ភាគ៥

355 36 2
                                    

«តោះទៅផ្ទះយើងវិញណា៎» នាយតូច ជ្រុបមុខឈ្មុលថើបឆ្មាបណ្តើរ និយាយប្រាប់បណ្តើរ រួចប្រុងដើរចេញពីបន្ទប់ ស្រាប់តែ...
«ក្រឹប!!!»
សំឡេងនោះធ្វើឲ្យ នាយតូច ភ័យញាប់ញ័រ សឹងតែរបូតឆ្មាពីដៃ...ទ្វារបន្ទប់ត្រូវបានបិទ ហើយគេក៏ចូលមក...
«បើកទ្វារ...»
«សុំឲ្យបើកទ្វារ? ចុះចូលមកមុននេះមានសុំយើងដែរទេ?» មួយឃ្លានេះ ធ្វើឲ្យ ថេយ៉ុង រកអ្វីតបមិនចេញ បានត្រឹមឈរឱបឆ្មា ធ្វើខ្លួនដូចមនុស្សមានកំហុស មែនគេទទួលខុស ខុសត្រង់ឡើងមកដោយបានមិនសុំ តែចង់សួរថា គ្រាន់តែរឿងប៉ុណ្ណឹង គេប្រកាន់ទោសអ្វីម្ល៉េះ?
«សុំទោស» ថេយ៉ុង គិតថាខ្លួនខុសក៏សុំទោសដើម្បីឲ្យចប់រឿង តែគេមិនចង់ចប់
«សុំទោស?មានអីក្រៅពីហ្នឹងទេ?»គេសួរដេញ
«...»កាន់តែនៅជិត ធ្វើឲ្យនាយតូច កាន់តែគិតថា ជុងហ្គុក ជាមនុស្សដែលពិបាកនឹងផ្គាប់ចិត្តខ្លាំងណាស់ ឆាប់ឆេវឆាវ ធ្វើអ្វីចង់តែឲ្យបានដូចចិត្ត ឥឡូវគេសុំទោសហើយ នៅចង់បានអីទៀត?

ក្រោយពីនោះ ជុងហ្គុក ក៏លែងមាត់ក តែភ្នែកនៅសម្លឹងនាយតូចមិនដាក់ ថេយ៉ុង មិនអាចឈរឲ្យគេមើលមកក្នុងក្រសែភ្នែកបែបនោះឡើយ ទើបមានៈដើរទៅបើកទ្វារខ្លួនឯង ជុងហ្គុក ក៏មិនបានហាម ថែមទាំងបណ្តោយឲ្យ ថេយ៉ុង ចេញទៅយ៉ាងស្រួល ឯមីលខ៍ ដែលកំពុងស្ថិតក្នុងរង្វង់ដៃម្ចាស់ លួចសម្លឹងទៅរកជុងហ្គុក ធ្វើភ្នែកភ្លឹះៗមិនដឹងអី។
ជុងហ្គុក បានលួចដើរតាមពីក្រោយរហូតទៅ គេសម្លឹងឆ្មានោះជាប់រហូត ទាល់តែ ថេយ៉ុង ដឹងខ្លួន និងទច់ដំណើរឈប់ភ្លាម រួចនិយាយ៖
«មើលទៅអ្នកប្រុសចូលចិត្តសត្វចិញ្ចឹម រកចិញ្ចឹមមួយដែរទៅ កុំឲ្យអផ្សុក» ថេយ៉ុង និយាយក្នុងបំណងល្អទេ ព្រោះឃើញគេនៅម្នាក់ឯង ផ្ទះប៉ុនវាំងស្តេចទៅហើយ គ្មាននរណានៅមើលថែម្នាក់សោះ មានតែកូនចៅឈរយាមកាម បានតែឈរយាមតាមបញ្ជា គ្មានដឹងសុខទុក្ខអី។
«ឆាប់ចេញទៅ» ជុងហ្គុក ហាក់មិនចង់ស្តាប់សម្តីនាយតូចសូម្បីតែបន្តិច ថែមទាំងខាំមាត់ប្រទេចដេញថែម ធ្វើឲ្យកាយតូចកាន់តែមិនស្ទាក់ស្ទើរ នឹងចាកចេញ។
___
ពេលត្រឡប់មកដល់ផ្ទះធំវិញ ថេយ៉ុង បីឆ្មាដើរចូលបន្ទប់យ៉ាងលឿន នាំវាទៅកន្លែងរបស់វា ភ្លាមៗនោះ ស្រាប់តែមានអ្នកមកគោះទ្វារ
តុក តុក តុក
«អ្នកប្រុស...»
