ប្អូនស្រីរបស់ខ្ញុំអញ្ចឹងដែរ ហ៊ឹស)
"រឿងកើតឡើងមុននេះវាអាចបញ្ជាក់ប្រាប់ឯងកាន់តែច្បាស់ហើយខេតថាលោកនាយកគិតបែបណាចំពោះឯងនោះ មិនចាំបាច់ច្របូកច្របល់ចិត្តទៀតនោះទេ.."
(ចុះនាងគិតថាយើងនឹងគិតបែបណាចំពោះនាង?) សំឡេងគ្រលរមួយក៏បន្លឺឡើងពីក្រោយខ្នងរបស់នាង ខេតធឺរីនដែលដំបូងឡើយដើរមួយៗយឺតៗនោះក៏ប្ដូរមកជាដើរញាប់ស្អេករួចក៏ចាប់ផ្ដើមបន្ថែមល្បឿនរត់គេចចេញយ៉ាងលឿន ស្របនឹងសម្រឹបជើងធ្ងន់ពីក្រោយខ្នងនាងក៏រត់ដូចគ្នាដែរ។
"ឈប់សិន..ខេតធឺរីន ម៊ែររី! យើងប្រាប់ថាឲ្យឈប់.."
ជ្រឹប! អូយ៎..
ពាក្យសម្ដីស្រែកហៅរបស់អ៊ែនហ្សូមិនមែនមូលហេតុដែលនាំឲ្យនាងឈប់ឡើយ តែវត្ថុមុតស្រួចមួយដែលនៅលើខ្សាច់ឯណោះទេដែលជាអ្នកឃាត់មិនឲ្យនាងរត់ទៅមុខបន្តថែមទាំងដួលខ្ពោកនៅលើខ្សាច់នោះយ៉ាងដំណំទៀតផង។
"ខេត..." កាយមាំសង្ហាដែលព្យាយាមរត់តាមនាងទាំងមានពាក្យជាច្រើនចង់បកស្រាយក៏បែរជាភាំងកាលបើបានឃើញនាងតូចដួលព្រូសនៅលើខ្សាច់ នាយមិនបង្អង់ប្រញាប់រត់យ៉ាងលឿនចូលទៅត្រកងជួយលើកនាងឡើង។
"ដកដៃចេញ..កុំមកប៉ះពាល់ខ្ញុំ" គេមិនទាន់ទាំងបាននិយាយអ្វីមួុយម៉ាត់ផង គ្រាន់តែជួយលើកប៉ុណ្ណឹងនាងក៏ស្រែកសំឡុតនឹងប្រញាប់រុញច្រានគេចេញមកឲ្យប៉ះខ្លួននាងថែមទៀត។
"កុំអត់ហេតុផលពេកទៅមើល.." អ៊ែនហ្សូចងចិញ្ចើមសំឡឹងមើលទៅនាងរួចក៏ប្រញាប់ចូលទៅបំណងចង់បីនាងឡើងតែក៏ត្រូវនាងរុញចេញម្ដងទៀត តែម្ដងនេះគេក៏មិនអាចចងចិញ្ចើមដាក់នាងបានព្រោះតែទឹកថ្លាដែលហូរស្រក់ពីផែនថ្ពាល់របស់នាងនាគ្រានោះ។
"នាងយំព្រោះតែរឿងយើងនឹងអាន់ណាមុននេះហ្អេស៎?"
