ភាគទី៧៥+៧៦

733 41 0
                                    



លង់ស្នេហ៍នាយកកម្លោះ
ភាគ៧៥,៧៦

"អ៊ីវ៉ែន..អ៊ីវ៉ែន" គ្រាន់តែទទួលបានដំណឹងថាអ៊ីវ៉ែនត្រូវមនុស្សចាស់ចិត្តបាបទាំងនោះទុកចោលអ៊ែនហ្សូក៏ប្រញាប់បកត្រឡប់មកកាន់សណ្ឋាគារវិញទាំងមិនគិតច្រើនតែម្ដង។
"អ៊ីវ៉ែន.."
"ពូពូ ហ៊ឹកៗ.." អ៊ីវ៉ែនកាលបើឃើញវត្តមានលោកពូម្នាក់នឹងជាបុរសម្នាក់គត់ដែលគេទុកចិត្តបន្ទាប់ពីអ្នកម៉ាក់គេមកដល់ភ្លាម គេក៏ប្រញាប់នាំខ្លួនចុះពីសាឡុងរួចរត់ទៅរកគេទាំងយំតែម្ដង។
"កុំយំ..កុំយំកូន.." អ៊ែនហ្សូក៏លើកពរអ៊ីវ៉ែនរួចនិយាយលួងលោមគេព្រមជាមួយនឹងសព្វនាមមួយដែលគេមានសិទ្ធិហៅតាំងតែពីយូរមកហើយតែគេគ្មានឱកាស ទើបតែពេលនេះឯងដែលគេមានឱកាសបានប្រើវា តែក្នុងកាលៈទេសៈដែលមិនសាកសមទៀត។
"រីនចេញទៅតាំងពីពេលណា? ហើយពួកគេទៅណា?" ស្របនឹងការលួងលោមកូនប្រុស អ៊ែនហ្សូក៏ងាកទៅសួរនាំម៉ែដោះដែលនៅបានជាគ្នាជាមួយនឹងកូននាងឯណោះភ្លាម នាងក៏មិនបាននិយាយអីតែក៏បានត្រឹមក្រវីក្បាលហាក់មិនដឹងខ្យល់អ្វីសោះ។
"ខ្ញុំដឹងតែថាគ្រួសារអ្នកនាងរីននៅបរទេសតែខ្ញុំមិនដឹងថាពួកគេនៅប្រទេសណាទេ អ្នកនាងរីនទើបតែជួលខ្ញុំមើលអូនអ៊ីវ៉ែនប៉ុន្មានថ្ងៃនេះឯង" ម៉ែដោះផ្ដល់ចម្លើយដែលនាំឲ្យអ៊ែនហ្សូកាន់តែក្រពុលមុខថែមទៀត គេក៏លូកដៃចូលក្នុងហោប៉ៅរួចទាញលុយជាច្រើនឲ្យទៅស្រីម្នាក់នោះ។
"រង្វាន់ដែលនាងមិនចោលកូនប្រុសយើង..មានដំណឹងអីផ្សេងកុំភ្លេចរាយការណ៍ប្រាប់យើង លឺទេ?"
"អរគុណ..អរគុណណាស់លោក"ម៉ែដោះម្នាក់នោះក៏អោនក្បាលគោរពនាយកម្លោះយើងទាំងសប្បាយចិត្ត ចាត់ទុកថាអំពើល្អនាងទទួលបានការតបស្នងទៅចុះ ព្រោះបើសិនជានាងមិនបានលឺសំឡេងយំរបស់អ៊ីវ៉ែននាងក៏មិនបានមកជួយគេ ហើយនាងក៏មិនបានទទួលសាគុណទាំងនេះដូចគ្នាដែរ។
"ពូពូ..ម៉ាក់អូន!!! ហ៊ឹកៗ"
"ទៅផ្ទះជាមួយពូណា៎..ហ៊ឹម" អ៊ែនហ្សូអោនទម្លាក់បបូរមាត់ថើបថ្ងាសកូនប្រុសជាទីស្រឡាញ់បន្តិចរួចក៏នាំខ្លួនចាកចេញពីទីសោះកក្រោះមួយនោះភ្លាម។
....
"ព្រះជាម្ចាស់អើយ! កូន..." ស្កាលេតដែលបានអង្គុយស្ដាប់គ្រប់ពាក្យគ្រប់ម៉ាត់ដែលអ៊ែនហ្សូបាននិយាយបូកផ្សំនឹងវត្តមានចៅប្រុសតូចដែលកូនប្រុសយកមកជាមួយនោះក៏នាំឲ្យនាងកាន់តែស្រងេះស្រងោចចិត្តទ្វេរដង។
"អ្នកណាដាច់ចិត្តយកក្មេងគួរឲ្យខ្នាញ់ដូចជាអ៊ីវ៉ែនទៅទុកចោល ចៅប្រុសសម្លាញ់ចិត្ត ហ៊ឹម" ស្កាលេតចូលខ្លួនទៅលើកពរក្រសោបចៅប្រុសដែលយំឡើងហើមមុខអស់ព្រោះតែគេខ្លាចនឹងចង់ជួបម្ដាយជាថ្មី។
"ម៉ាក់យាយ..ម៉ាក់យាយអត់វ៉ៃអូនទេត្រូវអត់? ហ៊ឹក អ៊ីវ៉ែនអត់ហ៊ាននៅក្បែរណាក្រៅពីម៉ាក់ទេ ហ៊ឺ.." អ៊ីវ៉ែនយំខ្សឹបខ្សួលនឹងបង្ហាញភាពភ័យខ្លាចកាលបើគ្រាន់តែស្កាលេតពរគេឡើងភ្លាម ភាពសោកសង្រែងដែលគេបង្ហាញចេញមកដូចជាកញ្ចក់ឆ្លុះដល់ស្ថានភាពរស់នៅរបស់គេនឹងម្ដាយគេអញ្ចឹងដែរ។
