Part12/💕

3.7K 151 0
                                        

ពន្លឺព្រះអាទិត្យរះជះពន្លឺកាត់តាមម៉ាត់បង្អួចមកប៉ះនឹងផ្ទៃមុខ ដែរសម៉ត់ខ្ចីដូចស្បែកកូនក្មេងរបស់រាងតូចtaeyung ក៏បានធ្វើអោយម្ចាស់ខ្លួនលើដៃមកបាំងពន្លឺដែរចាំងភ្នែកហើយក៏ប្រញ៉ាប់ក្រោកឡើងតែក៏ដឹងទាន់ថាមានដៃរបស់រាងក្រាសjungkookនៅអោបចង្កេះរបស់ខ្លួនជាប់ ទើបព្យាយាមក្រោកយឺតៗដើម្បីកុំអោយម្ចាស់ដៃភ្ញាក់ព្រោះខ្លាចនាយគេងមិនទាន់ឆ្អែតអីបែបនេះ

«ហឹស...ហេតុអីក៏លោកគួរអោយស្រឡាញ់យ៉ាងនេះ ហ៉ើយ...បើលោកមានហេតុផលបន្តិចមិនដឹងជាល្អប៉ុណ្ណាទេ មិនមែនអាងអីតិចគម្រាមៗនឹងប្រើកម្លាំង»taeពេលដែរចុះពីលើគ្រែហើយ ក៏អោយមុខមកនិយាយតិចៗដាក់រាងក្រាស់ម្នាក់អែង

«បើខ្ញុំគ្មានបេះដូងប្រហែលជាល្អជាងនេះ ប្រហែលជាមិនឈឺចាប់ព្រោះស្រឡាញ់លោកខ្លាំងដូចពេលនេះទេ....ទន្សាយសាច់ដុំ»រាងតូចនិយាយបន្តើរញញឹមបន្តើរព្រមទាំងយកដៃទៅអង្អែលចុងច្រមុះរាងក្រាសទៀតផង ទើបដើរទៅយកកន្សែងដើម្បីចូលបន្ទប់ទឹកសម្អាតខ្លួននឹងបានទៅធ្វើអាហារពេលព្រឹក

ក្រោយពីរាងតូចដើរចូលបន្ទប់ទឹកបាត់jungkookក៏បើកភ្នែកឡើងព្រមទាំងយកដៃទៅប៉ះច្រមុះខ្លួនអែងហើយក៏ញញឹមទាំងមិនដឹងខ្លួនតាមពិតនាយក្រោកយូរហើយតែគ្រាន់តែមិនចង់ងើបចេញពីគ្រែតែប៉ុណ្ណោះ តែរាងតូចក៏ភ្ញាក់ទើបធ្វើអោយនាយប្រញ៉ាប់ធ្វើជាបិទភ្នែកគេងវិញ

«ស្អីគេទន្សាយសាច់ដុំចឹងមែនទេ នេះយើងកំពុងតែញញឹមផងឆ្គួតហើយឈប់ញញឹមភ្លាមទៅអាឆ្គួតអើយ»នាយនិយាយព្រមទាំងទះមុខខ្លួនអែង

15នាទីក្រោយ

រាងតូចដើរចេះពីបន្ទប់ទឹកវិញព្រមជាមួយអាវឃ្លុំនឹងមានកាន់កន្សែងជូតសក់ដៃម្ខាងផង តែក៏ត្រូវភ្ញាក់
ព្រឺតក៏ព្រោះតែមានដៃមកអោបចង្កេះគេពីក្រោយព្រមជាមួយខ្យល់ដង្ហើមក្តៅអុនៗមកប៉ះនឹងកញ្ចឹង.ក គេធ្វើអោយព្រឺរសម្បុលខ្ញាកៗដូចឃើញខ្មោច

«ខ្សឺតៗ! ក្រអូបណាស់...ខ្សឺតៗៗ»រាងក្រាសនិយាយព្រមទាំងថើបនឹងស្រង់ក្លិនក្រអូបពីរកញ្ចឹង.ករាងតូចជាច្រើនកន្លែងធ្វើអោយម្ចាស់ខ្លួនគេឡើងមុខក្រហមដូចម្ទេសទុំទៅហើយព្រោះតែអៀននឹងនាយ

ច្រវ៉ាក់ស្នេហ៍⛓បងប្រុសសម្អប់💜(ចប់🥰)Where stories live. Discover now