«មិនបានឃើញហេស...ហើយមិចក៏អែងញ័រម្លេស»
RMដែរជាម្ចាសកាយសង្ហារអត់ទាស់ តែក្នុងសម្បកកាយសង្ហារដូចទេវបុត្រនេះគឺជាសាតានដែរនៅទ្វារនរកដោយសុទ្ធ
« គឺ...គឺ...ថា...ថាខ្ញុំនឹងមិនប្រាប់អ្នកណាទេ»jinនិយាយតបទៅវិញទាំងរដាក់រដុប
«រឿងអីដែលយើងត្រូវជឿសម្តីអែងដែរ»RMនិយាយតបដោយសម្លេងរឹងកម្រឹស
«ចៅហ្វាយ...មើលទៅក្មេងម្នាក់នេះគេដូចជានៅរៀនទេ ទាន» Way
«ក្មេងដែលនៅរៀនហេតុអីមកធ្វើការនៅក្លឹបបែបនេះ»RMសួរទៅJin
«គឺ..គឺមកពីខ្ញុំត្រូវរកប្រាក់បង់ថ្ងៃសាលា»Jin
«សាកសពនឹងរៀបចំអោយស្អាតទៅហើយផ្ញើទៅភូមិគ្រឹះKagទៅហើយកុំភ្លេចផ្ញើសំបុត្រមួយអោយផង ប្រាប់ថា:នៅរស់ធម្មតាទេអី ថែរក្សាខ្លួនផងយើងបារម្ភសុវត្ថិភាពអែងដឹងទេ»RMមិនខ្វល់ងាកទៅប្រាប់កូនចៅរបស់ខ្លួនដែរកំពុងតែសម្អាតដាមឈាម
«បាទ ចៅហ្វាយ»Manម្នាក់តបទៅវិញហើយក៏សែងសាកសពចេញទៅបាត់
«ចៅហ្វាយ ចុះក្មេងម្នាក់នេះវិញ»Wayសួរទៅចៅហ្វាយខ្លួន
«ចាប់យកទៅភូមិគ្រឹះយើងទៅ»RMនិយាយហើយក៏ងើបដើរទៅមុនបាត់
«អាយ៎...លោកចង់ធ្វើស្អីនឹងលែងខ្ញុំទៅ»Jinស្រែកយ៉ាងខ្លាំងពេលដែរWayយកក្រណាត់ខ្មៅមក
គ្របក្បាលហើយក៏ចាប់លីដើរចេញទៅ
«នៅអោយស្ងៀមទៅ»Wayនិយាយដោយសម្លេងមាំ
«ចាំមើលខ្ញុំនឹងប្តឹងពូលីសជាមិនខានទេ»Jinរើផងយកដៃវាយខ្នងWayផងតែក៏មិនធ្វើអោយនាយ
កម្លោះឈឺសូប្បីតែបន្តិចទេមានតែរឹតរង្វង់ដៃកាន់តែខ្លាំងថែមទៀត
«ហឹស...ប្តឹងពូលីសផងអីកុំសង្ឃឹមថាពូលីសជួយអែងបានអោយសោះ នៅអោយស្ងៀមទៅបើមិនចង់អោយចៅហ្វាយយើងសម្លាប់អែងចោល»Wayសើចដើម.កបន្តិចហើយក៏និយាយគម្រាមធ្វើអោយអ្នកដែរត្រូវលីលើស្មារស្ងាត់ជ្រៀបតែម្តង អ្នកណាដែរមិនស្គាល់ម៉ាហ្វៀKim Namjoonនោះសូប្បីតែពូលីសក៏មិនហា៊នក្អកដាក់គេផង
_____Skip_____
#Seoul High School🏫
កាត់មកពេលព្រឹកក្រោយម៉ោងរៀនហើយក៏ដល់ពេលដែរសិស្សទាំងអស់ត្រូវចេញលេងហើយដែរ
YOU ARE READING
ច្រវ៉ាក់ស្នេហ៍⛓បងប្រុសសម្អប់💜(ចប់🥰)
Short Storyធ្លាប់តែជាមិត្តរួមថ្នាក់ដែរលួចស្រឡាញ់គេម្នាក់អែងហើយថែមទាំងគេស្អប់មុខទៀតផង...... បែបជាប្តូរពីមិត្តរួមថ្នាក់ធម្មតាប្រែក្លាយជាកូនប្រពន្ធចុងរបស់ប៉ាគេទៅវិញ ហើយថែមទាំងមានឋានៈជាបងប្រុសចុងរបស់គេទៀត... ទេវតាមិចក៏លេងសើចនឹងខ្ញុំខ្លាំងម្លេះ ផែនដីនេះពិតជាចង្អៀតព...