"គេនឹងម៉ាក់គេដូចជារស់នៅក្នុងភាពភ័យខ្លាចអ្វីម៉្យាងដែលមិនអាចប្រាប់ទៅនរណាបាន នេះអ៊ីវ៉ែនជាក្មេងទើបគេហ៊ាននិយាយចេញមកចុះបើសិនជាខេត..នាងមិចនឹងហ៊ាននិយាយចេញមកទៅ? ស្រីកញ្ចាស់ម្នាក់នោះចំជាសាហាវឃោឃៅពេកហើយ.." ស្កាលេតទាញចៅប្រុសដែលគ្រប់គ្នាគិតថាស្លាប់បាត់បង់ជីវិតជាមួយម្ដាយបាត់ទៅហើយនោះ ទាំងដែលការពិតពួកគេត្រូវបានស្ត្រីដែលអះអាងថាជាម្ដាយបង្កើតនាំយកទៅបរទេសនឹងផ្ដាច់ការទាក់ទងទាំងអស់ជាមួយនឹងពួកគេតែម្ដង។
"លោកស្រីនោះក៏ថែមទាំងកុហកខេតនឹងកូនថាខ្ញុំបោះបង់ពួកគេចោលថែមទៀត"
"ផ្ដេសផ្ដាស! កញ្ចាស់ណានឹងក៏សម្បើមម៉្លេះ?" លឺឃ្លាបន្ទាប់ដែលអ៊ែនហ្សូនិយាយរួចមក ស្រីតូចដែលជាកូនស្រីពៅរបស់ត្រកូលអាល់ម៉ាឌីក៏ច្រឡោតខឹងភ្លាមៗតែម្ដង វ៉ាយ៍លេតនាងច្រត់ដៃនឹងតុរួចងាកមើលទៅខាងក្រៅព្រោះតែភាពខឹងសម្បារវាឆេះឆួលខ្លាំងពេក។
"គាត់ច្បាស់ជាធ្វើក្នុងបំណងអ្វីហើយ បងជឿបែបនេះ! មិនមែនសុខៗគាត់បំបែកអូនហ្សូនឹងខេតពីគ្នាទាំងគ្មានហេតុផលគោលអីឡើយ" អែមមីដែលរួមតុជាមួយគ្រានោះក៏លើកនូវមតិមួយដែលគ្រប់គ្នាមិនអាចប្រកែកបានថាពួកគេកំពុងតែគិតបែបនោះ។
"ហេតុផលឆ្កួតយ៍អីទៅបងអែមមី? យាយនេះមិនមែនមានបំណងទេ និយាយឲ្យចំគឺឆ្កួតយកតែម្ដង មនុស្សជាអ្នកណាចាប់ខ្លួនកូនស្រីខ្លួនឯងទៅ? ហើយមនុស្សជាមានសតិឯណាដែលគ្មានមេត្តាធម៌ទុកក្មេងចោលបែបនេះ? នេះសំណាងហើយដែលមានគេបានលឺសំឡេងនឹងចូលទៅមើលចុះបើសិនជាគ្មាននោះ?" វ៉ាយ៍លេតនិយាយឡើងទាំងមិនទុកមាត់តាមទម្លាប់របស់នាង ស្រីតូចក៏ចូលទៅជិតក្មួយប្រុសរួចអង្អែលក្បាលគេបន្តិចមុននឹងងាកមើលទៅបងប្រុសដែលនៅឈរគ្មានមតិអីនៅក្បែរនោះ។
"មកដល់ដំណាក់កាលនេះហើយមិនបាច់ព្យាយាមរកចំណុចល្អមកលាងអំពើឆ្កួតរបស់យាយបុិនឹងទេ ចាត់ចែងប្ដឹងប៉ូលីសនឹងទៅតាមរកខេតឲ្យលឿនបំផុតទៅ មុននឹងអ្វីៗវាហួសពេលអស់" វ៉ាយ៍លេតបញ្ចប់ឃ្លាប្រយោគដោយការលើកពរអ៊ីវ៉ែនចូលទៅខាងក្នុងដើម្បីលេងជាមួយអូនវីនកូនប្រុសរបស់នាង ព្រោះបើគេមានក្មេងម្នាក់លេងជាមួយគេអាចនឹងកក់ក្ដៅជាងនេះ។
"ប្រុសហ្សូគិតយ៉ាងមិច?" ស្កាលេតក៏ងាកសួរនាំទៅកាន់កូនប្រុសបន្តិច អ៊ែនហ្សូក៏ព្រលែងខ្យល់ដង្ហើមធ្ងន់រួចចុះពីលើកៅអីអង្គុយភ្លាមដូចជាប្រុងប្រៀបជាខ្លាំង។
"ខ្ញុំប្រហែលជាត្រូវការជំនួយហើយអ្នកម៉ាក់" អ៊ែនហ្សូនិយាយរួចក៏ងាកមើលទៅបងស្រីរបស់គេបន្តិច អែមមីនាងក៏ជ្រឹមចិញ្ចើមរួចងក់ក្បាលហាក់បីដូចជាដឹងថាគេកំពុងតែត្រូវការនរណាអញ្ចឹង។

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now