"មិនបានយំទេ..ខ្ញុំមិនយំព្រោះតែមនុស្សដូចជាលោកទេ មិនយំដាច់ខាត" មាត់ប្រកែក ដៃទាំងសងខាងលើកវាសទឹកភ្នែកចេញតែទឹកភ្នែកវាបែរជាមិនសហការជាមួយនាង មិនតែប៉ុណ្ណឹងវាក៏នៅតែព្យាយាមស្រក់ប្រណាំងនឹងការជូតចេញនោះ កាលបើមើលឃើញមុខប្រុសម្នាក់នេះ។
"នាងកុហកអ្នកណាបាន តែនាងកុហកយើងមិនបានទេ" គេក៏បោះសម្ដីប៉ុន្មានម៉ាត់នេះរួចរហ័សលើកបីនាងភ្លាមរួចរត់ទៅកាន់បង់ដែលនៅក្បែរនោះភ្លាមៗ។
"របួសមុតជ្រៅណាស់..ហេតុអីក៏នាងរត់មិនមើលអីបែបនេះ? មិនមែនព្រោះតែចង់ឈ្នះហើយធ្វើខ្លួនដូចជាកូនក្មេងបែបនេះទេ.." អ៊ែនហ្សូដាក់នាងឲ្យអង្គុយលើបង់រួចប្រញាប់ទាញជើងនាងដែលមានឈាមហូរស្រក់នោះយកមកមើលភ្លាម។
"ខ្វល់ធ្វើអី? លោកនាយកមិនបានត្រូវជាអីនឹងខ្ញុំ មានជាប់ទាក់ទងអីជាមួយនឹងគ្នា ហើយលោកនាយកថែមទាំងកុហកខ្ញុំទៀត.. កុំប៉ះជើងខ្ញុំ" ខេតធឺរីនក្រវាសជើងចេញមិនឲ្យគេមើលតែអ៊ែនហ្សូក៏ចាប់ជើងនាងជាប់រួចដោះអាវយឺតដែលគេពាក់នោះដោយយកវាមកចងផ្ចិតរបួសនៅលើជើងរបស់នាងនាពេលនោះ។
"លោកនាយកធ្វើអី? យកវាចេញទៅ"
"នាងទៅរៀនចចេសងក់ងរបែបនេះពីពេលណាមក ខេតធឺរីន ម៊ែររី?" អ៊ែនហ្សូបោះសម្ដីប៉ុន្មានឃ្លារួចក៏ក្រោកឡើងអង្គុយជាប់នាង ខេតធឺរីនក៏ខិតចេញឆ្ងាយពីគេ នាយក៏អស់សំណើចបន្តិចរួចខិតទៅជិតនាងម្ដងទៀត ខេតធឺរីននាងក៏ខិតចេញទៀតរហូតទាល់តែខ្នងនឹងប៉ះនឹងបង្កាន់ដៃបង់ ស្រីតូចក៏ងាកបែរមកចង់ដឹងថាគេលែងខិតមកតាមនាងទៀតរឺអត់? តែនាងក៏បែរជាភាំង...
"ហេតុអីក៏នាងរត់ចេញមក? ខូចចិត្តនឹងឃើញថាយើងនឹងអាន់ណាមានអ្វីជាមួយគ្នារឺ? រត់ចេញមកទាំងមិនបានស្ដាប់យើងបកស្រាយបែបនេះរឺ? ថាទៅមើល.." អ្វីដែលធ្វើឲ្យនាងភាំងនោះគឺអ៊ែនហ្សូចូលមកកៀកនឹងនាងរួចច្រត់ដៃសងខាងទៅលើបង្កាន់ដៃបង់ខាងក្រោយនាង ស្រីតូចក៏ក្ដាប់ម្រាមដៃរួចងាកបែរមុខចេញទៅម្ខាងទាំងក្រម៉ូវមិនឈប់តែម្ដង។
"ហេតុអីចាំបាច់ត្រូវស្ដាប់ពាក្យបកស្រាយ ខ្ញុំមិនត្រូវជាស្អីនឹងលោកនាយកផង.."
"ហេតុអីក៏ថាគ្មាន? ចុះថ្ងៃដែលយើងប្រលោមស្នេហ៍ជាមួយគ្នានោះ? នាងភ្លេចហើយរឺ? តែអេ៎..យើងគិតថានាងមិនបានភ្លេចទេ..ព្រោះថ្ពាល់នាងឡើងក្រហមហើយ" អ៊ែនហ្សូសើចចេញថ្ពាល់ខួចដាក់នាងកាលបើឃើញថាថ្ពាល់ទាំងសងខាងរបស់នាងឡើងក្រហមព្រឿងៗនាគ្រានោះ ខេតធឺរីនលូកដៃប៉ះថ្ពាល់ខ្លួនឯងរួចក៏មិនខ្ចីងាកបែរទៅអ្នកដែលព្យាយាមតាមសំឡឹងមើលនាងនាគ្រានោះ។
"យ៉ាងមិច? និយាយមិនចេញរឺ? នាងក៏ដឹងថាពួកយើងមិនមែនត្រឹមតែជាលេខានឹងអគ្គនាយកដូចកាលពីមុន"
"ខ្ញុំមិនខ្វល់ទេ.. លោកនាយកឆាប់ចេញពីខ្ញុំទៅ" ខេតធឺរីនប្រញាប់លុបចោលការគិតទាំងអម្បាល់ម៉ានរួចក៏ច្រាននាយឲ្យខិតចេញពីនាង តែថានាងក៏ដូចជាផ្ដល់ឱកាសឲ្យគេបានស្រវ៉ាអោបនាងកាន់តែណែនលើសដើមអញ្ចឹងដែរ។
"ខេត..ខេតឲ្យយើងសុំទោស.." ពាក្យមួយឃ្លាថាសុំទោសក៏មានប្រសិទ្ធិភាពអាចឃាត់នាងតូចឲ្យឈប់រើបម្រាស់ពីការអោបរឹតនោះ ស្រីតូចក៏នៅស្ងៀមកាលបើបានលឺពាក្យដែលនាងមិនធ្លាប់លឺពីមាត់របស់គេ អ៊ែនហ្សូកាលបើនាងនៅស្ងៀមបែបនេះគេក៏ដកខ្លួនពីការអោបរួចងាកប្រឈមជាមួយនឹងនាងវិញ។
ឌឹប!
