ភាគទី១

4.5K 96 2
                                    

#ភាគទី១

« ជុងហ្គុកហ៎ា!!ក្រោកឡើង » សម្លេងស្រែកហៅរបស់អ្នកម្តាយតាំងពីក្រោមលាន់ឮរហូតមកដល់ត្រចៀករាងក្រាស់ដែលកំពុងតែដេកលក់យ៉ាងស្កប់ស្កល់លើគ្រែដ៏ធំទូលាយ។

« ហ៊ឹម~ »ជុងហ្គុកគ្រហេមដើមកដោយការធុញទ្រាន់ពេកក្រៃគេដឹងថាថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់គេតែគេមិនចង់ត្រឡប់ទៅរៀនវិញនោះទេព្រោះគេខ្ចិលមិនគួរណារដូវក្តៅកន្លងផុតទៅលឿនយ៉ាងនេះសោះគ្រប់គ្នាប្រហែលជាគិតថាគេដូចជាក្មេងទូទៅហើយដែលតែងតែមានភាពរីករាយចំពោះការដែលចូលរៀននៅសាលាវិញព្រោះតែគេជាសិស្សពូកែនៅក្នុងថ្នាក់តែតាមពិតទៅវាមិនដូចជាអ្វីដែលពួកគេបានគិតនោះទេគេពិតជាស្អប់សាលាខ្លាំងណាស់ព្រោះអោយតែទៅសាលាគឺដឹងតែរៀនហើយគ្មានអ្វីប្លែកក្រៅពីរឿងរៀននោះទេ កាយសង្ហារក្រោកឡើងទាំងមិនទាន់អស់ងងុយរួចហើយក៏ចូលទៅងូតទឹកដើម្បីរៀបចំខ្លួនទៅរៀនទោះធុញយ៉ាងណាក៏ត្រូវទៅដែរបើមិនទៅដឹងតែដើរទាត់ខ្យល់នៅថ្ងៃអនាគតហើយ។

\\សាលារៀន\\

« អាហ្គុកឈប់សិន »រាងក្រាស់ងាកទៅរកប្រភពសម្លេងក៏បានឃើញលោកបងមហាមិត្តដែលគ្មានអ្នកណាក្រៅពី គីម ថេយ៉ុង នោះទេ។

« ហើយថីឯងនឹង? » ជុងហ្គុកសួរទាំងហត់ចិត្តជំនួសមើចុះបែកញើសអោយជោគខ្លួនរត់នោះរត់ធ្វើមើលតែសាលារត់ចូលចឹងបើថាខ្លាចយឺតម៉ោងកុំមករៀនតែម្តងទៅ គ្រាន់តែសុំច្បាប់គ្រូមួយថ្ងៃហើយចប់ឃើញទេគ្មានអ្វីពិបាកសោះងាយៗ។

« ឯងមានបានឮពត៌មានក្តៅៗទេ »ចិញ្ចើមក្រាស់ក៏ចាប់ផ្តើមជ្រួញចូលគ្នាទាំងច្របូកច្របល់ពត៌មានស្តីគេទៅ?រាងក្រាស់មិនដឹងថាថេយ៍ចង់និយាយពីអ្វីនោះទេ។

«  ពត៌មានស្អីគេ?? » ជុងហ្គុកសួរទាំងធ្វើមុខបែបមិនដឹងខ្យល់អ្វីព្រោះគេពិតជាមិនដឹងពីពត៌មានអ្វីពិតមែនអត់បានកុហកទេ។

« នេះ!!ឯងពិតជាអត់ដឹងមែន? » ថេយ៍សួរបកទៅវិញទាំងមិនអស់ចិត្តរឿងនេះអ្នកណាគេក៏ដឹងដែរម៉េចបានជាជុងហ្គុកមិនដឹងទៅវិញ។

« ដឹងអីគេ?? » ជុងហ្គុកនិយាយទាំងវិលវល់មិនដឹងឯណាលិចឯណាកើតនោះទេ។

រឿង⚠️វង្វេងស្នេហ៍អូន🔥Where stories live. Discover now