ភាគទី ៦០ : ស្វែងរកការពិត

547 26 5
                                    

ពេលព្រឹក ....

( ពេលនេះព័ត៌មានដែលកំពុងតែផ្ទុះនៅក្នុងបណ្ដាញសង្គមសូម្បីតែនៅក្នុងកញ្ចក់ទូរទស្សន៍គ្រប់ប៉ុស្តិ៍គឺតែងតែចាក់ផ្សាយទាក់ទងជាមួយនឹងក្រុមហ៊ុនពាណិជ្ជកម្មដែលធ្លាប់ល្បីឈ្មោះមកជាង 20 ឆ្នាំមកនេះពេលនេះត្រូវជួបវិបត្តិនៃការក្ស័យធនរបស់ក្រុមហ៊ុនក្រោយលេចលឺមកថាត្រូវបានផ្លាស់ប្តូរប្រព័ន្ធនាយកប្រតិបត្តិដ៏ល្បីនិងវ័យក្មេងដែលជាពាណិជ្ជករដែលមានថ្វីដៃនៅក្នុងវិស័យនេះមកកន្លងជាង 10 ឆ្នាំមកនេះគឺលោក ជុងហ្គុក ម៉ាលេនតូ ដែលបានស្នងតំណែងពីឪពុករបស់លោកគឺលោកម្ចាស់ ម៉ាលេនតូ ប៉ុន្តែដោយសារតែគាត់មានរោគាពាធក៏ត្រូវទទួលអនិច្ចកម្មតាំងតែពីលោក ជុងហ្គុក ម៉ាលេនតូ នៅវ័យក្មេងហើយលោកនាយក ជុងហ្គុក ម៉ាលេនតូ គឺជាពាណិជ្ជករវ័យក្មេងដែលមានថ្វីដៃបានធ្វើឲ្យក្រុមហ៊ុននេះបានធ្វើឱ្យមានការរីកចម្រើនជុំវិញពិភពលោកមិនថានរណាក៏ស្គាល់ហើយចង់សហការជាមួយនឹងក្រុមហ៊ុនពាណិជ្ជកម្មនេះហើយវាបានលេចធ្លោផងដែរតែក្រោយពីបានប្ដូរអ្នកដឹកនាំនឹងនាយកប្រតិបត្តិនៃក្រុមហ៊ុនពាណិជ្ជកម្មនេះមកហើយក្រោយមកក៏ត្រូវទទួលដឹកនាំដោយលោកស្រី ហ៊ែររី ម៉ាលេនតូ លើក្រុមហ៊ុនពាណិជ្ជកម្ម ម៉ាលេនតូ នេះក៏ចាប់ផ្ដើមប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុជាច្រើនដែលធ្វើឱ្យមានអ្នកវិនិយោគទុនជាច្រើនមកនាំគ្នាមកដកភាគហ៊ុននិងបុគ្គលិកដែលនាំគ្នាធ្វើបាតុកម្មទាមទារបើកប្រាក់ខែជាមួយនឹងបុគ្គលិកបានដាក់ពាក្យឈប់នាំឲ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរ....)។ សំឡេងដែលចេញមកពីទូរទស្សន៍ខ្នាតធំនៅក្នុងបន្ទប់ដ៏ប្រណិតដែលមាននាយសង្ហាកំពុងតែប្រលែងល្វែងខាងលើកំពុងតែអង្គុយផ្អែកខ្នងនិងគ្រែទឹកមុខញញឹមចុងមាត់ជាប់ជានិច្ចហើយពេលនេះក៏ឃលញនាងក្រមុំដែលកំពុងតែដេកកើយនៅលើខ្នើយយ៉ាងលក់នោះក៏កំពុងតែបើកភ្នែកព្រឹមៗហើយនាងញីថ្នមៗមុននឹងសម្លឹងមើល ជុងហ្គុក ។

"បងក្រោកហើយមែនទេ?"។ ពេលនេះនាងក្រមុំដែលនៅស្ថិតក្រោមភួយក្រាស់ជាមួយអាវសាមីរបស់នាយកំលោះដែលបានគ្របខ្លួនឱ្យនាងក៏កំពុងតែសប្បាយចិត្តនោះទើបនាយក៏ងាកមករកនាងហើយក៏ស្រវាទាញនាងមកឱបជាប់រាងកាយរបស់គេ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now