ភាគ២

211 20 0
                                    

«អ្នកប្រុសប្រាប់ឲ្យអ្នកណាចុះ?»
«ចៀស! គ្មានស្អីពាក់ព័ន្ធជាមួយឯងទេ» ជុងហ្គុក សម្លក់មុខ ជេហ្វ ហាក់ដូចសត្រូវ ពួកគេឈរពើងទ្រូងតតាំងគ្នា ដែលធ្វើឲ្យ ថេយ៉ុង ញ័រខ្លួនក្នុងឡាន ទ្រាំមិនបាន ក៏លួចលុះចេញមកដែរ។
«ថយឡានរបស់អ្នកប្រុសចេញទៅ»
«...»ជុងហ្គុក ជ្រឹមភ្នែកសម្លឹងរាងតូចមួយដង្ហើម គេមិនតប ព្រោះចាំមើលថា នាយតូច មានប្រតិកម្មបែបណា
«បើមិនថយ ចាំខ្ញុំបើកបុក បុកឲ្យខ្ទេចតែម្តង»ថេយ៉ុង តបទាំងមិនបានមើលមុខគេចំ ថារួចក៏បង្វែរខ្លួន ប្រុងដើរទៅឡានវិញ ស្រាប់តែ រាងក្រាស់ ស្ទុះដើរចូលទៅកញ្ឆក់ដៃជាប់ហើយអូសមកឈរនៅកន្លែងដើមវិញ។
«ឃើញទេ?ឯងពិតជាបំផ្លាញលុយប៉ាមែន!»ជុងហ្គុក ញញឹមពេបជ្រាយ ស្របពេល ថេយ៉ុង ព្យាយាមរមួលដៃចេញពីគេតែមិនសមចិត្តសោះ ទើបខណៈនោះ ជេហ្វ ក៏ចូលទៅឃាត់ ដោយចាប់ដើមដៃម្ខាងរបស់ ជុងហ្គុក ហើយស្រដីឡើង៖
«សុំទោសអ្នកប្រុស ខ្ញុំធ្វើតាមតួនាទីទេ»ចប់សម្តី ជេហ្វ គ្រវាសដៃ ជុងហ្គុក ចេញមួយទំហឹង ហើយចាប់នាំនាយតូចឲ្យឈរពីក្រោយខ្នង។ ពាក្យសុំទោសរបស់ ជេហ្វ ចង់សំដៅថា គេធ្វើបែបនេះគឺដើម្បីការពារសុវត្ថិភាពរបស់ ថេយ៉ុង កំឡុងពេលគេបំពេញតួនាទី មិនខ្វល់ថាអ្នកបង្ករឿងជាអ្នកណាឡើយ សូម្បីតែកូនប្រុសច្បងរបស់លោកម្ចាស់អាម៉ាដារេស៍ក៏ដោយ នេះគឺច្បាប់វិន័យផ្ទាល់ខ្លួនរបស់គេ ដែលចាត់ដោយ លោកម្ចាស់ផ្ទាល់។ ដូច្នេះហើយកាន់តែធ្វើឲ្យ ជុងហ្គុក មានអារម្មណ៍ថាលោកប៉ាលំអៀង លោកប៉ាមិនស្រឡាញ់កូនបង្កើតខ្លួនឯង បែជាលើកទ្រកូនចិញ្ចឹម កូនស្រីអ្នកបម្រើ ដែលគេស្អប់មុខបំផុតនោះទៅវិញ។
«ហឹស! ប្រសើរណាស់»រាងក្រាស់ ស្រាប់តែលើកដៃទះចំនួនបីដង ថែមទាំងញញឹមស្ញើចសរសើរដល់ ដែលជេហ្វដែលបំពេញតួនាទីបានល្អ ស្ទើរតែដើរកន្លងក្បាលគេដែលជាកូនលោកម្ចាស់ទៅហើយ។
«ដល់ពេលពួកខ្ញុំត្រូវទៅហើយ អធ្យាស្រ័យអ្នកប្រុសថយឡានចេញបន្តិចទៅ»ជេហ្វ និយាយដោយពាក្យសុភាព ផ្ទុយពីចរិកនិងទឹកមុខដាច់ស្រឡះ មុខមាំមិនចុះញ៉មនរណា ចំណែក ថេយ៉ុង ដែលនៅពីក្រោយ ឈរអង្អែលកដៃទាំងភ្នែកក្រហម ចង់ចេញយំ ព្រោះមុននេះជុងហ្គុកប្រើកម្លាំងដៃរឹតធ្ងន់ខ្លាំងណាស់។
ភ្លាមៗនោះដែរ ជុងហ្គុក ក៏ឡើងឡានហើយថយចេញពីការរារាំងផ្លូវ ទើប ជេហ្វ ដើរទៅបើកទ្វារឡាន រងចាំនាយតូចចូលទៅ។
ជុងហ្គុក អង្គុយក្នុងឡាន សម្លក់ឡានដែល ជេហ្វ កំពុងបើកចេញទៅ យ៉ាងកាច ថ្ងៃនេះចាត់ទុកថាជាបទពិសោធន៍ដែលទើបតែស្គាល់ចរិក ជំនិតដែលលោកប៉ាបានចាត់ឲ្យមើលថែកូនសំណព្វរបស់គាត់ មិនគិតយូរ រាងសង្ហារក៏បើកឡានចាកចេញទៅ។

សន្តានស្នេហ៍ងប់ងល់Where stories live. Discover now