លង់ស្នេហ៍នាយកកម្លោះ
ភាគ២០+២១ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ក្រុមហ៊ុនក៏មានសភាពស្ងាត់ជ្រងំមិនមែនមកពីថ្ងៃនេះជាសម្រាកអីនោះទេ គ្រាន់តែមិនទាន់ដល់ម៉ោងចូលធ្វើការនឹងឯង ស្របនឹងសភាពស្ងាត់ជ្រងំនាក្រុមហ៊ុននោះក៏មានវត្តមានរបស់នាងតូចខេតធឺរីនដែលតែងតែមកដល់ទីនេះពីព្រលឹមជាប្រចាំមិនមែនមកពីនាងខ្លាចថានាងមកមិនទាន់ឡើយ តែនាងមិនចង់ចំណាយលុយច្រើនដើម្បីជិះតាក់សុីមកទើបនាងត្រូវក្រោកពីព្រឹកដើម្បីជិះឡានក្រុងមកធ្វើការ។
"អីយ៉ា! អរុណសួស្ដីអ្នកនាងខេត.. មកដល់ទាំងព្រឹកព្រលឹមរាល់ថ្ងៃតែម្ដងណ៎" ស្របនឹងការដើរចូលទៅក្នុងក្រុមហ៊ុននោះក៏មានវត្តមានអុំប្រុសជាសន្តិសុខប្រចាំការម្នាក់ចូលមកនិយាយរាក់ទាក់ជាមួយនឹងខេត។
"ខ្ញុំគិតមកលឿនរាល់ថ្ងៃតែក៏នៅតែមិនអាចយកឈ្នះលោកអុំបាន លោកអុំbest bestតែម្ដងហើយ ហេសហេ៎" ខេតធឺរីនលើកមេដៃជូនបុរសចំណាស់នាំឲ្យគាត់អស់សំណើចនឹងហាក់សប្បាយក្នុងការទទួលយកការងារនាថ្ងៃថ្មីនេះ។
"និយាយអញ្ចឹងអុំធ្វើការពីព្រឹកព្រលឹមបែបនេះអុំមានបានពិសារវីតាមីនអ្វីជំនួយទេ?" ខេតធឺរីនក៏មិនភ្លេចចោទសួរទៅកាន់ចាស់ទុំទាំងព្រួយបារម្ភ លោកអុំសន្តិសុខនោះក៏បានត្រឹមសំឡឹងមើលមុខនាងរួចក្រវីក្បាលបន្តិច។
"អុំធ្វើការសព្វថ្ងៃនេះមួយគ្រប់តែយកលុយបង់សាលាឲ្យចៅនឹងទិញអាហារចិញ្ចឹមគេនឹងភរិយាអុំប៉ុណ្ណោះ វាបានរួចៗមួយពេលនឹងណាអ្នកនាងខេត"
"តែអុំក៏គួរតែគិតដល់សុខភាពខ្លួនឯង អុំជាមេគ្រួសារអញ្ចឹងអុំក៏ត្រូវថែខ្លួនព្រោះគ្រួសារអុំទាំងមូលពឹងទៅលើអុំហើយ អូ! និយាយអញ្ចឹងខ្ញុំ.." ខេតធឺរីនក៏បញ្ឈប់ការនិយាយដោយបើកកាបូបរួចរកអ្វីមិនដឹង មួយសន្ទុះនាងក៏ដកយកវីតាមីនប៉ុន្មានកញ្ចប់ចេញមករួចជូនវាទៅលោកអុំនោះ មិនតែប៉ុណ្ណឹងនាងក៏សំបុត្រមួយចេញមកដែលវាជាប្រាក់លើកទឹកចិត្តប្រចាំឆ្នាំដែលនាងទើបតែបានជូនទៅគាត់ដែរ។
"អត់ទេអ្នកនាងខេត..អុំអាចទទួលយកវីតាមីនបានតែអុំមិនអាចទទួលយកលុយចំនួនលើសលុបនេះបានទេ" លោកអុំក៏ប្រញាប់ប្រកែកភ្លាមៗកាលបើឃើញនាងដាក់សំបុត្រនោះនៅលើដៃគាត់ តែខេតក៏មិនព្រមនឹងលូកដៃចាប់ដៃគាត់ជាប់ឲ្យទទួលយកវា។
