~×ភាគទី:20×~
??:«កំពុងធ្វេីអីនឹងក្មេងប្រុសតូច?» បរុសសក់ទង់ដែងកម្ពស់ខ្ពស់ចង់ដេីមត្នោតសម្លេងយ៉ាងគួរអោយខ្លាចបានមកនិយាយខ្សឹបដាក់ត្រជាក់របស់សូនូពីខាងក្រោយធ្វេីអោយសូនូលោះប្រលឹងសឹងតែអស់ពីខ្លួនព្រោះតែមិនដឹងមកតាំងពីពេលណា។
សូនូ:«កាដុបឆែបកង្កែបឆា...» រាងតូចភ្ងាក់ផ្អេីលមិនតិចទេពេលមានមនុស្សមកពីក្រោយខ្នងខ្លួននិយាយខ្សឹបៗមេីលតែខ្មោចលងចឹងបេីជាអ្នកអានវិញគិតម៉េចវិញ?
នីគី:«ហឹមស្មានតែប្រលឹងច្រេីនខំតែបន្លាច...» រាងក្រាស់សក់ទង់ដែងនិយាយទាំងយកដៃច្រូកក្នុងហោបៅនិងអោនបន្តិចដេីម្បីអោយត្រូវនឹងកម្ពស់ប្រុសសក់ខ្មៅដែលឈរនៅពីមុខខ្លួនដោយសារតែទាបពេក:‑X
សូនូ:«នេះលោកអែង...ហាស៎ជាលោកទេ??» រាងតូចនិយាយទាំងយកដៃខ្ទប់មាត់ដោយភាពភ្ងាក់ផ្អេីលព្រោះថាអ្នកដែលរេីសបានកាបូបខ្លួននោះគឺជាប្រុសម្នាក់ដែលដណ្ដេីមកៅអីខ្លួនអង្គុយសោះ។
នីគី:«យ៉ាងម៉េចតេីខ្ញុំជាអ្នកណា??»
សូនូ:«ហុីយ...កុំមកធ្វេីល្ងង់នោះគឺពិតជាលោកមែន ថាការគិតរបស់ខ្ញុំមិនខុសមែន» រាងតូចនិយាយទាំងយកដៃមកអោបនឹងទ្រូវដូចជាមានមោទនភាពដល់ហេីយពេលដែលការគិតរបស់ខ្លួនក្លាយមកជាការពិត។
ឯនីគីគ្មានពាក្យនិយាយមានតែនៅឈរមេីលមុខរបស់សូនូទាំងរក្យាមុខងាប់រាប់ពាន់ឆ្នាំដដែល។
នីគី:«...ហេតុអីពួកយេីងមិនព្រមអង្គុយចុះសិនទៅ?»
រាងក្រាស់និយាយបន្ទាប់ពីដាក់ខ្លួនអង្គុយមុននឹងហៅសូនូ។
សូនូ:«គំនិតល្អ!» រួចហេីយសូនូក៏បានអង្គុយនៅកៅអីម្ខាងទៀតចំពីមុខរបស់នីគីដេីម្បីស្រួលនិយាយគ្នា។
នីគី:«អូខេហឹម..តេីប្អូនពិតជាគឹមសូនូមែនហេស៎?»
រាងក្រាស់និយាយទាំងយកកាបូបលុយរបស់សូនូចេញមករួមទាំងហូតយកអត្តសញ្ញាណប័ណ្ណមកមេីលទៀតផង។តេីវាពិតជាគួរសមដែលរឺទេ?:-D
សូនូ:«អឺត្រូវហេីយវាជាខ្ញុំប្រាកដណាស់» រាងតូចនិយាយទាំងជ្រួញចិញ្ចេឹមមិនសូវខ្វល់នូវសំណួរមិញនេះតែទៅឆ្ងល់នឹងអាពាក្យហៅថាប្អូននោះតេីអាប្រុសទុងដែងនឹងបងយេីងប៉ុន្មានឆ្នាំ?បានជាហៅយេីងប្អូន?
នីគី:«អូ...ខេអញ្ចឹងហេតុអីបានជាប្អូនចង់បានកាបូបលុយវិញ?» សូនូគ្រាន់តែឮសំណួរចេញពីមាត់នីគីហេីយរាងតូចចង់តែទៅហក់ពីលេីតុចាប់បោចសក់បញ្ច្រាសទិសទេព្រោះតែល្ងង់ពេក។សូនូក៏ដឹងខ្លួនថាមិនសូវឆ្លាតប៉ុន្មានដែរតែក៏មិនល្ងង់ដល់ថ្នាក់សំនួរបែបនេះហេីយមិនយល់នោះវាភ្លាវខ្លាំងណាស់។
សូនូ:«សម្រួលអារម្មណ៍ៗហាមក្រឡាប់តុអី យេីងត្រូវធ្វេីបុណ្យលាងបាប*ដកដង្ហេីមធំ...យេីងអាចធ្វេីបាន»
សូនូនិយាយក្នុងចិត្តទាំងចិត្តអត់មិនបានតែត្រូវតែរក្យាអារម្មណ៍អោយនឹងនរវានឹងមិនអីទេ។
សូនូ:«ខ្ញុំចង់បានកាបូបវិញព្រោះវាជាកាបូបខ្ញុំ,លុយរបស់ខ្ញុំ,របស់របររបស់ខ្ញុំហេីយក៏...បេីខ្ញុំមិនយកវិញតេីខ្ញុំបានលុយឯណាទៅផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនោះ?»
ស្ដាប់សូនូបកស្រាយបន្តិចនីគីក៏ងក់ក្បាលយល់ថាវាក៏ត្រូវហេីយបេីអត់លុយបានបាយហូបមកពីណាផ្ទះនៅមកពីណា?។ល។
នីគី:«ចម្លេីយល្អអូខេ...» រាងក្រាស់និយាយចប់ហេីយនាយក៏យកកាបូបរបស់សូនូទុកវិញមិនដឹងទុកត្រង់ណាទេឯសូនូវិញពេលឃេីញនីគីទុកកាបូបខ្លួនវិញរាងតូចក៏ចាប់ភ័យមួយកម្រិតបូករួមនឹងឆ្ងល់ពីរកម្រិតថាហេតុអីមិនព្រមអោយខ្លួនវិញ?ក្រែងមកនេះដេីម្បីយកកាបូបលុយតាស៎??
YOU ARE READING
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfiction"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...