ភាគទី១២

986 28 1
                                    

#ភាគទី១២

រាងតូចបើកភ្នែកឡើងក៏ដឹងថាខ្លួនឯងកំពុងតែគេងលើគ្រែពេទ្យ នាងក្រឡេកមើលជុំវិញដោយចម្ងល់ម៉េចក៏នាងនៅទីនេះ?នាងចាំបានច្បាស់ណាស់ថានាងកំពុងតែនៅសាលារៀនត៎ាស។ រាងតូចគិតមិនបានប៉ុន្មានផងក៏បានឮសម្លេងបើកទ្វារដោយមានអ្នកណាម្នាក់កំពុងតែដើរចូលមកខាងក្នុង។

« អ្នកនាងដឹងខ្លួនហើយមែនទេ »រាងតូចសម្លឹងមើលទៅកាន់គេដោយសារភ័យខ្លាចតែពេលដឹងថាគេជាពេទ្យក៏រៀងធូរទ្រូងបន្តិច។

« ម៉េចក៏ខ្ញុំនៅទីនេះ » យូរីន

« មកពីនាងសន្លប់តែនេះសំណាងហើយដែលប្អូនប្រុសរបស់នាងនាំមកពេទ្យទាន់ពេលទើបមិនមានគ្រោះថ្នាក់ » លោកគ្រូពេទ្យនិយាយពន្យល់ប្រាប់នាងពីស្ថានការណ៍ដែលបានកើតឡើង។

« ប្អូនប្រុស? » រាងតូចនិយាយតែម្នាក់ឯងដោយប្រើសម្លេងតិចៗតើនាងដែលទៅមានប្អូនប្រុសតាំងពីកាលទៅ?នាងគ្មានប្អូនអ្វីនោះទេ។

« ខ្ញុំគិតថាថ្ងៃនេះអ្នកនាងគួរតែសម្រាកអោយបានច្រើនទៅហើយកុំបារម្ភអីប្អូនប្រុសរបស់នាងគេទើបតែចេញទៅមុននេះទេ »គ្រូទេព្យ

« ខ្ញុំគ្មានប្អូនប្រុសទេ »រាងតូចប្រញាប់និយាយបដិសេធព្រោះនាងអត់មានប្អូនផងនឹង។

« គឺក្មេងប្រុសម្នាក់នោះមានរាងខ្ពស់សក់ពណ៍ត្នោតចាស់ហើយមានភ្នែកមូលៗគេបាននិយាយថាគេជាប្អូនរបស់អ្នកនាង » គ្រូពេទ្យបាននិយាយប្រាប់រាងតូចពីរូបរាងដ៏មហាសែនស្រស់សង្ហារគ្មានពីររបស់រាងក្រាស់ជុងហ្គុក។

« ជុងហ្គុក » គឺមានតែគេទេនាងប្រាកដក្នុងចិត្តហើយទុកថាសំណាងហើយដែលគេប្រាប់ថាគេជាប្អូនរបស់នាងបើមិនចឹងនាងច្បាស់ជាចប់ជាមិនខានទេ។

« អ៎!!មែនហើយគេជាប្អូនប្រុសរបស់ខ្ញុំ ហិ..ហិ »រាងតូចនិយាយទាំងសើចមិនសម។

« មែនហើយខ្ញុំចង់មកប្រាប់នាងពីអាការៈរបស់
នាង »រាងតូចងក់ក្បាលតិចៗដោយអង្គុយចាំស្តាប់ការពន្យល់របស់លោកគ្រូពេទ្យសង្ហារ។

« គឺពួកយើងបានបានធ្វើតេស្តលើនាងហើយដោយ
លទ្ធផលចេញមកគឺអ្នកនាងកំពុងតែមានផ្ទៃពោះ »
តើអាចនិយាយប្រាប់នាងម្តងទៀតបានទេ?បេះដូងរបស់នាងវាកំពុងតែលោតញាប់ខ្លាំងណាស់នាងមានអារម្មណ៍ថាពិភពលោកទាំងមូលកំពុងតែឈប់ដំណើរការហើយគឺវាកំពុងតែគាំងស្គប់នៅមួយកន្លែង។

« តើ..គឺ..តើ..អាច..និយាយ..ម្តងទៀត..បានទេ? »
រាងតូចនិយាយស្ទើរតែមិនចេញវាពិតជាធ្វើអោយនាងភ្ញាក់ផ្អើកខ្លាំងណាស់នៅពេលដែលបានឮដំណឹងមួយនេះ។

« ចូលរួមអបអរសាទរផងអ្នកនាងផ្ទៃពោះពីរសប្តាហ៍ហើយ»ម៉េចក៏រឿងមួយនេះកើតឡើងចំពោះនាងចឹង នាងមិនអាចមានផ្ទៃពោះបានទេ នាងមិនដឹងថាអ្នកណាជាប៉ាក្មេងទេ នាងមិនអាចចិញ្ចឹមក្មេងនោះបានទេ។

« សូមអ្នកនាងកុំគិតច្រើនអីហើយអ្នកនាងគួរតែធ្វើអ្វីមួយដែលសប្បាយចៀសវាងកើតទុកឬធ្វើអ្វីមួយដែលថប់អារម្មណ៍អីណា៎ព្រោះវាអាចប៉ះពាល់ដល់ទារកបាន  »រាងតូចងក់ក្បាលទាំងអារម្មណ៍មិននៅក្នុងខ្លួន នាងពិតជាខ្សោះអស់ពីខ្លួនហើយនាងមិនដឹងថាត្រូវធ្វើយ៉ាងម៉េចបន្តទៀតទេពេលនេះនាងទើបតែមានអាយុ២២ឆ្នាំទេនាងមិនទាន់ត្រៀមខ្លួនក្នុងការដែលមកទទួលកូនមួយនេះឡើយនាងមុនអាចមាន
កូនទេ!!គិតយ៉ាងម៉េចទៅ?

តើជុងហ្គុកគេមានដឹងរឿងនេះទេ??

_________________

សុំទោសផងណាអ្នកទាំងអស់គ្នាចាប់ពីថ្ងៃនេះទៅ
អេតមីនធ្វើបានតែមួយភាគទេព្រោះអេតមីនជិតដល់ថ្ងៃប្រឡងឆមាសហើយ🥺

To be continue.....

រឿង⚠️វង្វេងស្នេហ៍អូន🔥Where stories live. Discover now