~×ភាគទី:29×~
??:«តោះឆាប់ចូលឡានទៅមេឃភ្លៀងខ្លាំងណាស់ ចាំបងជូនទៅផ្ទះ» ភាគីម្ខាងដែលកំពុងកាន់ឆ័ត្យបាំងមុខនៅពីមុខជុងវ៉ុន ។ ជុងវ៉ុនរៀបនឹងហេីបមាត់និយាយសួរឡេីងហេីយថាជាអ្នកណាគេ ស្រាប់តែបុរសម្នាក់នោះលេីកឆ័ត្យដោយបង្ហាយមុខមាត់ឡេីង ។ គ្មានអ្នកណាគេក្រៅពីលោកជេយ៍យេីងទេ ប្រុសម្នាក់នេះមិនដឹងជាធ្វេីអីទេរាល់ថ្ងៃនោះបានជារាល់ជំហានដែលជុងវ៉ុនដេីរគេដឹងទាំងអស់។ជុងវ៉ុន:«ជេ-ជេយ៍!!!...កុំថាណាលោក-» រាងតូចគាំងយោបល់បន្ទាប់ពីឃេីញថាជាអ្នកណាគេហេីយប៉ុន្តែជេយ៍និយាយកាត់។
ជេយ៍:«ឆាប់ចូលទៅក្នុងឡានទៅយ៉ាងម៉េចដែរ?ចាំយេីងនិយាយគ្នាតាមក្រោយ..» រាងក្រាស់និយាយទាំងទឹកមុខដូចជាទេីបមកពីសម្លាប់អ្នកណាមកមិនដឹងទេ ថាអាកាសធាតុពេលនេះកំពុងភ្លៀងហេីយត្រជាក់ប៉ុន្តែទឹកមុខលោកនេះវិញត្រជាក់ជាងភ្លៀងទៅទៀត។ ជុងវ៉ុនធ្វេីអ្វីមិនត្រូវទេដោយសារតែខួរក្បាលរបស់រាងតូចមិននឹងនរគិតអ្វីមិនចេញទាល់តែសោះមានតែបណ្ដោយតាមកាលទេសះសិនទេ។ តែមុននឹងចាកចេញទៅជុងវ៉ុនក៏និយាយឡេីងទៅកាន់;ជុងវ៉ុន:«ដាញ៉ែលហា៎...អរគុណអែងហេីយសម្រាប់នៅក្បែរយេីងមួយល្ងាចនេះ!អរគុណច្រេីនណាស់»
បន្ទាប់ពីឮជុងវ៉ុននិយាយហេីយដាញ៉ែលក៏ញញឹមបន្តិចទេីបតបថា;
ដាញ៉ែល:«មិនអីទេបងជុងវ៉ុន!តាមសប្បាយចុះ»
ដាញ៉ែលតបទាំងញញឹមជាលេីកចុងក្រោយមុននឹងមេីលពួកគេទាំងពីរចាកចេញទៅដោយបុរសជេយ៍ម្នាក់នោះ រហូតដល់ពួកគេបាតពីចុងក្រសែភ្នែករបស់ដាញ៉ែល។ដាញ៉ែល:«ហេតុអីខ្ញុំស្រាប់តែមានអារម្មណ៍ថា...ច្រណែន?»
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
នៅខាងក្នុងឡាន-ជេយ៍*
បរិយាកាសនៅខាងក្នុងឡានបន្ទាប់ពីពួកគេចាកចេញពីហាងកាហ្វេហេីយម្នាក់ៗមិននិយាយពាក្យពេជន៍អ្វីទាំងអស់សូម្បីតែមួយម៉ាត់ និយាយទៅគឺស្ងាត់។
រហូតដល់ជុងវ៉ុនទ្រាំមិនបានទេីបនិយាយឡេីង;
ជុងវ៉ុន:«លោក...ហេតុអីបានជាលោកដឹងថាខ្ញុំនៅទីនោះ?» រាងតូចនិយាយទាំងមិនមេីលមុខជេយ៍ចំៗទេដោយសារតែ តេីអ្នកមានអារម្មណ៍យ៉ាងណាពេលដែលមានអ្នកណាម្នាក់ដឹងគ្រប់សកម្មភាពទាំងអស់ដែលអ្នកធ្វេី?គួរអោយខ្លាចត្រូវទេ?ប្រាកដហេីយព្រោះវាជាអារម្មណ៍របស់ជុងវ៉ុននៅពេលនេះ បូករួមទាំងអារម្មណ៍ខឹងផងអន់ចិត្តផងពិបាកក្នុងការបរិយាយណាស់។ ជេយ៍ងាកមេីលជុងវ៉ុនបន្តិចមុននឹងតបទៅវិញ;
YOU ARE READING
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfiction"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...