ភាគទី ៦២ : ដំំណើរការផែនការ

396 26 3
                                    

ក្រុមហ៊ុនអចលនទ្រព្យ....

ពេលនេះនៅក្នុងក្រុមហ៊ុនអចលនទ្រព្យមួយដែលធំគួរសមជាកម្មសិទ្ធិរបស់ ហ្វេម ដែលជាជំនិតរបស់កម្លោះរូបសង្ហា ជុងហ្គុក នេះក៏កំពុងកើតមានអ្នកវិនិយោគទុនជាច្រើនចេញចូលមិនឈប់មកកាន់បន្ទប់ដែលដាក់ថាអគ្គនាយកហើយព្រោះគ្មាននរណាឡើយក្រៅពីនាយកំលោះ ជុងហ្គុក ដែលអង្គុយគងអន្ទាក់ខ្លាសម្លឹងមើលសំណុំឯកសារដែលជាការបណ្ដាក់ទុនទាក់ទងនឹងពាណិជ្ជកម្មដែលទទួលក្រោមឈ្មោះអចលនទ្រព្យប៉ុន្តែជាការរកស៊ីបែបពាណិជ្ជកម្មរបស់ខ្លួនទើបទឹកមុខរបស់គេញញឹមពេញដោយជ័យជម្នះខណៈកម្លោះដែលដែលឈរនៅពីក្រោយចាំធ្វើជាជំនិតរបស់គេក៏រីករាយតាមចៅហ្វាយដូចគ្នា។

"នេះខ្ញុំពិតជារីករាយខ្លាំងណាស់! មិននឹកស្មានថាមានលោក ជុងហ្គុក នៅតែធ្វើការងារផ្នែកពាណិជ្ជកម្មទាំងនេះសោះ! ខ្ញុំគិតថាបើសិនជាគ្មានលោក ជុងហ្គុក ទេ! ខ្ញុំមិនដឹងថាត្រូវជញ្ជូនហើយនឹងធ្វើស៊ីជួញដូរអីវ៉ាន់ហ្នឹងបែបណានោះទេព្រោះមានតែធ្វើទៅតាមការរកស៊ីជាមួយនិងលោក ជុងហ្គុក នោះទែទើបខ្ញុំអាចទទួលបានភាគហ៊ុនហើយនឹងទទួលបានទំនិញដែលល្អសុទ្ធ 100% ! បើសិនធ្វើការជាមួយក្រុមហ៊ុនគេគឺខ្ញុំមិនទុកចិត្តឡើយ! សូម្បីតែមួយភាគរយដែលទទួលបានក៏ត្រូវគេលួចស៊ីបន្លំផងដែរ! នេះពិតជាល្អខ្លាំងណាស់ដែលលោក ជុងហ្គុក នៅតែធ្វើការងារទាំងនេះបាទ!"។ ម្ចាស់ពាណិជ្ជកម្មទាំងនោះក៏និយាយដោយចិត្តរំភើបហើយ ជុងហ្គុក គេក៏ញញឹមមុននឹងចាប់ដៃម្ចាស់ភាគហ៊ុនទាំងនោះវិញ។

"អរគុណ! និយាយថាមកពីខ្ញុំមានអ្នកដែលសហការស្មោះត្រង់ហើយនឹងល្អដូចជាម្ចាស់ភាគហ៊ុនទាំងអស់ទើបត្រូវ! នេះខ្ញុំពិតជាអរគុណដែលម្ចាស់ភាគហ៊ុនទាំងអស់ដែលមិនដែលបោះបង់ខ្ញុំចោលហើយមិនថាខ្ញុំទៅដល់ទីណាអ្នកទាំងអស់គ្នានៅតាមស្វែងរកខ្ញុំហើយនៅតែចង់រកស៊ីជាមួយខ្ញុំដដែល! ខ្ញុំពិតជារីករាយខ្លាំងណាស់! គ្មានអ្វីនឹងថ្លែង! ដូច្នេះហើយទើបខ្ញុំសម្រេចពង្រីកការរកស៊ីរបស់យើងឲ្យកាន់តែធំជាងនេះ! ហើយនឹងផ្ដល់ជំនួយឲ្យអ្នកទាំងអស់គ្នាគុណនឹងពីរទុកថាជាកាដូដែលអ្នកទាំងអស់គ្នាមិនបោះបង់ខ្ញុំ!"។ ទឹកមុខមុឺងម៉ាត់ជាមួយនឹងសម្ដីមាំទាំរបស់គេធ្វើឱ្យម្ចាស់ភាគហ៊ុននិងអ្នកធ្វើការទាំងអស់មានចិត្តមួយដែល ស្រស់ស្រាយហើយនឹងកក់ក្តៅខ្លាំងដោយសារតែគេជាមនុស្សដែលធ្វើឲ្យគ្រប់គ្នាមានទំនុកចិត្តឱ្យម្ចាស់ភាគហ៊ុនក៏រីករាយដែលបានឮពាក្យដែលគេនិយាយបែបនេះ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now