ភាគទី ៤១ : អ្នកឈ្នះជានរណា?

513 27 4
                                    

ក្រុមហ៊ុនពាណិជ្ជកម្ម ម៉ាលេនតូ ....

បន្ទាប់ពីដំណឹងលាឈប់របស់អគ្គនាយកធំនៅណេលមេះបានធ្វើឲ្យបុគ្គលិកទីនេះភ្ញាក់ផ្អើលជាខ្លាំងរួមទាំងបុគ្គលិកជាច្រើនក៏នាំគ្នាមានវត្តមាននៅក្នុងកាលិយាល័យនាយកយ៉ាងណែនដែលមានអ្នកគ្រប់គ្រងថ្មីនាំឲ្យមនុស្សស្រីចំណាស់ម្នាក់ដែលមានឈ្មោះថា ហ៊ែររី ម៉ាលេនតូ ជាមួយនឹងបុរសចំណាស់ដែលជាស្វាមីក្រោយរបស់គាត់មាមទឹកមុខតឹងតែងជាខ្លាំងខណៈបុគ្គលិកជាច្រើនបានកាន់ឯកសារមកជាបន្តបន្ទាប់ដាក់លើតុដោយទឹកមុខស្រពោន។

"នេះពួកឯងទាំងអស់គ្នាគិតថាម៉េចហ្នឹង? នេះពួកឯងកំពុងធ្វើចង់ធ្វើកូដកម្មជាមួយនឹងក្រុមហ៊ុនរបស់យើងមែនទេ?"។ ហ៊ែរី ក៏ធ្វើការស្តីទៅរកបុគ្គលិកទាំងនោះដែលបានឈរទម្លាក់ទឹកមុខដោយស្រពោនដោយកំហឹងហើយពួកគេក៏ងើបមុខសម្លឹងគាត់វិញដោយទឹកមុខស្មើ។

"ពួកយើងធ្វើការជាមួយនឹងលោកអគ្គនាយកអស់រយៈពេលជាច្រើនឆ្នាំមកហើយ! ពួកយើងស្ថិតនៅក្រោមការដឹកនាំរបស់គាត់ទទួលបានភាពរីកចម្រើននិងអត្ថប្រយោជន៍ជាច្រើនហើយពេលនេះលោកអគ្គនាយកក៏លាឈប់លែងគ្រប់គ្រងទីនេះហើយ! ពួកយើងគិតថាពួកយើងក៏មិនអាចធ្វើការនៅទីនេះដោយគ្មានអ្នកដឹកនាំជាលោកអគ្គនាយក ជុងហ្គុក ម៉ាលេនតូ នោះឡើយ! ឲ្យពួកយើងសុំទោសផង! ពួកយើងពិតជាមិនអាចទទួលយកអ្នកគ្រប់គ្រងថ្មីក្រៅពីលោកអគ្គនាយកមកនាក់គត់នោះទេ!"។ បុគ្គលិកគ្រប់គ្រងផ្នែកទីផ្សារម្នាក់ក៏បានងើបមុខឡើងនិយាយពីបំណងដផយមុឺងម៉ាត់ក៏ដោយសារតែគេមានឋានៈខ្ពស់ជាងអ្នកទាំងអស់គ្នានៅទីនេះហើយ ហ៊ែររី ក៏សម្លឹងមើលគេដល់ទឹកមុខខឹងសម្បារមុននឹងមើលឯកសារដាក់ស្នើសុំលាឈប់ហើយក្រវាត់វាចោលធ្លាក់ពីលើដីខ្ទិចខ្ទីអស់តែម្ដង។

"ជាស្អីហ្នឹងអ្ហា? យ៉ាងម៉េចក៏ស្មោះស្ម័គ្រជាមួយអគ្គនាយកពួកឯងខ្លាំងថ្នាក់នេះ?! នេះយើងក៏ជាអគ្គនាយិកាម្នាក់ដែរ! ឯងគិតថាយើងជាមនុស្សគ្មានបានការហើយទាល់តែ ជុងហ្គុក មែនទេទើបអាចគ្រប់គ្រងទីនេះបាន! គេជាកូនប្រុសហើយយើងជាម្តាយរបស់គេ! តើអ្នកណាដែលគួរតែមានបទពិសោធន៍ក្នុងការគ្រប់គ្រងក្រុមហ៊ុនជាងអ្នកណានោះ? ពួកឯងសុខចិត្តលះបង់តំណែងនៅទីនេះហើយសុខចិត្តអត់ការងារធ្វើមែនទេ?"។ មនុស្សស្រីអំណួតនេះក៏បានថាឲ្យពួកគេទើបមាននារីម្នាក់ជាបុគ្គលិកក៏ងើបមុខឡើង។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now