"ខ្ញុំតែងតែប្រាថ្នាថាថ្ងៃណាមួយខ្ញុំអាចជូនលុយដែលរកបានទាំងនេះទៅគ្រួសារខ្ញុំ តែគួរឲ្យស្ដាយ..ខ្ញុំមិនមានគ្រួសារទេ អញ្ចឹងលោកអុំអាចទទួលយកវានឹងចាត់ទុកថាបំពេញបំណងរបស់ខ្ញុំបានទេ? ណា៎លោកអុំ.." ខេតធឺរីននិយាយទៅកាន់លោកអុំព្រមជាមួយនឹងភ្នែកក្រហមងាំង ព្រោះនាងពិតជាចង់ជួយគាត់ពិតមែន លោកអុំក៏មើលមុខនាង២ទៅ៣ដងទើបគាត់ព្រមទទួលរួចលើកដៃប៉ះនឹងអង្អែលក្បាលរបស់នាងតិចៗព្រមជាមួយនឹងស្នាមញញឹម។
"សង្ឃឹមថាព្រះនឹងតាមថែរក្សាក្មួយណា៎ខេត ក្មួយជាមនុស្សល្អខ្លាំងណាស់.." ខេតធឺរីនក៏ញញឹមរួចលូកដៃចាប់កាន់ដៃលោកអុំដែលកាន់ប៉ះក្បាលរបស់នាងនាគ្រានោះ។
ខេតធឺរីនក៏បន្តដំណើរឡើងទៅកាន់ជណ្ដើរយន្តដើម្បីឡើងទៅកាន់ការិយាល័យរបស់អគ្គនាយក ដើម្បីបានរៀបចំឯកសារនឹងការងារមុនពេលដែលគាត់មកដល់ ស្រីតូចក៏ឈរចាំជណ្ដើរយន្តមួយសន្ទុះទើបទ្វារជណ្ដើរយន្តបើក នាងក៏ចូលទៅក្នុងជណ្ដើរយន្តរួចក៏ចុចបម្រុងនឹងបិទតែក៏មានកាបូបមួយលូកចូលមកទប់ទ្វារ មុននឹងបង្ហាញវត្តមានមនុស្សម្នាក់នៅពីមុខខេត ហើយវត្តមានមនុស្សម្នាក់នោះក៏ធ្វើឲ្យខេតធឺរីនភ្ញាក់មិនស្ទើរឡើយ។
...
ម៉ោង១០នឹង៣០នាទីព្រឹក
វាជាចន្លោះម៉ោងធម្មតាដែលលោកនាយកមកដល់ក្រុមហ៊ុន អគ្គនាយកអ៊ែនហ្សូបន្តនាំរាងកាយចូលមកព្រមជាមួយនឹងការអោនគោរពពីបុគ្គលិកនៅទីនោះ។
"ខេតនៅខាងលើមែនទេ?" មកដល់នាយក៏សួរទៅកាន់អ្នកផ្ដល់ព័ត៌មាននៅខាងក្រោម មួយរយៈនេះគេឲ្យនាងសម្រាកមិនបាច់ទៅអាផាតមិនព្រោះនៅទីនោះត្រូវការជួសជុល គេក៏ទៅស្នាក់នៅវីឡាធំមួយរយៈដែរ។
"ចាស៎អ្នកនាងខេតមកដល់តាំងពីព្រឹក.." អ៊ែនហ្សូក៏ងក់ក្បាលបន្តិចរួចជ្រែងហោប៉ៅបំណងនឹងដើរចេញតែក៏ឈប់កាលបើបុគ្គលិកមួយនោះបន្តនិយាយទៀត៖
"ក៏មានលេខាខាងក្រុមហ៊ុនសហការណ៍មកដែរលោកនាយក នាងក៏កំពុងតែនៅខាងលើជាមួយនឹងអ្នកនាងខេតឯណោះ.."
"ល្អ..ធ្វើការចុះ" អ៊ែនហ្សូក៏ឆ្លើយតបសហរបនឹងការបោះជំហានយ៉ាងលឿនទៅជាន់ខាងលើ នេះខេតធឺរីនមានភ្ញៀវមកក៏មិនបានខលទៅប្រាប់គេទៀត ចំពិតមែន។
ក្រាក!
