ផ្តើមរឿង

1K 72 2
                                    

ផ្តើមរឿង
គ្រប់គ្នាមើលមកគេហាក់មានសំណាងបំផុត...តើមែនដែរទេ?
មែនហើយ គេមានសំណាងណាស់ដែលបានជ្រកក្រោមវិមានដ៏ស្តុកស្តម្ភ មានអ្នកបម្រើឆ្វេងស្តាំមិនឲ្យឃ្នើសចិត្ត ដែលអ្នកណាៗក៏ប្រថ្នាខ្លួនចង់រស់ក្នុងឋានសួគ៌មួយនេះ។
ថេយ៉ុង! ជាគ្រាប់ពេជ្រ ជាកែវភ្នែក ជាបេះដូងបណ្តូលចិត្តរបស់ លោកម្ចាស់អាម៉ាដារេស។ គាត់ស្រលាញ់មើលថែកូនម្នាក់មិនឲ្យថ្នាក់ថ្នឹកចិត្តបន្តិចសោះឡើយ។ ឈានដល់វ័យ១៨ឆ្នាំ នាយតូចក៏ពេញរូបពេញរាង ស្រស់ស្អាត ស្អែកសម៉ដ្ឋខៃ រូបរាងស្រឡូនគួរឲ្យចង់ថ្នាក់ថ្នម ឯសាច់ឈាមភ្លឺស្រស់ថ្លា កែវភ្នែកពណ៍ត្នោតស្រទន់ គេនឹងរឹតតែលេចធ្លោរនៅពេលបញ្ចេញស្នាមញញឹម ប៉ុន្តែគួរឲ្យស្តាយ គេមិនងាយញញឹមឡើយ... មានរឿងជាច្រើនដែលកប់ទុកនៅក្នុងចិត្ត ដែលមានតែមនុស្សក្នុងភូមិគ្រឹះនេះប៉ុណ្ណោះ បានដឹង...
~~~
តើគ្រប់កន្លែងកើតហេតុសុទ្ធតែពាក់ព័ន្ធនិងគ្នាមែនទេ?
១២ឆ្នាំមុន...
រាងកាយតូចល្អិតកំពុងតែឈានជើងឡើងកាំជណ្តើរតឹបៗ ទាំងមាត់ទន្ទេញហៅនរណាម្នាក់៖
«ម៉ាក់...ម៉ាក់ហា៎...»ក្មេងបន្លឺសំឡេងតិចៗ មិនហ៊ានឲ្យឮខ្លាំងទេ ព្រោះនេះជាច្បាប់ទម្លាប់ក្នុងភូមិគ្រឹះ ម្យ៉ាងខ្លួនត្រឹមជាកូនអ្នកបម្រើ ដែលម្តាយជាស្ត្រីមេម៉ាយ ចូលខ្លួនមកបម្រើទីនេះអស់រយៈពេល៥ឆ្នាំ តាំងពីគេមិនទាន់ចេះដើរម្ល៉េះ។
«ម៉ាក់...»សំឡេងកាន់តែខ្សោយទៅៗ ពេលឡើងជិតដល់បន្ទប់មួយ ដែលនៅខាងស្តាំហួសមាត់ជណ្តើរបន្តិច...ភ្លាមនោះស្រាប់តែមានសំឡេងហោះកាត់ត្រចៀក ធ្វើឲ្យក្មេងទច់ជំហ៊ាន...
«លោកម្ចាស់...គឺខ្ញុំ ហ្ហឹកៗ ខ្ញុំទេ លោកម្ចាស់ ហ្ហឹក៎ៗ» សំឡេងយំអង្វរករ បន្លឺចេញតាមប្រឡោះទ្វារដែលបង្ហើបបើកតែបន្តិចនោះ នាងយំសោកដោយភាពអន្ទះសារយ៉ាងខ្លាំង
«ម៉ាក់...»ក្មេងតូច ចាំថានោះជាសំឡេងម៉ាក់ ក៏ស្ទុះទៅដើរញាប់ជើងជាងមុនដើម្បីទៅមើល ជិតទៅដល់មាត់ទ្វារ ធ្វើឲ្យជើងតូចៗឈរស្កុបត្រឹមនោះ ហើយលើកដៃខ្ទប់មាត់ជាបន្ទាន់...
