វគ្គ2} 4: លែងមានដំណែងក្នុងបេះដូងអូន

939 74 0
                                    

ជុងហ្គុកបានធ្វើការថើបកូនក្រមុំនៅនឹងមុខមនុស្សជាច្រើនធ្វើអោយគ្រប់គ្នាហូជ្រួលជ្រើមឯកូនក្រមុំញញឹមសប្បាយចិត្តខុសពីថេហ្យុងដែលកំពុងតែយំស្ទើរគាំង

រាងក្រាសនិងជូសីុក៏ចេញឡានទៅដោយថេហ្យុងឆ្លងកាត់កន្លែងរាងតូចឯថេហ្យុងក៏ធ្វើការរត់ទៅតាមឡានរបស់រាងក្រាសទាំងយំ

"ហ្ហឹកៗ..ជុងហ្គុក...ហ្ហឹក! ឈប់សិនជុង"ថេហ្យុងរត់តាមឡានអាពាហ៍ពិពាហ៍នោះយ៉ាងញាប់ជើងនិងស្រែកហៅរាងក្រាសដែលធ្លាប់តែសង្សារខ្លួនគេតអោបរាល់ថ្ងៃតែថ្ងៃនេះប្រែក្លាយជាកូនកម្លោះរបស់អ្នកដទៃទៅវិញ

"ហ្ហឹកៗ..អូនមានរឿងចង់សួរបងឈប់សិន ហ្ហឹកៗ.."
ថេហ្យុងរត់មិនឈប់សោះទាំងយំទាំងខូចចិត្តផងដោយសារតែនេះគឺនៅពេលយប់ណាមួយកូនអ្នកធំការបែបនោះគឺគេធ្វើការបិទផ្លូវបែបនោះគឺមិនមានមនុស្សនោះទេ

"បងជុងមើលទៅដូចជាមនុស្សរត់តាមឡានយើង..."ឮជូសីុនិយាយហើយជុងហ្គុកក៏មើលតាមកញ្ចក់ក៏ឃើញថាថេហ្យុងព្យាយាមរត់តាមឡាននាយជុងហ្គុកក៏ឈប់ឡាននិងចាប់ផ្ដើមគិតដើម្បីដោះស្រាយស្ថានការណ៍នៅពេលនេះ

"ហេតុអីក៏តាមមកបាន?"នាយពោលតែឯងតែតិចៗទាំងជញ្ជក់មាត់ខ្នក់និងថេហ្យុងដែលកំពុងតែរត់សំដៅមកឡាននាយទាំងយំនោះ

"បងមានអីមែនទេ?"ជូសីុ

"គឺ..ដូចជាមនុស្សដែលបងធ្លាប់ស្គាល់បងចុះទៅមើលបន្តិចណា"ជុងហ្គុ

"ok អូនចាំនៅក្នុងឡាន"នាងស្លៀករ៉ូបកូនក្រមុំប៉ោងណាស់បែបនោះគឺខ្ជិលចុះតែម្ដងដោយសារតែយប់ជូសីុក៏មិនបានឃើញមុខថេហ្យុងច្បាស់ដែរនាងគ្រាន់តែដឹងថាគេជាក្មេងប្រុសតូចម្នាក់

"ហ្ហឹកៗ..ជុង..ហេតុអីក៏.."ថេហ្យុងរកនិយាយហើយតែរាងក្រាសអូសដៃគេទីណាត់ទីណែងមកក្បែរដើមឈើនៅលើក្បែរថ្នល់

"មកបានយ៉ាងមិច?"ជុងហ្គុកច្របាច់ដៃនិងគំហករាងតូច

"អូនមកតាមបងអូនបារម្ភខ្លាចបងមានរឿងអីតែបងវិញហេតុអីក៏រៀបការនិងគេ..អ្ហឹកហ្ហឹក! ហេតុអីបងជាកូនកម្លោះនៅយប់នេះ?"ថេហ្យុងយំដង្ហក់

លែងមានដំណែងក្នុងបេះដូងអូន(🥀)(វគ្គ1+វគ្គ2)[Complete✅ ]حيث تعيش القصص. اكتشف الآن