ភាគទី ១៧ : ក្លិនកាយដែលគេនឹកនា

774 32 4
                                    

1 ម៉ោងក្រោយមក ....

"ហូយ!!! នេះជិតដាច់ច្យល់អា ហ្វេម ខ្ញុំនៀកខានយកប្រពន្ធទៅហើយចៅហ្វាយ!"។ ពេលនេះក្រោយពីការលក់ដូរដូចព្យុះសង្ឃាបានបញ្ចប់ទៅក៏ឃើញកម្លោះពីរនាក់អង្គុយលើកៅអីផ្ងារខ្លួនដោយនឿយហត់ហើយ ជុងហ្គុក ក៏លើកដៃជូតញើសមិននឹងសម្លឹងមើល ហ្វេម ដោយដកដង្ហើមដង្ហក់។

"នេះទឹក! ហត់ខ្លាំងណាស់មែនទេ?"។ ពេលនេះងាកមកនារីដែលស៊ាំនឹងការលក់ដូរទាំងនេះរាល់ថ្ងៃក៏កាន់កែវទឹកមករកពួកគេហើយហុចឲ្យទើបនាងក៏សួរនាំខណៈ ហហវេម ក៏ល្វីងមុខទៅហើយរីឯ ជុងហ្គុក ក៏ផឹកទឹកនោះក្អឹកៗហាក់ស្រេកឃ្លានមកយូរនោះមិនឈប់ដល់អស់តែម្តងហើយគេក៏លើកដៃមកជូតមាត់មុននឹងញញឹមដាក់នាង។

"ហត់ដើម្បី ហានអុី ខ្ញុំមិនខ្លាចទេ! ហេហេហេ !"។ ជុងហ្គុក សើចស្ញេញចេញខួចដាក់នាងខណៈពេលនេះគេក៏ហត់កាយជាងពេលណាៗសឹងតែថាហត់ជាបាញ់គ្នាទៀតស្មានមិនដល់ទេថាលក់ដូរហត់ដល់ម្លឹងតែគេក៏សប្នាយចិត្តដែរព្រោះទម្រាំលួងនាងអង្វរឲ្យឲ្យគេបាននៅទីនេះគឺជាផ្នូរនឹងការមករត់តុ លាងចានឲ្យនាងនោះឯង។

"ចឹងបើហត់ចឹងដុសឆ្នាំងយ៉ាងម៉េចកើត? លាងមិនកើតទេណ៎? ចឹងខ្ញមគិតថាលោកមិន-!"។ ហានអុី ប្រុងនិយាយសម្តីដែល ជុងហ្គុក ខ្លាចនាងនិយាយមកនោះទើបគេក្រោកឈរព្រុសមុននឹងគេក៏មូលដៃអាវហើយដើរទៅយកដែកដុសឆ្នាំងហើយអង្គុយកាន់ឆ្នាំង។

"អត់ទេ!! អត់អីទេ! ខ្ញុំមិនហត់ទេអាចធ្វើបាន! មានចានឆ្នាំងអីខ្លះ ហានអុី យកមកឲ្យខ្ញុំលាងឲ្យអស់មកណា៎!"។ ជុងហ្គុក ដុសឆ្នាំងផងហើយក៏ខំប្រឹងអះអាងដាក់នាងដោយរឹងមាំផងទើប ហានអុី នោះក៏ពេបមាត់ញញឹម។

"បាន! ចឹមចានឆ្នាំងនៅខាងក្រោយច្រើនទៀត! ខ្ញុំយកមកហើយណា៎?"។ ហានអុី ក៏សួរនាំដោយនុខឌឺដងសម្លឹង ជុងហ្គុក ហើយគេក៏រៀងភងពេលលឺនាងនិយាយបែបទើប ហានអុី ក៏ញាក់ស្មា។

"បានហើយបើលោកមិនចង់ចាំខ្ញុំ-!"។ ហានអុី ទៅរកគេទាញដែកដុសឆ្នាំងមកវិញតែ ជុងហ្គុក ក៏តវ៉ាហើយក៏ស្រវាយកមកវិញមុននឹងគេក៏ក្រវីក្បាល។

"អត់ទេ! ខ្ញុំនិយាយថាខ្ញុំធ្វើបាន! មិនហត់ទេ! ទុកឲ្យខ្ញុំរ៉ាប់រងចុះណា៎! នាងសម្រាកទៅណា៎!"។ ជុងហ្គុក ក៏តាមយកអាសារនាងហើយ ហានអុី ក៏ញោចស្មាមញញឹម។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now