ភាគទី6:អូនជារបស់បងរហូត

2.5K 137 7
                                    


បន្ទាប់ពីលក់fast food រួចគឺវាយប់រាងជ្រៅហើយហ្យុងសីុកមិនដែលអោយថេហ្យុងធ្វើអ្វីក្រៅពីឈលក់នោះទេគេមានបុគ្គលិកបីនាក់ដែរនៅរៀបចំតូប។
ហើយពួកគេក៏កាន់ដៃដើរតាមផ្លូវសាធារណៈដើរបណ្ដើរនិយាយលេងសើចបណ្ដើរនិងឡើងឡានក្រុងទៅបាត់

   ទំនាក់ទំនងរវាងថេហ្យុងនិងហ្យុងសីុកគឺជាទំនាក់ទំនងដែលថេហ្យុងប្រាកដចិត្តលើនាយបំផុតព្រោះគេស្គាល់ហ្យុងសីុកតាំងពីក្មេងថាគេមានចរឹកបែបណាទោះគេរៀបការរួចក៏ហ្យុងសីុកនៅតែស្រលាញ់គេមិនប្រែដូចមុនទោះមុខគេមិនស្អាតដូចមុនក៏គេនៅតែហ៊ានកាន់ដៃថេហ្យុងជម្នះពាក្យគេចំអកបានគ្រប់យ៉ាងថែមទាំងហ៊ានបោះបង់ឋានៈជាកូនអ្នកមានមករស់នៅសម្មញ្ញជាមួយគេធ្វើអោយថេហ្យងកាន់តែជឿទុកចិត្តនាយ។ទំនាក់ទំនងពួកគេអាចថាដូចប្ដីប្រពន្ធទៅហើយភាពបរិសុទ្ធរបស់ថេហ្យុុងត្រូវបានជុងហ្គុកយកបាត់ទៅហើយពេលនេះគេគ្មានភាពបរិសុទ្ធផងទើបគេមិនខ្វល់នោះទេនឹងធ្វើរឿងប្ដីប្រពន្ធជាមួយហ្យុងសីុកជាច្រើនដងគេជាអូមេហ្គាទើបគេតែងតែលេបថ្នាំការពាមិនថាពេលនៅជាមួយជុងហ្គុកក៏ដោយ បើបន្តិចទៀតគេប្រដកចិត្តនិងហ្យុងសីុកកាន់តែខ្លាំងពួកគេនិងមានកូនវាជាអ្វីដែល
ថេហ្យុងគិត។

#ភូមិគ្រិះចន

  ព្រឹកថ្ងៃថ្មីជុងហ្គុកក៏គិតតែពីសំងំក្នុងបន្ទប់មិនទៅធ្វើការតាំងពីថ្ងៃដែលគេដឹងខ្លួននោះមកនាយមិនសូវខ្វល់រឿងអ្វីក្រៅពីថេហ្យុងនោះទេពេលនេះរកគេឃើញហើយតែកាន់តែខូចចិត្តទ្វេដង

   អ្នកស្រីចនក៏បានឈាងចូលមកមើលកូនប្រុសទោះខឹងទោះគេខុសយ៉ាងណាចិត្តជាម្ដាយមិនចោលនោះទេ

  "មិនទៅធ្វើការទេកូន?"អ្នកស្រីចនចូលមកអង្អែលក្បាលជុងហ្គុកស្រាលៗស្របពេលដែលនាយកំពុងតែអង្គុយនៅលើពូក

"អត់ទេម៉ាក់..ខ្ញុំហត់"ជុងហ្គុកអោបចង្កេះម៉ាក់នាយនិងបិទភ្នែកមិនមែនហត់កាយតែហត់ចិត្តច្រើនជាង

"ម៉ាក់យល់ តែម៉ាក់សួរកូនរឿងមួយ"អ្នកស្រីចន

"....."ជុងហ្គុកមិនមាត់តែចាំស្ដាប់

លែងមានដំណែងក្នុងបេះដូងអូន(🥀)(វគ្គ1+វគ្គ2)[Complete✅ ]Where stories live. Discover now