មួយសន្ទុះជណ្ដើរយន្តដែលឡើងពីជាន់ផ្ទាល់ដីមកក៏បញ្ឈប់នត្រឹមជាន់ការិយាល័យរបស់គេ អ៊ែនហ្សូក៏នាំខ្លួនដើរទៅកាន់ការិយាល័យរបស់ខ្លួន មុននឹងឈប់ឆ្កក់កាលបើបានឃើញវត្តមានរបស់មនុស្សស្រីម្នាក់អង្គុយលើសាឡុងខាងក្នុងឯណោះ រូបរាងនឹងម៉ូដសក់ដែលគេចាំមិនដែលភ្លេចសូម្បីតែមួយថ្ងៃឡើយតាំងពីប៉ុន្មានឆ្នាំមុនមក គេតែងតែចងចាំនឹងសុបន្តិឃើញវា ហើយក៏តែងតែភ័យខ្លាចនឹងវត្តមានរបស់មនុស្សម្នាក់នោះ។
ក្រាក!
"អរុណសួស្ដីលោកនាយក.." គ្រាន់តែនាយរុញទ្វារចូលទៅក៏នាំឲ្យអ្នកដែលអង្គុយនោះងាកបែរមករួចនិយាយសួស្ដីទៅកាន់គេ នាងបែរមកកាន់តែបញ្ជាក់ច្បាស់ប្រាប់ទៅកាន់អ្នកដែលព្យាយាមគិតផ្សេងនោះឲ្យគិតអ្វីលែងចេញ ព្រោះថានាងគឺនៅទីនេះពិតមែន។
"អាន់ណា?" អ៊ែនហ្សូក៏លាន់មាត់បន្តិចដែលនាំឲ្យអ្នកម្ខាងទៀតលើកដៃអេះក្បាលខ្លួនឯងបន្តិច។
"លោកនាយកស្គាល់នាងខ្ញុំហើយរឺ? អូ..ប្រហែលជាលោកអគ្គនាយកមុននិយាយប្រាប់លោកជាមុនហើយ ហេសហេ៎ ថ្ងៃនេះជាថ្ងៃដំបូងរបស់នាងខ្ញុំនៅទីនេះ សុំលោកនាយកជួយណែនាំផងចាស៎.."
ក្រាក៎
ទ្វារបន្ទប់ឯណោះក៏បើកឡើងដែរនាំយករាងកាយតូចស្រឡូនចូលមកព្រមជាមួយនឹងវត្តមាននាងតូចខេតធឺរីនចូលមកជាមួយនឹងកាហ្វេប៉ុន្មានកែវមកជាមួយ ស្រីតូចក៏ភ្ញាក់កាលបើបានឃើញវត្តមានរបស់អគ្គនាយក នាងក៏ចូលទៅជិតគេបំណងចង់ហួសយកកែវទៅដាក់លើតុតែក៏ត្រូវបានអ៊ែនហ្សូកាន់ដៃនាងជាប់រួចទាញមកឈរនៅពីក្រោយខ្នងហាក់បីដូចជាខ្លាចថាអាន់ណាអាចនឹងធ្វើអីនាងអញ្ចឹង អាន់ណានាងក៏បានឃើញតែបែរជាញញឹមគួរឲ្យស្រឡាញ់តបវិញ។
"អញ្ចឹងនាងខ្ញុំសុំទៅបន្ទប់ធ្វើការហើយ មិននៅរំខានលោកអគ្គនាយកនឹងអ្នកនាងលេខាទេ លាសិនហើយចាស៎" អាន់ណាក៏អោនគំនាបដាក់ពួកគេបន្តិចរួចនាំខ្លួនចេញទៅបាត់ ខេតក៏តាមមើលទៅអាន់ណាដែលជាអតីតមិត្តចាស់រួចងាកមកមើលលោកអគ្គនាយកខ្លួនទាំងមិនយល់។
"លោកនាយកមិនអីទេហេស៎? មើលទៅដូចជាខ្លាចៗនាងអាន់ណានោះដល់ហើយ.." ខេតធឺរីនក៏ដើរហួសដាក់ពែងកាហ្វេនៅលើតុនោះ រួចបំណងនឹងដើរហួសទៅតុធ្វើការតែក៏ត្រូវអ៊ែនហ្សូចាប់ទាញដៃនាងជាប់។
"លោកនាយក.."
