ភាគ4: អាថ៌កំបាំងក្នុងអាថ៌កំបាំង

885 56 0
                                    

សម្លេងវាយោបក់ផាត់រសាត់ប៉ះកាយស្រស់សង្ហាក្នុងឈុតសាមីវែងត្រឹមជង្គង់ដែលជាឈុតគេងពេលយប់ កំលោះតូចល្អិត jimin កំពុងឈរនិយាយទូរស័ព្ទជាមួយម្តាយចុងខ្លួនគាត់ត្រូវជាម្តាយបង្កើតរបស់រាងតូច teahyung ប៉ុន្តែពួកគាត់គឺស្រលាញ់គ្នាដូចម្តាយកូនបង្កើតអញ្ចឹង

<<កូននៅមិនទាន់បាននិយាយរឿងនេះជាមួយ tea នៅឡើយទេព្រោះមើលទៅគេដូចជាខូចចិត្តនឹងរឿងនេះណាស់ កូនចង់ឲ្យគេរាងស្ងប់អារម្មណ៍បន្តិចទើបនិយាយជាមួយគេ>> នាយវាចាស្រាលៗនឹងប្រើភ្នែកសម្លឹងទៅមើលទ្វាបន្ទប់ទឹកជាប់ជានិច្ច ព្រោះតែបារម្ភខ្លាច teahyung ចេញមកវិញឮអ្វីដែលខ្លួននិយាយជាមួយម្តាយ

<<សន្យានឹងម៉ាក់មកណាថាកូននឹងយកប្អូនត្រលប់មកផ្ទះយើងវិញ ត្រលប់មករស់នៅជុំគ្រួសារយើងវិញណា៎? ប្រាប់ប្អូនទៅថា ម៉ាក់ដឹង... ម៉ាក់ដឹងហើយថាគេកង្វល់និងរឿងដែលគេបន្លំខ្លួនធ្វើជាប្អូន រហូតមក តែម៉ាក់ស្រលាញ់ពួកគេដូចៗគ្នាទោះជាយកនរណាមកនៅជាមួយ ក៏សុទ្ធតែជាកូនដែលម៉ាក់ស្រឡាញ់បំផុតដែរ>> អ្នកម៉ាក់បានតបមក jimin វិញតាមបណ្តាញទូរស័ព្ទទាំងអួលអាក់ គាត់ពិតជាខូចចិត្តដែលត្រូវបាត់បង់កូនប្រុសបង្កើតទៅម្នាក់ តែយ៉ាងណាគាត់ក៏នៅមានកូនម្នាក់ទៀតដែលត្រូវការការពារពីគាត់ ការពិតនៅថ្ងៃដែរគាត់នឹងស្វាមីមុនរបស់គាត់ធ្វើការចែកផ្លូវគ្នាគាត់ត្រូវទទួលបានកូនប្អូនមកនៅជាមួយនោះទេ ប៉ុន្តែ teahyung ជាកូនបងបែរជាចង់មករស់នៅជាមួយម្តាយទៅវិញ ទើបទាំងពីរនាក់បងប្អូនប្តូរឈ្មោះគ្នាដោយគិតថាចាស់ៗនឹងមិនដឹងឡើយព្រោះពួកគេទាំងពីរពិតជាដូចគ្នាខ្លាំងរហូតមិនអាចបែងចែកដាច់ តែអ្នកជាម្តាយឪពុកច្បាស់ណាស់ថាស្គាល់កូនខ្លួនឯងមួយណាជាមួយណាដោយមើលលើអត្តចរិត ដោយធ្វើជាមិនដឹងព្រោះចង់ឲ្យកូនសប្បាយចិត្តតែប៉ុណ្ណោះក៏មិនគិតដែរថាវាក្លាយជាវិបត្តិសារីក្នុងចិត្ត teahyung ខ្លាំងដល់ថ្នាក់នេះ

<<កុំបារម្ភអីម៉ាក់ ពេលប្អូនសប្បាយចិត្តវិញពេលណា កូននឹងនាំយកប្អូនទៅឲ្យម៉ាក់វ៉ៃឲ្យណាណីម្តង>> jimin ខំប្រឹងធ្វើជានិយាយកំប្លែងដើម្បីកុំឲ្យម្តាយពិបាកចិត្តពេក រឹតតែមិនចង់ឲ្យគាត់ដឹងថាខ្លួនឯងកំពុងកុហក់គាត់ដើម្បីជួយដល់រាងតូចសងសឹកទៀតផង

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now