«អ៊ំមានការអី?»ថេយ៉ុង បើកទ្វារភ្លាម ក៏ឃើញវត្តមានរបស់មេដោះទើបសួរនាំ
«លោកម្ចាស់ហៅឲ្យជួប»
«បាទ» ថេយ៉ុង មិនបានគិតច្រើន រួចក៏ដើរទៅតាមវ័យចំណាស់ ចុះទៅជាន់ផ្ទាល់ដី ដែលនៅទីនោះ មានវត្តមាន លោកម្ចាស់ អាម៉ាដារ៉េស៍ និង ម៉ាក់ជាទីស្រឡាញ់របស់គេ ហើយ ជេហ្វ ក៏នៅទីនោះដែរ។
«លោកប៉ារកខ្ញុំមែនទេ?»នាយតូចសសៀខ្លួនចូលអង្គុយលើសាឡុង ស្របពេលក្រឡេកចំទឹកមុខតានតឹងរបស់ លោកម្ចាស់ រួមទាំងទឹកមុខស្មើរបស់ជេហ្វ ដែលកំពុងឈរនៅពីក្រោយខ្នងគាត់។
«ឯងទៅរកជុងហ្គុកហ្អែស៎?»
«...»សំណួរនេះងាយណាស់ តែបែជាធ្វើឲ្យនាយតូចពិបាកឆ្លើយ។ ថេយ៉ុង ដកដង្ហើមធំតែមិនឲ្យឮ ដោយភ្នែកដៀងទៅរកជេហ្វ ក្នុងន័យចង់ឲ្យជួយឆ្លើយ តែជេហ្វ ពេលនេះ ហាក់ដូចរូបចម្លាក់ទៅហើយ។
«ប៉ាសួរឯង ឯងបែរទៅរកអី?»
«បាទ...ខ្ញុំបានទៅ...»ទាល់តែ លោកម្ចាស់ សម្លុតបន្តិច ទើបនាយតូចព្រមបង្ហើបឆ្លើយទាំងបុកពោះ មើលទៅម្នាក់ៗ កាចៗណាស់ថ្ងៃនេះ។
«ប៉ាមិនបន្ទោសទេដែលឯងទៅទីនោះ តែបើមានលើកក្រោយ កុំបណ្តោយខ្លួនទៅតែម្នាក់ឯង ឯងក៏ដឹង ថាជុងហ្គុក កំពុងតែស្អប់ឯង»
«ខ្ញុំដឹងហើយប៉ា...» ថេយ៉ុង មិនងាយយំទេ គ្រាន់តែមានអារម្មណ៍ភិតភ័យ ទើបភ្នែកឡើងក្រហមរលីងរលោង ខណៈនោះ យ៉ុងស៉ីនដែលជាម្តាយ ក៏ស្ទុះទៅអង្គុយជិតកូន ហើយក្រសោបឱបកាយតូចដោយការថ្នាក់ថ្នម លោកម្ចាស់ក៏រហ័សនិយាយលួងចិត្ត ព្រោះដឹងថាមុននេះរៀងសម្តីធ្ងន់បន្តិច៖
«ប៉ាបារម្ភពីសុវត្ថិភាពឯងណា៎ ថេយ៉ុង»
«រឿងនេះមកពីខ្ញុំ លោកម្ចាស់ពិន័យខ្ញុំមកចុះ»ជេហ្វ ស្រាប់តែចេញមកទទួលកំហុស
«យើងមិនបន្ទោសអ្នកណាទាំងអស់ គ្រាន់តែចង់ឲ្យគ្រប់គ្នាចេះការពារខ្លួន»
