ភាគ៤

197 33 1
                                    

កំលោះឈុតខ្មៅនោះ គិតថាចៅហ្វាយប្រហែលជាបានដឹងមុនហើយ តែនៅស្ទាក់ស្ទើរត្រង់ថា ក្នុងឡានមានមនុស្សពីរនាក់ ព្រោះក្រឡេកមកមើលអ្នកក្នុងឡានមួយដង្ហើមទៅ ឃើញថា មានកំលោះតូច ម្នាក់ទៀតដែរ ដែលអង្គុយក្រាញខ្លួនដូចកូនក្មេងនៅម្ខាងដៃ ជេហ្វ គេក៏សួរចៅហ្វាយបញ្ជាក់ ទាំងស្រពិចស្រពិល៖
«ម្នាក់ណាទាន?»
(ឯងសួរទៅថាអ្នកណាម្ចាស់ឆ្មា ឲ្យគេដើរចូលមកដោយខ្លួនឯង មកតែម្នាក់ឯងបានហើយ អ្នកផ្សេងហាមចូល បើហ៊ានល្មើស ចាត់ការតាមច្បាប់របស់យើងទៅ)
ក្រោយពីទទួលបញ្ជាពីម្ចាស់រួច ក៏ងាកមកប្រាប់អ្នកទាំងពីរដែលកំពុងរងចាំ
«ចៅហ្វាយបានអនុញ្ញាតហើយ ប៉ុន្តែខ្ញុំចង់សួរថាអ្នកណាជាម្ចាស់ឆ្មាដែរទាន?»កម្លោះនោះសួរទាំងមិនបានដឹងរឿងច្បាស់ គ្រាន់តែធ្វើតាមអ្វីដែលជុងហ្គុក ប្រាប់មកប៉ុណ្ណោះ ហើយភ្លាមនោះ ជេហ្វ និង ថេយ៉ុង តបព្រមគ្នាហាក់ដូចណាត់
«ខ្ញុំ!!!»ឆ្លើយរួច ជេហ្វ រហ័យងាកមើលមុខ នាយតូច ដែលធ្វើមុខមាំ ហាក់មិនញញើតអ្វីសោះ ឯគេនេះបារម្ភសឹងស្លាប់ទៅហើយ។
«អ្ហេ៎...អ្នកប្រុស ទុកឲ្យខ្ញុំចូលទៅវិញ»ជេហ្វ ស្ទុះវឹងចង់បាក់ក ខណៈថេយ៉ុង ស្រាប់តែបើកទ្វារឡានចុះទាំងមិនបានប្រាប់មុន
«បើលោកចូលទៅ គេគង់តែរកខ្ញុំដដែលហ្នឹង ខ្ញុំជាម្ចាស់»ថេយ៉ុង សម្លឹង ជេហ្វ ក្រោមក្រសែភ្នែកឡេងឡង់ ជេហ្វ ប្រហែលជាកំពុងគិតថា នាយតូច នៅក្មេង មិនទាន់ចេះគិតវែងឆ្ងាយ តែថា ហេតុផលលើកនេះក៏សមល្មមឲ្យ ថេយ៉ុងចូលទៅ មិនមែនគេ។ ប៉ុន្តែ...
«បើរឿងអ្វីមិនស្រួល អាចតេររកខ្ញុំបាន ខ្ញុំនៅរងចាំអ្នកប្រុសនៅនេះ មិនទៅណាទេ»ជេហ្វ នៅតែគិតថា ជុងហ្គុក មានបំណងអាក្រក់ ចិត្តគេក៏ចង់ចូលទៅជាមួយដែរ តែចិត្តមួយគិតថា រឿងនេះជារឿងផ្ទាល់ខ្លួន គេមិនអាចដើរឃ្វាលចិត្តថេយ៉ុង បានរហូតនោះទេ បើជ្រុលហួសព្រំដែន ស្មើនឹងបំបិទសិទ្ធិគេទៅហើយ។
