ភាគទី១៣

966 26 0
                                    

#ភាគទី១៣

|| វគ្គយូរីន  ||

|| ផ្ទះ ||

រាងតូចលុតជង្គង់នៅមុខបង្គន់ទាំងខ្សោះអស់កម្លាំងក្រោយពីក្អួតបញ្ចេញនូវអាហារដែលមិនទាន់រំលាយអស់នៅឡើយ នាងបានចេញពីមន្ទីរពេទ្យកាលពី
ម្សឹលមិញនេះហើយឥឡូវនាងនៅក្នុងផ្ទះតែម្នាក់ឯងទេព្រមជាមួយកូនតូចនៅក្នុងពោះម្នាក់ទៀតតែថានាងមិនដឹងថាកូននេះជារបស់អ្នកណាអោយប្រាកដទេ។ រាងតូចនាងមិនប្រាដកចិត្តនោះទេថាកូននេះជារបស់ជុងហ្គុកឬក៏ម្យង់ស៊ូឡើយព្រោះថានាងបានធ្វើរឿងមិនគម្បីជាមួយពួកគេទាំងពីក្នុងកំឡុងតែមួយកាលពីពីរសប្តាហ៍មុនតែនាងចាំបានច្បាស់ណាស់ថានាងតែងតែការពារជានិច្ចបើពេលនាងធ្វើជាមួយ
ម្យង់ស៊ូគឺគេប្រើស្រោមតែជាមួយជុងហ្គុក?នាងមិនដែលប្រើស្រោមទេគឺជំនួសដោយការលេបថ្នាំពន្យាកំណើតឬលុះត្រាតែនាងស្រវឹងរួចមិនដឹងខ្លួន។អ៎!!មែនហើយគឺយប់នោះនាងបានស្រវឹងភ្លេចខ្លួនរួចហើយក៏គេងជាមួយជុងហ្គុកតែតើគេមានប្រើស្រោមដែលទេ?ព្រះអើយពេលនោះបន្ទាប់ពីនាងចេញពីសណ្ឋាគារនាងមិនបានលេបថ្នាំអ្វីឡើុយតើគេជាកូនរបស់ជុងហ្គុកមែនទេ?វាប្រហែលជាចឹងតែបើជារបស់គេនាងនឹងឆ្កួតជាមិនខានទេ។

« ឈប់គិតទៅ » រាងតូចបញ្ឈប់ការគិតរួចហើយក៏ជូតមាត់ខ្លួនឯងចេញមុននិងក្រោកទៅដោះធ្មេញ។ ពេលនេះដឹងប្រាកដចិត្តហើយថាជុងហ្គុកជាប៉ាក្មេងក៏ប៉ុន្តែគេនៅក្មេងខ្លាំងណាស់តាំងពីដំបូងនាងមិនគួរណាចូលទៅរញ៉េរញ៉ៃជាមួយជីវិតរបស់គេសោះឥឡូវមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេនាងអស់ជម្រើសដើរហើយ ។ នាងមិនអាចយករឿងនេះទៅប្រាប់ប៉ាម៉ាក់របស់នាងនោះទេព្រោះបើសិនជាពួកគាត់ដឹងថានាងមានកូនជាមួយក្មេងប្រុសជំទង់ដូចជាជុងហ្គុកពួកគាត់នឹងស្អប់នាងហើយខឹងនាង នាងពិតជាខ្លាចខ្លាំងណាស់នាងមិនអាចធ្វើអ្វីបានឡើយក្រៅពីយំនៅពេលនេះបើអាចបកក្រោយនាងនិងមានបណ្តោយខ្លួនទៅដេកជាមួយជុងហ្គុកឡើយឃើញទេពេលនេះមាបរឿងធំហើយ នាងមិនដឹងថាត្រូវដោះស្រាយយ៉ាងម៉េចទេ។

|| វគ្គជុងហ្គុក ||

|| បន្ទប់គេង ||

រាងក្រាស់គេងរសាត់រសល់ក្នុងខ្លួនដោយចិត្តចង់ប្រាថ្នាជួបស្រីល្អជាខ្លាំងប៉ុន្តែម៉ាក់របស់គេមិនអនុញ្ញាតអោយគេចេញទៅក្រៅទេពេលគេទៅសុំគាត់ដើម្បីចេញក្រៅគាត់ក៏ប្រាប់គេវិញថាវាហួសម៉ោងដែលត្រូវចេញទៅក្រៅហើយតែគេត្រូវតែទៅជួបនាងតូចព្រោះនាងត្រូវការជំនួយពីគេនាងកំពុងតែមានកូនរបស់គេចឹងគេមិនអាចទុកនាងចោលបានទេគេត្រូវតែនៅក្បែរនាងដើម្បីមើលថែរក្សានាងនិងកូន។

