ភាគទី១៨

665 18 0
                                    

រីង..រីង

សំឡេងកណ្ដឹងបានបន្លឺឡើងហើយក៏បង្ហាញឱ្យឃើញនូវនាយកម្លោះជុងហ្គុកដែលកំពុងតែអង្គុយក្នុងថ្នាក់រៀនរងចាំ វត្តមានរបស់រាងស្តើងទាំងរសាច់រសល់

បន្តិចក្រោយនាងក៏ពិតជាដើរចូលមកពិតមែនចំណែកឯសិស្សគ្រប់គ្នាក៏ចាប់ផ្តើមជ្រួលជ្រើមជាពិសេសគឺសិស្សប្រុសៗតែម្តង។

« អ្នកគ្រូហាន!!មកបង្រៀនវិញហើយមែនទេបាទ!! »
សិស្សប្រុសម្នាក់សួរទៅកាន់រាងតូចដោយទឹកមុខញញឹមរីកដូចគ្រប់ជី។

« ច៎ាស!!តែមែនហើយសុំទោសផងណាសិស្សទាំងអស់គ្នាដែលអ្នកគ្រូបាត់មុខយូរព្រោះតែមានបញ្ហាតិចតូច!!តែពេលនេះអ្នកគ្រូមកបង្រៀនវិញហើយ » រាងតូចនិយាយទាំងញញឹមដាក់សិស្សគ្រប់គ្នាជាពិសេសគឺភ្នែករបស់នាងមិនភ្លេចដៀងមើលជុងហ្គុកឡើយ។

« បើចឹងមែនខ្ញុំសប្បាយចិត្តណាស់!!អ្នកគ្រូមានដឹងទេគ្រូដែលមកជំនួសពួកគាត់ចូលចិត្តស្រែកជេរពួកយើងខ្លាំងណាស់!!ធុញសឹងស្លាប់ទៅហើយមិនដូចអ្នកគ្រូទេល្អក៏ល្អៗស្អាតក៏ៗរកឯណាបាន » នាយកម្លោះនិយាយដៀមដាមគ្រូដែលមកជំនួសទាំង
ទើសទាល់ចិត្តតែគេក៏នៅឆ្លៀតនិយាយ
ញ៉ែញ៉ងអ្នកគ្រូក្រមុំដែរ នេះទុកថាសំណាងហើយដែលនៅក្នុងសាលាបើនៅក្រៅវិញដឹងតែស៊ីមួយដៃរបស់ជុងហ្គុកហើយ នៅមិននៅមកញ៉ែប្រពន្ធគេ។

« ប្អូនៗដឹងទេថ្ងៃនេះជាថ្ងៃកំណើតរបស់ ចន ជុងហ្គុក ចឹងពួកយើងគួរតែច្រៀងជូនពរគេទៅល្អទេ » រាងតូចដើរមកឈប់នៅទល់មុខតុរបស់ជុងហ្គុកឯសិស្សក្នុងថ្នាក់ទាំងអស់ក៏នាំគ្នាស្រែកច្រៀងទះដៃជូនពរអប់អររាងក្រាស់យ៉ាងសប្បាយរីករាយហើយបរិយាកាសមួយក៏ធ្វើអោយរាងក្រាស់មានអារម្មណ៍ថាខ្លួនឯងដូចជាកំពុងតែរៀននៅថ្នាក់បឋមយ៉ាងចឹង។ ក្រោយច្រៀងចប់រួចរាងតូចក៏អោបជុងហ្គុកនៅចំពោះមុខគ្រប់គ្នាតែម្តងហើយវាក៏ពោពេញទៅដោយក្តីស្រឡាញ់ដែលនាងមានចំពោះគេដូចគ្នា គេគឺជាមនុស្សប្រុសដែលពិសេសបំផុតសម្រាប់ជីវិតរបស់នាង។

« យ៉ាងណា៎មិញអូនដឹងថាបងចង់មកផ្ទះអូនយប់នេះតែប្រហែលជាមិនបាច់ទេព្រោះកាដូរបស់អូនបានអោយបងរួចរាល់ហើយ  » រាងតូចអោនសន្សឹមៗមក
រកត្រចៀកគេរួចហើយក៏អោនមកខ្សឹបទាំងសម្លេងស្រាលយ៉ាងទាក់ទាញស៊ីអារម្មណ៍តែកុំមើលមុខជុងហ្គុកគេសើចចុងមាត់ហើយក៏រាងអួលតិចៗយ៉ាងឈឺចិត្តស្អិតទ្រូង។

រឿង⚠️វង្វេងស្នេហ៍អូន🔥Where stories live. Discover now