ភាគទី2: ហ៊ានទាក់ប្រុសផងហ្ហេស?

1.9K 142 0
                                    


#Night

   យប់ឡើងតាមធម្មតាថេហ្យុងមិនបានគេងជាមួយនិងជុងហ្គុកនោះទេរាងក្រាសបានដូបន្ទប់និងយកខោអាវហ្វារីដាមកដាក់ណែនបន្ទប់ បន្ទាប់ពីញាុំបាយលាយទឹកភ្នែកហើយថេហ្យុងក៏ឡើងក៏សម្រាកតែក៏ឮសម្លេងចេញពីបន្ទប់ជុងហ្គុកយ៉ាងត្រងំ

"អ្ហឺស...ជុងហ្គុកលឿនបន្តិច..អ្ហឺស"សម្លេងថ្ងូចថ្ងររបស់ហ្វារីដាកំពុងតែបន្លឺឡើងធ្វើអោយថេហ្យុងខ្ញាំជាយអាវទឹកភ្នែកក៏ស្រក់ចុះមកម្ដងទៀត

"បានណាអូនសម្លាញ់...អ្ហឹស..ស្រួលណាស់"សម្លេងឥតអៀនខ្មាស់ឮឡើងពេញត្រចៀកទាំងគូរបស់រាងតូចទឹកភ្នែកហូរមកឥតដាច់វាសមទៅហើយហេតុអីក៏គេនៅតែឈឺចាប់ខ្លាំងណាស់ថ្នាក់នេះ ដោយមិននិយាយច្រើនថេហ្យុងក៏ចូលបន្ទប់ចាកសោនិងសម្រូតខ្លួនយំ

"ហ្ហឹកៗ...ហេតុអ្វីក៏បងប្រែប្រួលបែបនេះ..អូនធ្វើអីខុសទើបបងធ្វើបាបអូនបែបនេះ"ថេហ្យងយំរៀបរាប់រាងតូចជាមនុស្សដែលស្លូតបូតនិងរួសរាយប៉ុណ្ណោះគេមិចនិងអាចយកឈ្នះស្រីល្បិចច្រើនដូចជាហ្វារីដា

"ហ្ហឹកៗ..ចនជុងហ្គុកកុំអោយខ្ញុំអស់ទ្រាំអោយសោះ..ហ្ហឹក"ថេហ្យុងជូតទឹកភ្នែកចេញនិយាយដោយសម្លេងត្រជាក់ស្រឿបមែនហើយថេហ្យុងទ្រាំរាល់ថ្ងៃមិនមែនទ្រាំព្រោះស្រលាញ់តែគេទ្រាំព្រោះចង់កាត់ចង់ស្អប់ជុងហ្គុកប៉ុណ្ណោះបើថ្ងៃនោះមកដល់ចិត្តស្នេហ៍ដែលគេមានចំពោះជុងហ្គុកវាលាយវាគ្មាថ្ងៃកើតចិត្តស្រលាញ់ម្ដងទៀតនោះទេគឺប្រៀបដូចជាទឹកភ្នែករបស់រាងតូចដែលស្រក់ចុះហើយមិនអាចយកមកដាក់ក្នុងភ្នែកវិញបានទេ។

  #New day

ដូចរាល់ព្រឹកថេហ្យុងបានងើបពីព្រលឹមរៀបចំអាហារសម្រាប់ជុងហ្គុកដោយទឹកមុខស្លក់ភ្នែករូងខ្មៅដោយសារតែគេយំច្រើនពេកកាលពីយប់មិញថេហ្យុងបានរៀបចំម្ហូបយ៉ាងមានរបៀបរៀបរយនិងប្រញាប់ទៅខាត់ស្បែកជើងអោយនាយជាប្ដីអោយស្អាតវាជាការងារគេរាល់ថ្ងៃទោះពីមុនក៏គេធ្វើបែបនេះដែរ

   ជុងហ្គុកចុះមកជាមួយនិងអាវក្វាហ្សេរពណ៍ទឹកបិចចាស់លើកសក់ឡើងលើមើលទៅសង្ហារណាស់រាល់ដងសម្លៀកបំពាក់មូឌសក់ថេហ្យងជាអ្នកធ្វើអោយរៀបចំអោយគ្រប់យ៉ាងតែឥឡូវគឺជុងហ្គុកធ្វើវាខ្លួនឯងហ្វារីដានាងមិនចេះនោះទេ

លែងមានដំណែងក្នុងបេះដូងអូន(🥀)(វគ្គ1+វគ្គ2)[Complete✅ ]Donde viven las historias. Descúbrelo ahora