"កុំចចេសហើយមកតាមយើង.." អ៊ែនហ្សូក៏ចាប់អូសដៃខេតចេញពីទីនោះទាំងកម្រោលតែម្ដង មិនដឹងជាមានមូលហេតុអីនោះឡើយ។
គេនាំនាងចុះមកជាន់ក្រោមរួចរុញនាងឲ្យចូលអង្គុយក្នុងឡានស្ព័រទំនើបរបស់គេ មុននឹងធ្វើការបើកចេញទៅយ៉ាងលឿនតែម្ដង។
"អេ៎បងហ្សូ..បងហ្សូ..Aiishhh" នាងល្អិតឡៃឡាដែលទើបតែមកដល់បំណងចង់រកអ៊ែនហ្សូឯណោះក៏មកមិនទាន់ព្រោះគេចេញឡានទៅជាមួយនឹងលេខារបស់គេបាត់។
"សួស្ដីអ្នកនាងតូច..នេះអ្នកនាងមកទីនេះដែររឺ?"
"អាន់ណាមកល្អហើយ! បងហ្សូទៅណាជាមួយនឹងនាងលេខានោះ?" អាន់ណាក៏ងាកមើលទៅផ្លូវរួចបង្ហាញទឹកមុខបែបមិនដឹងខ្យល់អីនាំឲ្យឡៃឡាក្រឡាប់ភ្នែកបែបធុញ។
"ទៅឆុងកាហ្វេមកឲ្យយើង..យើងទៅចាំបងហ្សូនៅខាងលើ"
"ចាស៎អ្នកនាងតូច.."
...
ត្រឡប់មកមើលអ្នកដែលចាកចេញទៅឯណេះវិញ ខេតនាងក៏មិនបាននិយាយអីសោះរហូតទាល់តែនាងមកដល់កន្លែងការ៉ាស់ឡានមួយដែលមានឡានថ្មីៗចតចាំជាច្រើននៅទីនោះ។
"ចុះមក.." អ៊ែនហ្សូដោះខ្សែក្រវ៉ាត់រួចចុះទៅមុន ខេតនាងក៏មិនបាននិយាយអីតែក៏ប្រញាប់ចុះទៅតាមនាយទាំងមិនយល់ការអីបន្តិចសោះតែម្ដង មកដល់ក៏មានបុគ្គលិកចេញមកទទួលយ៉ាងរាក់ទាក់ត្បិតស្គាល់ថាជានរណាដែលមកនេះ អ៊ែនហ្សូក៏ប្រាប់ទៅពួកគេអីមិនដឹងមុននឹងខេតនាងមកដល់។
"សូមលោកអញ្ជើញមកតាមខ្ញុំ.."
"អេ៎លោកនាយកចាំខ្ញុំផង..មកជាមួយគ្នាចេះតែទៅចោលគ្នាទៅកើតដែរ" ខេតធឺរីនក៏រត់ទៅតាមនាយទាំងស្បែកជើងកែងចោតលាន់តុបៗ មកដល់ខាងក្នុងនាងក៏ចំហរមាត់កាលបើនាងបានឃើញឡានជាច្រើនស្អាតៗជាពិសេសមានការតុបតែងស្អាតតែម្ដង អ៊ែនហ្សូក៏ឈប់នឹងក្រពាត់ដៃបែរមករកនាង។
"នាងរើសយកមួយទៅក្នុងចំណោមឡានអស់នោះ"
"ហេតុអី? លោកនាយកទិញជាកាដូជូននរណារឺ?"
"យើងទិញឲ្យនាង.. នាងចេញពីធ្វើការយប់រហូតទើបទៅដល់ផ្ទះ ហើយយើងក៏មិនចេះតែទំនេរបានជូននាងទៅរហូតដែរ ម៉្យាង..."
(មនុស្សគ្រោះថ្នាក់ក៏មកនៅក្បែរនាងទៀត..យើង..យើងកំពុងតែបារម្ភពីនាងរឺ?)
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន