វគ្គ2} ភាគបញ្ចប់👥

2.3K 150 32
                                    


មួយរយៈក្រោយមកថេហ្យុងក៏បានដឹងខ្លួនវិញគេរអ៊ូ
ង៉ៅៗសួររកតែសុងឈុនចង់ដឹងពីសុវត្តិភាពសុងឈុនតែរាងក្រាសមិនប្រាប់នោះទេនាយមិនចង់អោយ
ថេហ្យុងពិបាកចិត្តបន្ថែមទៀតហើយសូម្បីតែរឿងរលូតកូនក៏នាយកុហករាងតូចដែរ

"ហ្ហឹកៗ..ងងឺតណាស់ ..ខ្ញុំស្អប់ភាពងងឹតបែបនេះ"
ថេហ្យុងនៅតែអង្គុយនៅលើគ្រែពេទ្យដោយសារតែភ្នែកគេងងឺតទាំងសង្ខាង គេពិតជាស្អប់និងភ័យខ្លាចខ្លាំងណាស់

"ថេយ៍..អូនកុំយំអីណា"ជុងហ្គុកស្ទុះមកអោបរាងតូចទាំងបេះដូងប្រេះបែកជាបំបែកមកពីមូលហេតុនាយតែម្នាក់គត់ទើបធ្វើអោយថេហ្យុងវេទនាបែបនេះ
ជួបថេហ្យុងនាយមានតែនាំរឿងអោយគេមានតែភាពបំផ្លាញនិងក្ដីវិនាសដល់រាងតូច

"សំុអង្វរ ហ្ហឹកៗ..ធ្វើអោយខ្ញុំឃើញពន្លឺបន្តិចមកវាងងឹត..ហ្ហឹកៗ ជុងហ្គុកវាងងឹតណាស់ខ្ញុំខ្លាច"ថេហ្យុងខ្ងាំដៃនាយខ្លាំងៗនេះហើយគ្រប់ពេលដែលថេហ្យុងក្រោកឡើងគេតែងតែយំបែបនេះរហូតដល់យូបន្តិចពេលដឹងថាមានអ្នកនៅក្បែរខ្លួនគេទើបអន់ភ័យខ្លាចតិចតួច រាងក្រាសអោបរាងតូចទាំងលួចស្រក់ទឹកភ្នែកមិនអោយ
ថេហ្យុងឮសម្លេងនាយយំបង្ករភាពភ័យខ្លាចដល់រាងតូចនោះទេ នាយយំបៀមទុក្ខក្រៀមក្រំនៅក្នុងចិត្តវាឈឺណាស់ក្រោយឃើញមនុស្សជាទីស្រលាញ់វេទនាបែបនេះ

#Cut


" តើលោកសម្រេចចិត្តច្បាស់ហើយមែនទេ? កែវភ្នែកគឺសំខាន់ណាស់សម្រាប់មនុស្ស "ដុកទ័រសួរទៅកាន់ជុងហ្គុក

"គេជាកែវភ្នែកនិងបេះដូងរបស់ខ្ញុំ ខ្ញុំចង់អោយគេថែរក្សាកែវភ្នែកខ្ញុំហើយខ្ញុំក៏មិនចង់អោយបេះដូងខ្ញុំគេត្រូវរស់នៅឈឺចាប់ដែរ"នេះជាចម្លើយរបស់ជុងហ្គុកនាយមិនអាចទ្រាំឃើញថេហ្យុងវេទនាព្រោះនាយបន្តទៀតទេ នាយអន់ណាស់ជាមនុស្សដែលខ្លួនស្រលាញ់ទាំងមូលមិនដែលបានធ្វើអ្វីដើម្បីថេហ្យុងក្រៅពីតាមបំផ្លាញជីវិតគេរហូតដល់សូន្យបែបនេះ នាយអន់មិនបានមួយចំនិតសុងឈុនផងសូម្បីតែជីវិតចុងក្រោយរបស់សុង
ឈុនក៏ពោពេញដោយភាពការពារនិងបារម្ភពី
ថេហ្យុង បើដឹងបែបនោះនាយមិនបំបែកថេហ្យុងពីសុងឈុននោះទេ ចិត្តអាណិតបានត្រឹមអាណិតគ្រប់យ៉ាងមិនអាចបកក្រោយ សំខាន់ពេលនេះគឺដល់វេននាយហើយ ដល់វេននាយធ្វើអ្វីម្យ៉ាងដើម្បីជាពន្លឺដល់ជីវិតរាងតូចអោយចាប់ផ្ដើមសារថ្មីហើយ...។

You've reached the end of published parts.

⏰ Last updated: Feb 19, 2023 ⏰

Add this story to your Library to get notified about new parts!

លែងមានដំណែងក្នុងបេះដូងអូន(🥀)(វគ្គ1+វគ្គ2)[Complete✅ ]Where stories live. Discover now