part10

495 56 19
                                    

(តnoo povដដែល)

ខ្ញុំមិនដឹងនោះទេថាពេលនេះខ្ញុំនៅទីណា ដឹងត្រឹមថាទីនេះគួរអោយខ្លាចណាស់អ្នកនៅទីនេះនិយាយភាសាចិនទាំងអស់។ ខ្ញុំបានចំណាយពេញមួយថ្ងៃ ដើរចុះដើរឡើងពេញបន្ទប់ខាងក្រៅមានអ្នកយាមជាច្រើនអ្នក។ ទីនេះធំណាស់ខ្ញុំសម្លឹងមើលទៅតាមបង្អួចដែរមិនឃើញច្រកចេញនោះទេ។

នេះមួយអាទិត្យតាំងមានរឿងកើតឡើងនៅយប់នោះ ពេលយប់ឡើងគឺខ្ញុំមិនអាចដេកនោះទេវាប្រៀបដូចជាសុបិន្តអាក្រក់មួយអញ្ចឹង។

"ជាការល្អដែរម្នាក់នោះមិនមក!" ខ្ញុំខំដៃខ្លួនឯងតិចៗ ព្យាយាមលួងខ្លួនឯងក្នុងផ្លូវល្អខ្លះ

"ចុះបើគេទៀតហ៊ើយ!" គិតចុះឡើងខ្ញុំស្ទើរតែយំចេញមកអោយខ្លាំងៗទេ ហេតុជីវិតមានរឿងមិនឈប់បែបនេះ។

ត្រូវហើយnodtedលក់ខ្ញុំមកទីនេះ គេអាក្រក់ណាស់ខ្ញុំក៏មិនចង់រំលឹងពីគេដែរតែ មិនអាច! គ្រប់យ៉ាងមកពីខ្ញុំ ខ្ញុំល្ងង់នៅជិតគេយល់ពីគេស្រឡាញ់គេ តែគេទុកខ្ញុំត្រឹមសម្រាមដែរចង់តែបោះចោលអោយឆ្ងាយ។

ខ្ញុំដេកមិនលក់រាស់យប់ខ្លាចណាស់ថាបើមានយប់មួយ ដែរជាយប់ដែរវាបានកើតឡើងម្ដងទៀតនោះតើខ្ញុំត្រូវទទួលយកវាមួយជីវិតចុងក្រោយនេះមែនទេ?

យប់ស្ងាត់ខ្ញុំសម្ងំដេក ពេលនេះម៉ោង11ជិត12លឺតែសម្លេងដកដង្ហើមខ្ញុំនោះទេ។ ខ្ញុំបានឬសម្លេងពីខាងក្រៅ សម្លេងបើកឡានចូលមកប្រហែល4ឡានបានឈប់នៅមុខផ្ទះ ខ្ញុំឈរមើលអ្នកដែរចុះចេញពីឡាន។

"គេជាអ្នកណា?" ខ្ញុំឈរសម្លឹងមើលតាមបង្អួត ឃើញមានមនុស្សមួយក្រុមចុះចេញពីឡាន បើកទ្វាចាំទទួលអ្នកណាម្នាក់។

ម្នាក់នោះគីម្ចាស់នៅទីនេះត្រកូល***** ខ្ញុំជិតឃើញគេទៅហើយក៏មានមនុស្សមាឌធំម្នាក់មកឈរបាំង។
ខ្ញុំបានត្រឹមក្ដាប់ដៃស្ដាយបន្តិច។

"គេមក?" ខ្ញុំចាប់ផ្ដើមភ័យយ៉ាងខ្លាំងពេលដឹងថាគេមក រាងកាយស្រាប់តែទុនភ្លាមៗ នឹងឃើញដល់រឿងដែរត្រូវកើតឡើង បានត្រឹមបន់ស្រន់សូមអោយគេមេត្តា។

ខ្ញុំប្រញាប់រត់ទៅសម្ងំដេកដូចមុននេះ ដកដង្ហើមកាត់តែញាប់ ក្បាលបែកញើសជោក ភ័យណាស់ខាំដៃចង់ចេញឈាមទៅហើយ។

ចំណងស្នេហ៍ម៉ាហ្វៀ(SS2)ចប់Where stories live. Discover now