ភាគទី៧

1.3K 34 2
                                    

#ភាគទី៧

« ខ្ញុំគ្រាន់តែប្រើប្រាស់ឯងតែប៉ុណ្ណោះល្មមឈប់ល្ងង់ទៅ »ឃ្លាមួយនេះហើយវាតែងតែលោតឡើងក្នុងខួរក្បាលរបស់រាងក្រាស់ម្តងហើយម្តងទៀតគេបានគេងគិតពីវាអស់មួយយប់ហើយគេគេងមិនលក់នោះទេហើយឥឡូវនេះគេកំពុងតែបន្តគិតពីវាទៀតហើយទាំងដែលនេះជាថ្មៃថ្មីទៅហើយ។

ស៊ូហ្គា« ជុងហ្គុកឯងមានស្តាប់ពួកយើងនិយាយ
ខ្លះទេ? »

« បាទខ្ញុំកំពុងតែស្តាប់ » រាងក្រាស់សម្លឹងទៅមើល
ពួកបងៗទាំងព្រលឹងមិននៅក្នុងខ្លួន។

« អញ្ចឹងសម្រេចថាឯងទៅក្លឹបទេ? » ណាមជូន

«ខ្ញុំមិនដឹងទេខ្ញុំត្រូវទៅរៀន » រាងក្រាស់គេមិននូវជាហ៊ានទៅកន្លែងអស់នោះទេព្រោះក្លាចអ្នកម៉ាក់ចាប់បានហើយម្យ៉ាងទៀតគេជាប់រៀនផង។

« ទៅៗណ៎ាអាហ្គុក » ថេយ៉ុងនិយាយអង្វររាងក្រាស់ទាំងពិបាកចិត្តគេដឹងច្បាស់ថាជុងហ្គុកជាសុភាព
បុរសមិនចេះគិតច្រើនអារឿងដើរលេងផឹកស៊ីតែនេះពួកគេរៀនជិតចប់ហើយចឹងគួរតែមានពេលដើរលេងសប្បាយជុំគ្នាខ្លះ។

ជុងហ្គុកគេរាងស្ងាត់បន្តិចដោយកំពុងតែគិត
ពិចារណាមើលថាគួរទៅឬអត់មួយរយៈនេះគេពិតជាស្មុករឿងរបស់គេនិងយូរីនខ្លាំងណាស់យល់ល្អទៅដើរលេងកំសាន្តអារម្មណ៍ខ្លះក៏ល្អម្យ៉ាងដែរ។

« បានខ្ញុំនឹងទៅជាមួយពួកហ្យង់ » រាងក្រាស់ងក់ក្បាលរួចក៏ញញឹមតិចៗឯពួកលោកបងកំពូលមិត្តនេះវិញគ្រាន់តែឮថាជុងហ្គុកប្អូនពៅយល់ព្រមចូលក្លឹបវិញនិយាយថាស្រែកហូរសប្បាយចិត្តដូចត្រូវឆ្នោតរាប់លាន។

« បើចឹងពួកយើងទៅ 7 sharp ទៅ » ជីមីននិយាយផ្តល់យោបល់ថាទៅក្លឹម 7 sharp នៅក្នុងយប់នេះឯគ្រប់គ្នាក៏យល់ព្រមទៅទីនោះ។

|| នៅផ្ទះ ||

រាងក្រាស់គ្រាន់តែមកដល់ផ្ទះវិញភ្លាមគេក៏ប្រញាប់ទៅងូតទឹកប្តូរខោអាវចេញយ៉ាងសមរម្យដែលមើលទៅមិនសូវជាស្ទាវប៉ុន្មានទេគេចូលចិត្តតែងខ្លួនបែបធម្មតាៗតែគេមើលទៅពិតជាសង្ហារខ្លាំងណាស់។ រាងក្រាស់ពេលតែងខ្លួនរួចគេមិនទាន់ចេញទៅណានោះទេគេនៅចង្គុយចាំផ្ទៀងម៉ោងរហូតដល់ម៉ោង 6:56pmទើបគេប្រញាប់ចុះទៅខាងក្រោមស្របពេលនោះអ្នកស្រីចនក៏បានឃើញកូនប្រុសរកចេញទៅណាក៏មិនដឹងទើបគាត់ប្រញាប់អុសគេយកមកសួរនាំ។

រឿង⚠️វង្វេងស្នេហ៍អូន🔥Where stories live. Discover now