ជុងហ្គុកគេអង្គុយបោចសក់ខ្លួនឯងតិចៗទាំងថន់អារម្មណ៍តើគេគួរតែលួចចេញទៅមើលនាងនៅពេលនេះហើយទើបបានមែនទេ?រាងក្រាស់ក្រឡេកទៅមើលនាឡិកាក៏បានឃើញថាពេលនេះគឺម៉ោង
៨:៣០នាទីយប់ទៅហើយតែថានេះគឺជាយប់ថ្ងៃសៅរ៍ចឹងស្អែកជាថ្ងៃអាទិត្យដូច្នេះនេះមិនមែនជាបញ្ហាទេវាគឺជារឿងមួយដែលល្អណាស់សម្រាប់គេ ។ រាងក្រាស់ស្រវ៉េស្រវ៉ាក្រោកចេញពីគ្រែរួចដើរថ្នមៗទៅរកទ្វារបន្ទប់ ជុងហ្គុកបើកទ្វាយឺតៗទាំងថ្នមដៃបំផុតគេងាកមើលឆ្វេងស្តាំក៏ឃើញថាគ្រប់យ៉ាងគឺងងឹតឈឹងចឹងក៏បានន័យថាម៉ាក់របស់គេប្រហែលជាគេងលក់បាត់ហើយតាមមើល ។

រាងក្រាស់លួចចេញរហូតមកដល់សាលធំក៏ឃើញសភាពការធម្មតាទាំងអស់បែបនេះគេក៏កាន់តែសប្បាយចិត្តទ្វេរដង ដៃក្រាស់លូកសន្សឹមៗចូលទៅក្នុងថតតុដែលមានសោរឡាននិងទូរស័ព្ទដៃរបស់គេនៅក្នុងនោះទាំងប្រយ័ត្នប្រយែង គេមិនអាចភ្លាត់អោយឮសម្លេងបានឡើយបើមិនចឹងទេគេច្បាស់ជាចប់ក្នុងដៃអ្នកម៉ាក់ហើយ។

រាងក្រាស់ក្រោយទទួលបាននូវអ្វីដែលគេត្រូវការហើយគេក៏ប្រញាប់បើកឡានទៅផ្ទះនាងយ៉ាងលឿនព្រោះចិត្តរបស់គេវាកំពុងតែស្រែកឃ្លាននឹកនាពីនាងខ្លាំងណាស់..។

« ហ៊ឹក..!! » រាងតូចថ្ងូរទាំងចាប់ផ្តើមឈឺពោះតិចៗនាងពិតជាស្អប់ក្នុងការមានកូនខ្លាំងណាស់នាងមិនយល់ទេម៉េចក៏វាឈឺចឹង។

រាងតូចដោយអត់ទ្រាំនិងការឈឺចាប់លែងបានតទៅទៀតនាងក៏ក្រោកខ្លួនតិចៗចេញពីគ្រែរួចទៅបើកភ្លើងមុននិងដើរទៅបន្ទប់ទឹកយកថ្នាំដែលគ្រូពេទ្យបានអោយយកមកផឹក។បន្ទាប់ពីផឹកថ្នាំរួចរាល់នាងក៏រៀងធូរស្រាលបន្តិចតែស្របពេលនោះ
កណ្តឹងផ្ទះរបស់នាងក៏រោទិ៍ឡើងទើបនាងប្រញាប់ចេញទៅបើកទ្វារ នាងមិនដឹងថាពីណាគេទេអីក៏ទំនេរម្ល៉េះយប់អាធ្រាតស្មាលនេះហើយនៅមករកនាងទៀត។

ក្រាក ...

« ជុងហ្គុកម៉េចក៏ឯងមកទីនេះ? » រាងតូចក្រាន់តែ
បើកទ្វារហើយក៏ឃើញរាងក្រាស់នាងក៏ស្រែកជំទាលថាអោយគេតែម្តង។

To be continue...

រឿង⚠️វង្វេងស្នេហ៍អូន🔥Where stories live. Discover now