ភាគទី៩

1.5K 28 4
                                    

#ភាគទី៩

#វង្វេងស្នេហ៍អូន

|| ថ្ងៃថ្មី ||

« ហ៊ឹម!! »រាងក្រាស់ភ្ញាក់ដឹងខ្លួនពីដំណេកដោយ
សារតែមានការរំខានពីពន្លឺព្រះអាទិត្យដែលជះមកត្រូវផ្ទៃមុនដ៏ស្រស់សង្ហាររបស់គេ ជុងហ្គុករុករាវដៃមករករាងតូចយូរីនក្នុងគោលបំណងយកនាងមកអោបតែថាអ្វីដែលគេទទួលបានវិញគឺភាពទទេរស្អាត។ជុងហ្គុកបើកភ្នែករកមើលរាងតូចក៏ឃើញថាក្នុងផ្ទៃបន្ទប់ទាំងមូលគឺមានតែគេម្នាក់តែប៉ុណ្ណោះគេបានក្រឡេកទៅមើលឥដ្ឋតែក៏មិនបានឃើញខោអាវរបស់នាងឡើយវាបានបញ្ជក់ច្បាស់ណាស់ថានាងមិននៅទីនេះទៀតទេ។ រាងក្រាស់ក្រោកចេញពីគ្រែរួចទាញយកកន្សែងយកមករុំបិទបាំងកាយអាក្រាតរបស់ខ្លួន។

ហ៊ឹម!!ជុងហ្គុកគេដកដង្ហើមធំទាំងហត់ចិត្តពេលឃើញថាបន្ទប់សណ្ឋាគារមួយនេះវាគ្មានបន្ទប់ទឹកទេមិនដឹងថាជាចង្រៃអ្វីនោះទេ។ ជុងហ្គុកអោនមករើសខោអាវខ្លួនមកស្លៀកពាក់វិញទាំងមិនសប្បាយចិត្តបើពេលនេះនាងនៅជាមួយគេប្រហែលជាល្អជាងនេះឆ្ងាយណាស់។

« ចប់ហើយអញ » រាងក្រាស់គ្រាន់តែបើកទូរស័ព្ទខ្លួនឡើងភ្លាមក៏បានឃើញសាររបស់មិត្តភក្តិរបស់គេជាច្រើនបានផ្ញើរមកអោយគេយ៉ាងច្រើនកុះករមិនត្រឹមតែប៉ុណ្ណឹងទេអ្នកម៉ាក់របស់គេក៏បានតេរមកគេជាច្រើនដងផងដែរ។ជុងហ្គុកដកដង្ហើមធំរួចហើយក៏ប្រញាប់ចាកចេញពីសណ្ឋាគារដើម្បីទៅជួបអ្នកម្តាយហើយគេក៏បានតេរទៅគាត់វិញដែរ។

« ចន ជុងហ្គុក អាកូនចង្រៃឯងកំពុងតែនៅឯណាក្រែងឯងប្រាប់ម៉ាក់ថានិងមកផ្ទះវិញមុនម៉ោង១០យប់មែនទេប៉ុន្តែម៉េចក៏យើងមិនឃើញឯងមកវិញចឹង » អ្នកស្រីចនគ្រាន់តែឃើញលេខកូនប្រុសតេរមកគាត់វិញគាត់ក៏ស្រែកជេរគេតែម្តងដឹងទេថាគាត់បារម្ភពីគេយ៉ាងណាទេគាត់ខ្លាចតែកូនប្រុសត្រូវស្រីណាចាប់ស៊ីពងក្រហមទេ។

« សុំទោសអ្នកម៉ាក់គឺកូនរៀនយូរពេកទើបហត់បានជាគេងលក់មិនដឹងខ្លួនអោយកូនសុំទោសផងណា » ជុងហ្គុកព្យាយាមនិយាយជាមួយអ្នកម្តាយទាំងការភ័យតែគេពិតជាព្យាយាមអស់ពីសម្ថភាពហើយ។

« មិនពិតទេជុងម៉ាក់មានអារម្មណ៍ថាឯងនិយាយដោយការសម្តែងម៉ាក់មានអារម្មណ៍ថាឯងដូចជាប្លែកណាស់ឯងមានបានលួចទៅធ្វើអ្វីផ្តេសផ្តាស់ទេជុង!!ម៉ាក់គិតជាមិត្តភក្តិរបស់ឯងពួកគេមិនសូវជាល្អទេពួកគេទាំងនោះសុទ្ធតែជាពួកលេងស្រីញីចឹងឯងគួរតែឈប់ទាក់ទងជាមួយពួកគេទៅហើយឆាប់សន្យាជាមួយម៉ាក់មកថាត្រូវរក្សារភាពបរិសុទ្ធរបស់កូនសម្រាប់អនាគតប្រពន្ធរបស់កូនរហូតដល់កូនមានវ័យ២៣ឆ្នាំ»អ្នកស្រីចននិយាយលើកជាសំណើរជាមួយកូនប្រុសដោយចង់អោយគេរក្សាភាពបរិសុទ្ធរបស់គេសម្រាប់អនាគតប្រពន្ធរបស់គេហើយបើដល់អាយុ២៣ឆ្នាំជុងហ្គុកនៅតែមិនទាន់មានប្រពន្ធក៏គាត់មិនឃាត់ជុងហ្គុកដែរតែពេលនេះគេនៅក្មេងណាស់គាត់មិនចង់អោយកូនប្រុសតែម្នាក់របស់គាត់ចេះគិតចេះហានធ្វើរឿងមិនគប្បីនោះទេ។

រឿង⚠️វង្វេងស្នេហ៍អូន🔥Where stories live. Discover now