ភាគ១

391 39 0
                                    

«នេះរបស់អ្នកប្រុសតូច»ជេហ្វ ម្ចាស់សម្តី បានហុចសៀវភៅឲ្យនាយតូចដែលឈរធ្វើមុខក្រម៉ូវ ស្របពេលជុងហ្គុកដែលនៅម្ខាង ដោះវែនតាមកសៀតនៅចន្លោះទ្រូង ជ្រឹមភ្នែកសម្លឹងទៅ ជេហ្វ៖
«???»ជុងហ្គុក មិនបានសួរតែទឹកមុខពេញដោយចម្ងល់ ហើយខណៈនោះ នាយតូចក៏ស្រដីឡើងទៅកាន់ ជេហ្វ៖
«ចេញឡានឲ្យខ្ញុំបន្តិច»ចេញឡានឲ្យខ្ញុំ? មិនមែនពឹង ប៉ុន្តែវាហាក់ដូចជាបញ្ជា!
ជេហ្វ ជាអ្នកណា? គេឆ្ងល់តែប៉ុណ្ណឹងទេ តែក្រោយពេលឮនាយតូចប្រាប់ឲ្យគេចេញឡាន ជុងហ្គុក ក៏យល់ជ្រាបច្បាស់ថា ជេហ្វ ជាអ្នកតាមការពារ នាយតូច នេះលោកប៉ា ចាត់មនុស្សឲ្យតាមការពារគេ?ដល់ថ្នាក់ហ្នឹងផងឬ?
ជេហ្វ និង ថេយ៉ុង បើកឡានកាត់មុខប្រុសកំលោះសង្ហា ឆ្ពោះចេញទៅ អ្នកដែលនៅឈរត្រង់នោះ ញោចកន្ទុយភ្នែកតាមសម្លឹងឥតឈប់ ហើយគេក៏មិនតាមដែរ ប៉ុន្តែឫកពារអម្បាញ់មិញនេះ ល្មមបង្កើតជារឿងទៅទូលពិតលោកប៉ាបានហើយមែនទេ? គេមកលើកនេះ គឺមកតាមឆាឆៅ ថេយ៉ុង យ៉ាងប្រាកដ ចាំតែមើលចុះ!

វិមានស្កឹមស្កៃ អមដោយគ្រឿងសង្ហារឹម ក្បូរក្បាច់ទាន់សម័យមើលមិនចេះជិនណាយ ទីនេះពិតជាគួរឲ្យចង់រស់នៅ សមនឹងគេនិយាយថាគួរឲ្យច្រណែន ថេយ៉ុង ពិតមែន សូម្បីមានមនុស្សខ្លះ គេមានអ្វីៗគ្រប់យ៉ាងលើសពីនេះរាប់រយដង ប៉ុន្តែនៅតែមិនអាចទ្រាំស្ងៀមមើលក្តីសុខរបស់នាយតូចបាន ដោយហេតុផលមុតមាំរបស់គេ គឺលោកប៉ាស្រលាញ់កូនលំអៀង កូនរបស់ស្រីបម្រើផ្ទះខ្លួនឯង ថែមទាំងជាអ្នកនាំរឿងអំពល់ដល់គ្រួសារ ធ្វើឲ្យម៉ាក់របស់គេស្លាប់ បើបែបនេះ គេម៉េចនឹងអាចនៅសុខបានទៅ? ការត្រឡប់មកកូរេលើកនេះ អ្នករាល់គ្នាឃ្មាលចិត្តគេមិនទាន់ឡើយ សូមចាំទុក!

«លោកម្ចាស់»ម្ចាស់សំឡេងឱនគំនាបចំពោះមុខអ្នកមានអំណាចខ្ពស់ជាង ទឹកមុខរាបស្មើរបស់គេ ក៏មិនខុសពី លោកម្ចាស់ប៉ុន្មានដែរ បញ្ជាក់ថា ម្នាក់នេះ ជាទីទុកចិត្តរបស់គាត់ហើយ។
«មានរឿងអីមែនទេ?»លោកម្ចាស់ អាម៉ាដារេស៍ សាកសួរឡើង ពេលក្រឡេកឃើញទឹកមុខ ជេហ្វ ហាក់ដូចជាមានរឿងអ្វីចង់បញ្ជាក់គាត់
«ខ្ញុំសុំការអភ័យទោសពីលោកម្ចាស់ជាមុនសិន»សម្តីជេហ្វ ចង់បញ្ជាក់ថា គេបានសាងកំហុសអ្វីមួយ ប៉ុន្តែគេជាមនុស្សដែលមានទំនួលខុសត្រូវ ដូច្នេះគេសុខចិត្តទទួលកំហុស មុននឹងបកស្រាកប្រាប់គាត់តាមក្រោយ
«យើងសួរថាមានរឿងអី ឆាប់និយាយមក»លោកម្ចាស់ តំឡើងសំឡេងកាចជាងមុន ធ្វើឲ្យកំលោះ ជេហ្វ ឱនមុខចុះបន្តិច តែទឹកមុខគេនៅរក្សាភាពនឹងធឹងដដែល បន្ទាប់ក៏និយាយ៖
«កាលពីព្រឹក ខ្ញុំមើលថែអ្នកប្រុសតូចមិនបានល្អ...»មួយឃ្លានេះ មិនទាន់ចប់សេចក្តីទេ តែអាចធ្វើឲ្យលោកម្ចាស់មានប្រតិកម្ម ស្ទុះអង្គុយត្រង់ប្រេញ បញ្ចេញកែវភ្នែកមុតកាច សម្លក់ទៅកាន់នាយកំលោះ ឯជេហ្វ មិនខ្លាចនឹងនិយាយបន្ត៖
«ព្រឹកមិញ អ្នកប្រុសច្បង បានទៅរករឿងអ្នកប្រុសតូចដល់សាលា...»
«ជុងហ្គុកហ្អែស៎?»លោកម្ចាស់ លាន់សំណួរទាំងចិញ្ចើមក្រាស់របស់គាត់ចងចូលគ្នាយ៉ាងកាច
«បាទ»
«ចង់មកក៏មក ចង់ទៅក៏ទៅ មិនដែលផ្តល់ដំណឹងឲ្យយើងជាឪបានដឹងម្តងណាសោះ»ស្របសម្តី គាត់សម្របខ្នងទៅនឹងកៅអីផ្អែករបស់គាត់ ទាំងដកដង្ហើមធំ ជុងហ្គុក ជាកូនទំនើង ធ្វើអ្វីតាមអំពើចិត្ត គាត់ហាមឃាត់ ស្តីប្រដៅតាំងពីតូច តែនៅតែពត់មិនបាន ចរិកនេះដោយសារតែ ម៉ាដាមម៉ារៀរ៍ ម៉ាក់របស់គេ ស្រលាញ់កូនជ្រុលពេក បណ្តោយឲ្យកូនដើរហើរយ៉ាងសេរី គ្មានការគោរពច្បាប់ទម្លាប់ក្នុងគ្រួសារ កូនម្នាក់នេះ ធ្វើឲ្យលោកម្ចាស់ឈឺក្បាលគ្មានថ្ងៃលស់ឡើយ។

សន្តានស្នេហ៍ងប់ងល់Where stories live. Discover now