part35(អាចទេបើបងសុំត្រឹមជួបមុខអូន?)

359 85 18
                                    

Nodtedត្រៀមខ្លួនរួចជាស្រេចក្នុងការមក ជួបនឹងnooនៅក្នុងប្រទេសថៃ នាយមិនបានចេះតែមកនោះទេនាមានគម្រោងការជាច្រើនក្នុងការនាំnooអោយនៅក្នុងទ្រុងមាសដែរគេត្រៀមទុក។(ហូចnooនឹងសត្វមែន?ប្ដី?🥲)

"ចាហ្វាយពិតជាធ្វើបែបនេះមែនឬ?" Limសួរទៅចាហ្វាយព្រោះថានាយពេលនេះមានគម្រោងចាប់peteហើយដោះដូរជាមួយនឹងnoo។ (ការគំនិតឆ្កួតនឹងកើតមកទៀតហើយ🥲)

"ត្រូវហើយ!" Nodtedនិយាយទាំងពេលនេះគេមកដល់ថៃហើយត្រៀមក្នុងការធ្វើនូវគម្រោងខ្លួន។

"ចាហ្វាយ! ខ្ញុំនិយាយសិនបាន!" Limដាក់ស្នើរហើយក៏មកនិយាយជាមួយnodtedតែពីរនាក់ក្នុងបន្ទប់។

"មានការអី! និយាយមក" nodtedសួរទៅlimហើយដាក់ខ្លួនអង្គុយធ្វើរឹកយ៉ាងសង្ហា។

"ចាហ្វាយខ្ញុំដឹងថាខ្ញុំមិនមានឋានៈអ្វីមកប្រាប់ចាហ្វានោះទេ តែខ្ញុំមិនចង់អោយចាហ្វាយធ្វើខុសទៀតនោះទេ" limនិយាយទាំងអោនគោរពជានិច្ច។

"និយាយអោយលឿនៗមក!"

"ចាហ្វាយធ្វើបែបនេះខ្លាចថាអ្នកប្រុសnooនឹងខឹងស្អប់ទៅវិញទេហើយ..." limចង់និយាយបន្តតែក៏ត្រូវnodtedនិយាយកាត់។

"ចឹងឯងដឹងមែនទេថាnooនៅទីណា?" Nodtedសួរដោយសម្លេងត្រជាក់ សម្លឹងមើលទៅlimទាំងកំណាច

"អត់នោះទេចាហ្វាយ តែខ្ញុំដឹងថាអ្នកប្រុសnooស្រឡាញ់មនុស្សជុំវិញខ្លួនណាស់ បើចាហ្វាយធ្វើបែបនេះដើម្បីចង់អោយលោកvegasយកអ្នកប្រុសnooមកជំនួសវិញនោះ ខ្លាចថា..."

"ខ្លាចថាអី?!"

"ខ្លាចថាមិនអាចព្រោះពេលនេះ លោកkinnតាមការពារអ្នកប្រុសnooរហូតហើយ លោកvegasនឹងមិនព្រមតាមសំណើរចាហ្វាយនោះទេ" limនិយាយដោយមានហេតុផលប្រាប់ទៅចាហ្វាយ។

"យើងមិនជឿរ!" Nodtedនៅតែមិនជឿរអ្នកណាទាំងអស់ គម្រោងការនាយត្រូវតែបានសម្រេច មិនថាមានហេតុអ្វីក៏ដោយមកថៃលើកនេះនាយត្រូវតែយកnooមកវិញអោយបាន។
~~~

"អាយ! លែងយើងទៅវើយ" peteពេលនេះត្រូវគេចាប់ចង់ឡើងជាប់ក្នុងបន្ទប់ធ្វើការnodted។

"ចាហ្វាយ! លោកvegasនៅខាងក្រោមបាទ!" Nodtedចាប់peteមិនបាន30នាទីផងក៏ត្រូវvegasតាមមកដល់ភ្លាមៗដូចគ្នា ធ្វើអោយផែនការនាយរលាយដូចអំបិលត្រូវទឹក។

ចំណងស្នេហ៍ម៉ាហ្វៀ(SS2)ចប់Where stories live. Discover now