"មនុស្សអាក្រក់.."
ឌឹប!
"មនុស្សបោកប្រាស់.."
ឌឹប!
"មនុស្ស..ហ៊ឹក" ខេតធឺរីនប្ដូរពីគេចវេសមិនប្រឈមមុខនឹងបញ្ចេញអារម្មណ៍មកជាលើកដៃគួកទ្រូងហាប់ណែនរបស់គេលាន់ឌឹបៗទៅតាមអារម្មណ៍អន់ចិត្តនឹងខឹងនោះ។
"លោកគួរតែប្រាប់ខ្ញុំថាអាន់ណាដែលលោកនិយាយជាស្រីម្នាក់នឹង..ហ៊ឹក! លោកធ្វើឲ្យខ្ញុំដូចជាមនុស្សល្ងឺមិនដឹងខ្យល់អីសោះ លោកធ្វើឲ្យខ្ញុំជាមនុស្សដែលមិនដឹងរឿងអ្វីតែម្នាក់ឯង...លោកនាយក ហ៊ឹក" ខេតធឺរីនបញ្ចេញអារម្មណ៍អាក់អន់ចិត្តចេញមកយ៉ាងច្បាស់ ដែលវាក៏នាំឲ្យអ៊ែនហ្សូញញឹមនឹងលើកដៃដែលកំពុងតែគួកទ្រូងគេនោះមកគួកបន្ថែមទៀត កាន់តែខ្លាំងលើសដើម។
ឌឹប!
"លោកនាយក.."
ឌឹប!ឌឹប..
"លោកនាយកលែងដៃខ្ញុំ..ហ៊ឹក" ខេតធឺរីនក៏ស្រែកទៅកាន់គេកាលបើគេប្រើកម្លាំងឲ្យនាងគួកគេកាន់តែខ្លាំងជាងមុនទៅទៀត ខេតធឺរីនងាកមុខទៅម្ខាងរួចលើកដៃខ្ទប់មុខយំយកតែម្ដង អ៊ែនហ្សូក៏ចូលមកកាន់តែជិតនាងរួចអោបនាងជាប់ណែន។
"ហ៊ឹកៗខ្ញុំធ្វើយ៉ាងមិចទៅ? ហ៊ឺ..ខ្ញុំស្អប់លោកនាយកណាស់"
"តែយើងស្រឡាញ់នាង.." ទៀតហើយ! ម្ដងនេះនាងកាន់តែភាំងខ្លាំងជាងលើកមុនទៀតហើយ ស្រីតូចងើបមុខទាំងរលីងរលោងមើលមកគេតែក៏បែរជាត្រូវបានគេទាញមកថើបថ្នាក់ថ្នមពេញទំហឹងទៅវិញ ដៃតូចក៏លូកគួកទ្រូងគេប៉ុន្មានដៃ មុននឹងស្របដោយលើកដៃអោបកររបស់គេជាប់តបស្នងការថើបមួយនោះ។
"ហ៊ឹក..លោកនាយកនិយាយផ្ដេសផ្ដាសអី?"
"យើងមិនស្រពិចស្រពិលទៀតទេ កាលពីមុនយើងអាចនឹងទុកនាងដូចជាលេខា ជាមនុស្សដែលគួរឲ្យអាណិតនឹងរំលឹកដល់ប្អូនស្រីយើង..តែពេលនេះគឺអត់ទេ! យើងស្រឡាញ់នាង..យើងត្រូវការនាងណាស់ ខេតធឺរីន ម៊ែររី?" ខេតធឺរីនក្ដាប់មាត់រួចក៏ទទួលការថើបពីអ៊ែនហ្សូម្ដងទៀត អ៊ែនហ្សូក៏អោបក្រសោបចង្កេះនាងជាប់រួចក្រសោបបីនាងឡើងផុតពីបង់នោះ ខេតធឺរីនក៏ភ្ញាក់នឹងប្រញាប់លូកអោបករគេជាប់ព្រោះខ្លាចធ្លាក់។
"លោកនាយកចង់យកខ្ញុំទៅណា? ខ្ញុំមិនធ្វើវាទៀតទេ ហ៊ឹក យប់មុននោះមិនទាន់បាត់ឈឺទេ.."
"នាងច្រម៉ក់! យើងមិនធ្វើបាបមនុស្សឈឺទេ..យើងយកនាងទៅផ្ទះលាងរបួសនឹងអាលញ៊ាំបាយ ព្រោះពោះនាងកូរដូចជារថក្រោះចំបាំងហើយ.."
"ហ្អាយ៎! មនុស្សឆ្កួត..."
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន