ភាគទី ៥៨ : ពេលវេលាល្អគឺពេលមានអូន

440 26 9
                                    

ពេលនេះស្ថានភាពរីករាយនៅឯកោះ ហាវ៉ៃ បានបង្ហាញពីការលំហែកាយយ៉ាងសប្បាយចិត្តរបស់ កូនចៅនាយកំលោះ ម៉ាលេនតូ ដែលគេបានធ្វើការកក់កោះទាំងមូលនេះជូនសម្រាប់ពួកគេក្នុងការលំហែកាយឃើញមានតាងពីអ្នករាំកម្សាន្តនិងគូស្នេហ៍ខ្លះដែលបាននាំគ្នាមកទីនេះអង្គុយនិយាយសាសងគ្នាជាមួយនឹងទិដ្ឋភាពពេលល្ងាចដែលថ្ងៃមានពណ៌ក្រហមដូចជាពងទាក្រហមដែលកំពុងតែ រាបលិចបន្តិចបន្តួចធ្វើឱ្យស្ថានភាពផ្ទៃមេឃពេលនេះមានពណ៌ក្រហមឆ្អិនឆ្អៅជាមួយនឹងទឹកសមុទ្រដែលមានពណ៌ខៀវស្រស់បំព្រមជាខ្លាំងធ្វើឱ្យកំលោះសង្ហាដែលមានរូបរាងមាំទាំមួយនេះដែលប្រលែងល្វែងខាងលើមានត្រឹមតែខោខ្លីមួយជាប់ខ្លួនបង្ហាញក្បាលពោះកង់ៗ ស្មាបើកធំៗជាមួយនឹងសាក់នៅលើដើមដៃរបស់គេពីស្មាទៅដល់ខ្នងដៃដែលបង្ហាញមកថាវាទាក់ទាញមិនគួរឲ្យខ្លាចតែវាជាផ្នែកមួយដែលសង្ហាជាមួយនឹងផ្ទៃមុខដែលមានការលេងស្តាយនិងក្រវិលចុះគ្រប់កន្លែងនាំអោយគេទាក់ទាញជាខ្លាំងកំពុងតែឱបក្រសោបរាងកាយតូចស្ដើងដែលស្លៀករ៉ូបដែលមានសាច់សារូត្រជាក់សាកសមពាក់នៅមាត់សមុទ្របំផុតកំពុងតែកើយនៅលើដើមទ្រូងរបស់គេសម្លឹងមើលទឹកសមុទ្រដែលកំពុងតែផាត់ទៅផាត់មកនោះឯង។

"បងពិតជាមានអារម្មណ៍ថាស្រលះខួរក្បាលខ្លាំងណាស់! បើសិនជាពេលវេលានេះអាចមានលក់នោះ! ទោះត្រូវចំណាយរាប់លានដុល្លាក៏បងចង់ទិញពេលវេលាមួយនេះមកទុកឱ្យវានៅត្រង់នេះរហូតដែរ!"។ ជុងហ្គុក ក៏និយាយបែបនេះហើយ ហានអុី ក៏ងាកទៅសម្លឹងគេមុននឹងនាងញញឹមដាក់គេ។

"ហេតុអី្វទៅ ជុង ? នេះបងមិនចង់ឱ្យពេលវេលាដើរទៅមុខទេរឺយ៉ាងម៉េច?"។ ហានអុី ក៏សួរនាំទើប ជុងហ្គុក គេញញឹមដាក់នាង។

"មិនមែនបានន័យថាបងមិនចង់ឱ្យពេលវេលាដើរទៅមុខទេ ហានអុី តែបងគ្រាន់តែមានអារម្មណ៍ថាពេលវេលាទាំងនេះគឺវាស្រស់ស្អាតហើយធូរស្រាលបំផុតដែលបងមិនធ្លាប់មាននៅក្នុងជីវិតនេះ! បងមិនដឹងទេថាស្ដាប់ទៅបងអាចជាមនុស្សដែលចម្លែកជាងគេ! ជីវិតរបស់បងជួបនិងរឿងគ្រោះថ្នាក់ច្រើនខ្លាំងណាស់! អាចប្រាប់ថាវាគឺជារបៀបនៃការរស់នៅរបស់បងជារៀងរាល់ថ្ងៃ! បើមិនមានគ្រោះថ្នាក់ឬក៏មានអ្នកតាមសម្លាប់ឬក៏វ៉ៃគ្នាឬក៏បាញ់គ្នាតែមួយពេលនោះគឺចម្លែកណាស់ហើយ! តែពេលបងមានអូនគឺគ្រប់យ៉ាងប្រែមកជាស្រស់បំព្រង! បងស្គាល់អារម្មណ៍ថាធូរស្រាលនៅក្នុងចិត្ត! អារម្មណ៍ដែលមានសុភមង្គលជាងមានប្រាក់វាបែបណា! នេះបងលួចឆ្ងល់ថាតើអូនដាក់ស្នេហ៍បងដែរឬអត់? បងមានអារម្មណ៍ថាបងដូចជាលង់ស្នេហ៍អូនសឹងតែកើតជំងឺរោគចិត្តហើយ!"។ ជុងហ្គុក ក៏ឪបក្រសោបនាងមុននឹងសម្លឹងមើលមុខនាងហើយពេលនោះគេក៏និយាយបែបនេះទើប ហានអុី នាងសើចដោយការអៀនប្រៀនជាខ្លាំងហើយក៏លើកដៃមកគក់ដើមទ្រូងគេតិចៗ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now