«អ្អឺម!!!ខ្ញុំនឹងឆាប់មកវិញ» ថេយ៉ុង ញញឹមស្ងួតដាក់ ជេហ្វ មុននឹងឈានជើងបែរទៅរកភូមិគ្រឹះនោះ រួចក៏បោះជំហ៊ានចូលទៅដោយគ្មានការស្ទាក់ស្ទើរអីបន្តិច ឯជំនិតរបស់ជុងហ្គុកពីរនាក់ក៏ដើរអមពីក្រោយទៅ។
...
  វិនាទីនេះ ហាក់ដូចជាមានថាមពលអ្វីម្យ៉ាង មករុញច្រានឲ្យជើងតូចៗកាន់តែចង់ឈានជើងចូលទៅ ចូលទៅដល់ខាងក្នុងភូមិគ្រឹះដែលត្រជាក់ល្ហឹម ធាតុត្រជាក់ជ្រាបពេញសាច់នាយតូច ទីនេះត្រូវបានគ្រងលំអដោយគ្រឿងសង្ហារឹមចរណៃភ្លឺចិញ្ចាច ក្រោមពន្លឺនៃអំពូលភ្លើងពណ៌ស្វាយលាយខៀវ ស្រាលៗ ត្បិតពេលនេះជាពេលថ្ងៃ តែមានអាម្មណ៍ថា ខ្លួនឯងកំពុងតែស្ថិតក្នុងស្បៃរាត្រីនៃពិធីវិសេសអ្វីមួយយ៉ាងអ៊ីចឹង។
«មកហើយហ្អែស៎?»
កំពុងតែជក់ចិត្តជាមួយទស្សនីយភាពនៃភូមិគ្រឹះមួយនេះ ស្រាប់តែមានសំឡេងបន្លឺឡើង កាត់ផ្តាច់ក្រសែភ្នែក នាយតូច ឲ្យរេសម្លឹងរកម្ចាស់សំឡេងខានពុំបាន។
ជុងហ្គុក ដើរចូលមកដោយទឹកមុខស្មើៗ លើខ្លូនមានត្រឹមតែកន្សែងជាប់មួយចង្កេះ បង្អួតសាច់ដុំទាំងកណ្តាលថ្ងៃ ឯថេយ៉ុង មិននិយាយអ្វីទាំងអស់ ស្របពេលដៃក្តាប់ណែន ហើយព្យាយាមដាស់តឿនខ្លួនឯងថា មកទីនេះ គឺដើម្បីតែមកយក មីលខ៍ ត្រឡប់ទៅវិញតែប៉ុណ្ណោះ មិនបានគិតមកសន្សំរឿងឈ្លោះទេប៉ុន្តែ ម្នាក់ទៀតមិនបានគិតដូចច្នោះឡើយ...
«ឯណាឆ្មារបស់ខ្ញុំ?»
«ខ្ញុំបោះវាចូលធុងសម្រាមបាត់ហើយ»
«...»
គ្រាន់តែស្តាប់ឮក៏ដឹងថាជាពាក្យកុហក បើគេមានចេតនាធ្វើចឹងមែន គេមិនមែនមនុស្សទេ តែមួយឃ្លានេះ ធ្វើឲ្យ ថេយ៉ុង សឹងតែទប់អារម្មណ៍មិនជាប់ ដៃក្តាប់កាន់ណែននិងណែនដល់ចេញសសៃក្រហមលើស្បែកខ្ចីនោះ។
«ថាលេងទេ...»ជុងហ្គុក លើកចិញ្ចើមម្ខាងព្រមសម្តី ដៃព្រហើនលូកចាប់ដៃ នាយតូច តែភ្លាមៗក៏ត្រូវម្ចាស់គេគ្រវាសចេញ
«កុំប៉ះខ្ញុំ!!!» មាឌល្អិត ព្រមានមុខមាំ ស្របពេលឈានជើងថយក្រោយដើម្បីរក្សាគម្លាត ព្រោះម្នាក់ទៀត ចេះតែរំកិលមករកមិនឈប់សោះ។
«...»ជុងហ្គុក ញោចញញឹមចុងមាត់ មិនមែនដោយការពេញចិត្ត ប៉ុន្តែស្បថ គេស្បថថានឹងមិនប៉ះពាល់ម្តងទៀតឡើយ លុះណាគេទប់កំហឹងលែងជាប់។

សន្តានស្នេហ៍ងប់ងល់Where stories live. Discover now