Part18/💕

2.7K 132 0
                                    

    ពេលព្រឹកឡើងព្រះអាទិត្យរះឡើងជះពន្លឺបំភ្លឺស្ទើរតែពាក់កណ្តាលភពផែនដីទាំងមូលដូចរាល់ដង តែខុសអីតែរាងតូចTaeyungលើកនេះបែរជាមកគេងក្រាបក្បាលនៅលើតុរៀនខុសពីររាល់ដងទៅវិញ ក៏ព្រោះតែយប់មិញគេគេងបានតែមួយម៉ោងគត់ក៏ត្រូវក្រោកស្ទុះស្ទារទៅរៀបចំខ្លួនដើម្បីទៅសាលាទាំងរាងកាយអស់កម្លាំងស្ទើរតែចង់ដួលទៅហើយ

នៅមានកន្លែងនោះទៀតគឺនៅឈឺក្រហាយមិនទាន់បាត់នៅទេ តែក៏ត្រូវទៅសាលាអោយបានមុនម៉ាក់របស់គេចុះមកឃើញស្នាមនៅលើមុខនឹង.ករបស់គេដែរ ទើបធ្វើអោយថ្ងៃនេះគេមកដេកក្រាបនៅលើតុចាំអ្នកគ្រូលោកគ្រូដល់មកចូលមកបង្រៀនតែម្តងទៅ

«អីយ៉ា! មិចក៏គេមកដេកលើតុរៀនចឹង»សម្លេងខ្សឹបស្រៀវអ៊ូរអរមកពី សំណាក់ពួកក្រុមអ្នកចូលចិត្តអង្គុយសុីត្រាវគេខុសរប្រៀប

«អេ៎...អែងមើលស្នាមនៅលើ.កគេទៅ ប្រហែលជាយប់មិចលេងចាស់ដៃហើយមើលទៅ»ស្រីម៉ាត់ក្រហមស្រស់នៅក្នុងក្រុមសុីត្រាវម្នាក់និយាយឡើង ទាំងពេបជ្រាយ

«យ៉ាងណាក៏គេស្អាតជាងអែងដែរ»ស្រីម្នាក់ទៀតនិយាយឡើងហើយក៏សើចតិចៗ

«អេ៎...នាងឆ្គួតនេះមិចក៏ចេះមកបង្អាប់អោយគ្នាអែងចឹង»មនុស្សស្រីម្នាក់ប្រហែលជាមេគេនៅក្នុងក្រុមនិយាយហើយក៏ទះក្បាលស្រីម្នាក់មិញនេះ

ហើយពួកគេក៏បន្តនិយាយដើមរាងតូចនៅនិងមុខម្ចាស់ខ្លួនគេធ្វើមិនដឹងតទៀត អាងតែរាងតូចអស់កម្លាំងគេងស្តាប់មិនលឺទេទើបហា៊ននិយាយអាក្រក់ពីរគេធ្ងន់ៗបែបនេះ

«ន៎ែ!ពួកនាងចង់បែកម៉ាត់មែនទេ បានជាអត់ការងារធ្វើមកអង្គុយនិយាយដើមមិត្តភក្តិយើងនឹង»ពួកគេកំពុងតែអង្គុយនិយាយដើមTaeyungសើចយ៉ាងរីករាយក៏ស្រាប់តែរារតូចទាំងពីរដែរជាមិត្តរបស់Taeyungក៏ដើរចូលមកកេះស្មារពួកគេ

«ហើយវាយ៉ាងមិចគឺយើងនិយាយតាមការពិតតាស៎»ស្រីម្នាក់ដែរជាមេក្រុមនិយាយដោយទឹកមុខឌឺ

«នេះនៅឌឺយើងទៀត យីទះស្រីម៉ាត់ដាចអែងមួយដៃសិន»jiminនិយាយហើយក៏លើកដៃបម្រុងនឹងទះតែក៏អ្នកគ្រូដើរចូលមកទាន់ ទើបសិស្សនៅក្នុងថ្នាក់ក៏រត់ទៅរកតុអង្គុយវិញរៀងខ្លួនព្រមទាំងរាងតូចទាំងពីរដែរ

ច្រវ៉ាក់ស្នេហ៍⛓បងប្រុសសម្អប់💜(ចប់🥰)Where stories live. Discover now