«ខ្ញុំដឹងថាជុងហ្គុកគេចិត្តឆេវឆាវ សម្តីអាក្រក់ តែគេមិនចិត្តអាក្រក់ដល់ថ្នាក់ធ្វើបាបពួកយើងទេ» សម្តីផ្ទាល់ចេញពីបបូរមាត់ ថេយ៉ុង ធ្វើឲ្យគ្រប់គ្នាងាកមកសម្លឹងមុខគេដោយកែវភ្នែកចម្លែក ចម្លែកដែលសុខៗ នាយតូចស្រាប់តែនិយាយបែបនេះ។
«ថេយ៍ ឯងស្គាល់ ជុងហ្គុក តិចពេកហើយ» លោកម្ចាស់ និយាយក្នុងន័យចង់ឲ្យ ថេយ៉ុង ចេះប្រយ័ត្នខ្លួន ព្រោះគាត់ឃើញថា ជុងហ្គុក ទើបតែមកបានប៉ុន្មានថ្ងៃសោះ គេតាមអុកឡុកអ្នកផ្ទះមិនឈប់។ គាត់ក៏ដឹងច្បាស់ជាងអ្នកណាទាំងអស់ ថាកូនប្រុសទំនើងរបស់គាត់ មិនពេញចិត្តដែលគាត់បានលើក យ៉ុង ស៊ីន ដែលជាម្តាយរបស់ ថេយ៉ុង ធ្វើជាភរិយា បន្ទាប់ពី លោកស្រីម្ចាស់ បានស្លាប់ទៅ។ រឿងវាកន្លងទៅ ជាងដប់ឆ្នាំហើយ គ្រប់គ្នាគេទទួលស្គាល់អស់ហើយ នៅឡើយតែ ជុងហ្គុក ម្នាក់ប៉ុណ្ណោះ នៅបង្ខាំគំនុំជាប់ក្នុងទ្រូងរហូតមក។
___
ថ្ងៃថ្មី
ថេយ៉ុង បានត្រឡប់មកនៅខន់ដូរបស់គេវិញ ថ្ងៃនេះគេបានទៅហាងកាហ្វេមួយកន្លែង។ ដោយសា ជេហ្វ ជាប់រវល់ការងារជាមួយ លោកម្ចាស់ ទើបនាយតូចបើកឡានមកដោយខ្លួនឯង តែក៏មិនភ្លេចយក មីលខ៍ កូនឆ្មាជាស្រឡាញ់របស់គេមកជាមួយដែរ។ ក្រោយពេលចេញពីហាងកាហ្វេ ដាក់ខ្លួនអង្គុយដល់សាឡុងឡាន ទូរស័ព្ទក៏ខ្ទ័រ ឃើញថា លេខនោះ ជាលេខរបស់ ជេហ្វ។
«អ្នកប្រុស នៅកន្លែងណា»
«ខ្ញុំទើបតែចេញពីហាងកាហ្វ»ថេយ៉ុង តបបណ្តើរ លូកដៃកាច់សោឡានបណ្តើរ
«ខ្ញុំចប់ការងារហើយ អ្នកប្រុសចង់ទៅណាទៀតទេ ខ្ញុំជូនទៅ»
«អត់ទេ ខ្ញុំមិនបានទៅណាទេ»ថេយ៉ុង គិតមិនចេញថាគួរទៅណា ទើបឆ្លើយដូច្នេះ រួចពួកគេក៏ចុចបិទរៀងខ្លួន។ ហើយសុខៗ...
«ម៉េវ៎វវ...» មីលខ៍ សសុលខ្លួនឡើងលើភ្លៅម្ខាងរបស់ម្ចាស់វា ហើយយកថ្ពាល់ត្រដុសតិចៗ ហាក់មានក្តីសុខ ថេយ៉ុង សម្លឹងកូនឆ្មាដោយស្នាមញញឹម តែសុខៗ ចិត្តស្រាប់តែនឹកឃើញម្នាក់នោះ...
«ខ្ញុំគិតថាគេជាមនុស្សឯកាច្រើនជាង...»
