ភាគ12: បងស្អប់ខ្ញុំដល់ម្ល៉ឹង?

760 40 0
                                    

នៅឯទីធ្លាខាងក្រៅវិមានដ៏ស្កឹមស្កៃរបស់ត្រកូល Kim មានបុរសសង្ហារចរិយាមារយាទរួសរាយរាក់ទាក់ តែបែរជាបៀមទឹកមុខសោកសៅសម្លឹងមើលទៅភាពអណោចអធ័មរបស់វិមានមួយនោះ ក្នុងចិត្តកំពុងតែអន្ទះសាបារម្ភពីសុខទុក្ខរបស់អ្នកជាម្ចាស់វិមាន បន្តិច hoseok ក៏ប្រទះភ្នែកនិងវត្តមានរបស់ teahyung ជិះឡានចូលមកជាមួយនឹង jimin ល្មម

<< Tea អូនទើបមកពីណាហ្នឹង បងទាក់ទងទៅអូនរហូត តែមិនឃើញអូនតប? >> Hoseok ប្រញាប់រត់ទៅសួរនាំអ្នកជាប្អូនភ្លាមបន្ទាប់ពីគេចុះពីឡាន

<< ខ្ញុំទើបមកពីដើរលេងនោះទេ មិនបានបើកទូរស័ព្ទទើបមិនឃើញបងផ្ញើរសារមក >> teahyung

<< ទើបតែមានរឿងមិនល្អកើតឡើង មិនទៅនៅជាមួយពួកបង អូនបែរជាទៅដើរលេងជាមួយអ្នកទើបតែស្គាល់ទៅវិញ >> hoseok វាចាដោយដៀងកែវភ្នែកទៅ jimin

<< អ្នកណាទើបតែស្គាល់នោះ? ហើយបើទើបនឹងស្គាល់ វាខុសមែនទេ? >> Jimin មិនសុខចិត្ដដែល hoseok និយាយពាក្យមិនសមរម្យជាមួយនាយ ទាំងដែលគេទៅវិញទេ ទើបជាអ្នកដែលស្គាល់ teahyung យ៉ាងពិតប្រាកដ

<< មិនមានអ្នកណាខុសនោះទេ...! ខ្ញុំត្រូវអ្នកដទៃធ្វើឲ្យពិបាកចិត្តណាស់ទៅហើយ ក៏ចង់ដើរលេងរំសាយអារម្មណ៍ខ្លះប៉ុណ្ណោះ បងមិនគួរបន្ទោសឲ្យ jimin នោះទេ >> teahyung ខ្លាចពួកគេទាំងពីរឈ្លោះគ្នាកាន់តែខ្លាំងជាងនេះ ទើបរកល្បិចមួយដើម្បីឲ្យរឿងប្រែជាប្រសើរឡើងវិញ

<< បងសុំទោសផង tea តែបងពិតជាបារម្ភពីសុវត្ថិភាពអូនពិតមែន ឃាតករនៅរកមិនទាន់ឃើញនៅឡើយ ក៏មិនដឹងពីចេតនារបស់គេឡើយ ទើបបងខ្លាចអូនជួបនឹងវាទៀត...! >> Hoseok ប្រញាប់ធ្វើការបកស្រាយឲ្យដល់អ្នកជាប្អូន ព្រោះខ្លាចមានការយល់ច្រឡំលើខ្លួន

<< ណ្ហើយចុះ! បងក៏មិនមានចេតនាអាក្រក់អីផង ខ្ញុំមិនយកចិត្តទុកដាក់នោះទេ បងទៅវិញចុះ...ខ្ញុំហត់ហើយ ចង់សម្រាក់...! >> Teahyung តបវិញបែបហីៗ មិនយល់ដល់ចិត្តមនុស្សកំពុងតែបារម្ភពីនាយអីបន្តិច hoseok លើសពីឆ្ងល់ តែក៏អាចត្រឹមធ្វើតាមការចង់បានរបស់ប្អូន

<< បានឯងទៅសម្រាក់ចុះ តែបើមានរឿងអីត្រូវប្រាប់បងឲ្យដឹងឮទេ? >> Hoseok

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now