«ម៉ារៀរ៍...»សំឡេងមាំបន្លឺឈ្មោះនេះឡើង ស្របពេលកំពុងថើបឈ្មុសឈ្មុសប្រលោះកអ្នកដែលកំពុងយំយ៉ាងអណ្តឺតអណ្តឺតនៅក្រោមទ្រូង ទឹកភ្នែកហូរជាខ្សែ ចេតនាអង្វរចិត្តអ្នកម្ខាងទៀតឲ្យបញ្ឈប់គ្រប់យ៉ាង តែមើលទៅសភាពការណ៍ហាក់មិនស្រួលសោះ...
«ម៉ាក់ អ្ហឹក៎ៗ...»កែវភ្នែកតូចៗមានពន្លឺព្រិចៗ ព្យាយាមសម្លឹងទៅរូបភាពនោះទាំងញាប់ញ័របបូរមាត់ ដៃជើងស្រាប់តែត្រជាក់ដូចទឹកកក
«ចេញពីបន្ទប់នេះទៅកូនប្រុស...»មនុស្សស្រីដែលស្ថិតក្រោមការគ្រប់គ្រង ងាកក្រឡេកឃើញកូនឈរមុខបន្ទប់ នាងតក់ស្លុត នាងស្រែកដេញកូនឲ្យចេញ ទាំងឈឺចាប់ ភ័យញាប់ញ័រ ព្រោះមិនចង់ឲ្យក្មេងឃើញរូបភាពដែលមិនគួរឃើញ។
ក្មេងដែលមិនទាន់ស្គាល់អ្វីជាអ្វី ត្រឹមតែស្តាប់បង្គាប់ម្តាយ គេងក់ក្បាលផ្ងក់ៗ រួចរត់វឹងត្រឡប់ក្រោយវិញ។ ក្មេងតូចរត់ចុះតាមកាំជណ្តើរយ៉ាងញាប់ រហូតដល់ជាន់ផ្ទាល់ដី ស្រាប់តែជ្រមិលខ្លួន ទៅបុកនឹងនរណាម្នាក់ ប៊ឹប!!!
«អុ៎ហ៍!!!» ក្មេងតូចលាន់មាត់ ប្រុងដើរគេចទាំងមិនបានងើយមើលមុខអ្នកដែរឈរចំពោះមុខ ស្រាប់តែមានដៃស្រឡូនស្អាតចាប់ទាញកអាវគេពីក្រោយជាប់ ហើយសួរឡើង៖
«ឯងប្រញាប់ទៅណា?»
«ខ្ញុំទៅគេង»
«អូហ៍ ចឹងយប់នេះឯងមិនចាំម្តាយឯងទេឬ?»ឮដល់សំណួរនេះ ទើបក្មេងងើបមើលមុខអ្នកសួរ នាងមានទឹកមុខស្មើៗ ដែលគ្មាននរណាក្រៅពី៖
«អ្នកស្រីម្ចាស់...»ថេយ៉ុង សម្លឹងមុខនាងដោយក្រសែភ្នែកឆ្លេឆ្លា
«យប់នេះប្រហែលជាធ្វើការដល់យប់បន្តិចហើយ ព្រោះខ្ញុំបានពឹងម្តាយឯងឲ្យជួយរើរសម្លៀកបំពាក់ចាស់ៗចេញពីទូ...»
«...»ក្មេងតូចឈរស្ងៀម! ធ្វើឲ្យម៉ារៀរ៍ ចងចិញ្ចើមជាប់ ពេលចាប់អារម្មណ៍នូវទឹកមុខស្លេកៗរបស់ក្មេង គេធ្លាប់ជាមនុស្សរួសរាយ និងចូលចិត្តលេងសើចជាមួយនាងណាស់ ប៉ុន្តែថ្ងៃនេះចម្លែក ឯនាងក៏មិនបានគិតអ្វីច្រើនដែរ រួចហើយក៏បន្តឡើងទៅបន្ទប់នាង...
តើនឹងមានរឿងអ្វីកើតឡើងទៅ?

សន្តានស្នេហ៍ងប់ងល់Where stories live. Discover now