ច្រើនជាង? ថេយ៉ុង ចង់បានន័យ ជុងហ្គុក ជាមនុស្សម្នាក់ដែលឯកា ច្រើនជាងមនុស្សអាក្រក់ដែលគ្រប់គ្នាកំពុងតែគិត។ ក៏មិនយល់ថាហេតុអីបានជានឹកឃើញដូច្នោះដែរ តែគ្រប់ពេលដែលសម្លឹងមុខ មីលខ៍ ចេះតែនឹកឃើញដល់គេ បណ្តាលចិត្តឲ្យគិតពីគេទៅវិញ។
___
ភូមិគ្រឹះដែលធ្លាប់ឈានចូលមកម្តង និងមានអារម្មណ៍ថាត្រជាក់ ឥឡូវនេះវាកាន់តែជាក់ជាមុននៅពេលយប់???
មែនហើយ មិនខុសទេ គឺពេលយប់។ ថ្មើរនេះគឺម៉ោង៨ជាង អំពូលរាត្រីពណ៌ស្វាយស្រាលនោះ បញ្ចេញរស្មីស្ទង់ៗគួរឲ្យគយគន់ ត្បិតធ្លាប់បាមឃើញដល់ថ្នាក់ភ្លាំងភ្លឹក តែវានៅតែជាចំណីភ្នែក អាចធ្វើឲ្យ កំលោះតូច នៅតែជាប់ចិត្តជាមួយវាម្តងហើយម្តងទៀត។
«គេទៅណាហើយ?» សំណួរនេះ មិនបានបន្លឺឲ្យឮឡើយ ប៉ុន្តែកែវភ្នែកដែលកំពុងរេឆ្វេងស្តាំកំពុងបញ្ជាក់ចម្ងល់។ កំលោះតូច រាងស្តើង ដៃជើងស្រឡូនស្អាត ចាប់ផ្តើមបោះជំហ៊ានដើរថ្នមៗ នៅជាន់ផ្ទាល់ដី ជាមួយនិងកូនឆ្មាតូចដែលស្ថិតនៅក្នុងដៃជានិច្ច។
«ជុងហ្គុក...» នាយតូច បន្លឺសព្វនាមគេតិចៗ ទាំងចង្វាក់បេះដូងស្រាប់តែលោតបុកទ្រូងផឹបៗ ខួរក្បាលនឹកដល់សម្តីដែលលោកប៉ាបានផ្តាំនៅថ្ងៃមុន ប៉ុន្តែក្មេងម្នាក់នេះបែជាមានចិត្តក្លាហានទៅវិញ។
«មកទីនេះធ្វើអី?»ម្ចាស់សំឡេងតបពីលើកាំជណ្តើរមក ធ្វើឲ្យនាយតូច រហ័សងាកទៅរក ទាំងញញឹមភ្លេចខ្លួន...ញញឹម? អារម្មណ៍ពេលនេះហាក់ច្របូកច្របល់ គ្រាន់តែបានឮគេឆ្លើយក៏ធូរចិត្ត ដោយសាមុននេះ ហាក់ស្ងប់ស្ងាត់ ដូចផ្ទះដែលគេបោះបង់ចោល។
«មិនឮខ្ញុំសួរទេ?» ជុងហ្គុក បោះសំណួរ ស្របពេលបោះជំហ៊ានចុះតាមកាំជណ្តើរ ក្នុងឈុតគេងពណ៌ខ្មៅសាច់ក្រណាត់រលើបរលោង។
«...»សូមសារភាព ពេលនេះ នាយតូច រកពាក្យឆ្លើយតបគេមិនឃើញទេ ដឹងត្រឹមថា ចង់មក ហើយក៏មកតែម្តង។
«យប់ហើយ ត្រឡប់ទៅវិញទៅ អ្នកផ្ទះបារម្ភ» ជុងហ្គុក ចុះមកដល់ជាន់ផ្ទាល់ដីភ្លាម ភ្នែកសម្លក់ទៅកាន់នាយតូចដូចសត្រូវស្លាប់រស់ តែនាយតូច មិនខ្លាច ព្រោះគិតថានោះគ្រាន់តែជាចរិកឆេវឆាវរបស់គេ។
«ខ្ញុំ...ខ្ញុំស្រេកទឹក...»រកពាក្យនិយាយមិនឃើញ ល្មមស្ងួតក ក៏ប្រាប់គេថាស្រេកទឹក ថារួចក៏ឱបឆ្មាទៅអង្គុយនៅលើសាឡុង ទាំងម្ចាស់ផ្ទះមិនបានអញ្ជើញ។ ឯជុងហ្គុក ក៏មិនមាត់ ដើរទៅយកទឹកមួយកែវរួចត្រឡប់មកវិញ ដាក់កែវទឹកលើតុ មានមិននិយាយ ក៏មិនមើលមុខ អ្នកម្ខាងទៀតបន្តិចសោះឡើយ។
ថេយ៉ុង លើកកែវទឹកមកផឹកក្អឹកៗដល់អស់ រួចទុកកែវវិញ មុននឹងសន្សឹមងើយមើលមុខ កំលោះមុខមាំ ដែលធ្មឹងដូចគ្មានព្រលឹងក្នុងខ្លួន។
«ខ្ញុំយកមីលខ៍មក...» ថេយ៉ុង បម្រុងថា យកមីលខ៍មកលេង តែជុងហ្គុកក៏កាត់សម្តីភ្លាម
«ហ៊ឹស...ឯងចង់មកបង្ករឿងច្រើនជាង មិនមែនសុខៗឯងស្រាប់តែមកម្នាក់ឯងទេ» ជុងហ្គុក គិតថា កាលដែល នាយតូច មកទីនេះ គ្រាន់តែមកនាំជាបញ្ហា នឹងអាលទៅទូលពិតប្រាប់ លោកម្ចាស់ទៀត តែការពិតថេយ៉ុងមិនគិតដូចច្នោះឡើយ។
«...»ថេយ៉ុង ពន្លែងមីលខ៍ ចេញពីដៃ រួចក្រោកឈរបម្រុងនិយាយ ស្រាប់តែ ទូរស័ព្ទរោទ៍ ខណៈនោះ ជុងហ្គុក ក៏កញ្ឆក់ពីដណ្តើមពីដៃ ហើយចុចទទួលទាំងមាំ៖
"ដល់ផ្ទះហើយឬនៅកូនប្រុស?" សំណួរចេញមាត់មនុស្សជាទីស្រឡាញ់ ធ្វើឲ្យបបូរមាត់កាចញោចញញឹមយ៉ាងឃោរឃៅ
«នៅទេ គេកំពុងនៅផ្ទះខ្ញុំ»
"នេះ ជុងហ្គុកមែនទេ" ម៉ាក់របស់ ថេយ៉ុង សួរទាំងភិតភ័យ ភ្លាមនោះ នាងតូចប្រុងឆក់យកទូរស័ព្ទពីដៃគេមកវិញ ស្រាប់តែត្រូវដៃមាំចាប់កដៃជាប់ ហើយសង្កត់ច្របាច់មួយទំហឹង ទាល់តែនាយតូចស្រែកថ្ងូរ៖
«អួយ៎...លែង ខ្ញុំឈឺ...ហ្ហឹក៎ៗ»
ព្រូស!!!
ជុងហ្គុក បោះទូរស័ព្ទចោល ស្របពេលដៃគ្រវាសកាយតូចអស់ទំហឹង ឲ្យដួលបោកខ្លួនទៅលើកម្រាលឥដ្ឋ រហូតបាត់សំឡេងយំ សល់ត្រឹមតែទឹកភ្នែកស្រក់ចុះតក់ៗ។
រាងក្រាស់ បន្ទច់ជង្គង់បន្ទាបខ្លួនចុះ ស្របពេលប្រអប់ដៃមាំអមដោយសសៃ ក្តោបច្របាច់ថ្ពាល់ទាំងគូររបស់នាយតូច ហើយច្របាច់ខ្លាំងៗ រួចស្រដីឡើង៖
«ឯងចង់មករកកន្លែងឈឺខ្លួន ខ្លួនឯងទេ ក្មេងល្ងង់»

To be continued💜💚

You've reached the end of published parts.

⏰ Last updated: Nov 29, 2023 ⏰

Add this story to your Library to get notified about new parts!

សន្តានស្នេហ៍ងប់ងល់Where stories live. Discover now