part32(ក្នុងចិត្តnodted)

485 80 19
                                    

រីករាយពីធីបុណ្យអុំទូក
ដាក់ចំណងជើងចឹងទៅដូច....តើក្នុងចិត្តបងមានអ្នកណា តើក្នុងចិត្តបងមានអូនទេ? បានមួយបទដោយgreen🤣
~~~
បន្ទាប់ពីត្រូវvegasវាយបែកមុខបែកមាត់រួចមកnodtedក៏បានមកនៅក្រុមហ៊ុនវិញទាំងមុខមាត់ពិបាកមើល។

Nodted pov

"មិចក៏ឈឺយ៉ាងនេះ!" ខ្ញុំនិយាយជាមួយខ្លួនឯងទាំងផ្អែកខ្នងនឹងកៅអីធ្វើការខ្លាំងៗ យ្ដៃស្ទាបទ្រូងខាងឆ្វែង ថ្ងៃនេះជាថ្ងៃអ្វីមិចក៏ហត់យ៉ាងនេះ គ្មានកម្លាំងសូម្បីតែតរដៃនឹងvegas។(ប្ដីហត់ហើយ🥲)

"Noo!" Nodtedរើសចិញ្ចៀនដែរបានធ្វើអោយធ្លាក់នឹងយកវាមកពាក់លើកដៃសារជាថ្មី។

"ឈឺទេ? បងសូមទោស!" Nodtedមើលអាវដែរមានជាប់ឈាមnooនឹងហូរទឹកភ្នែកមកអាណិតនាយតូចមានអារម្មណ៍ចុកក្នុងទ្រូងកាន់តែខ្លាំងពេលដឹងថានាយតូចដោះចិញ្ចៀនខ្លួនចេញទៀត។ (អាប់មីនសូមយំ បង ស្អីពេលគេសួរអត់ឆ្លើយទេអាលូវបងស្អី?)

ខ្ញុំមិនមានបំណងធ្វើអោយnooទៅជាចឹងនោះទេ ពេលនោះគីខ្ញុំធ្វើអ្វីខ្ញុំដឹងខ្លួនច្បាស់ណាស់ បើខ្ញុំដោះស្រាយរឿងនេះបានហើយ ខ្ញុំនឹងមិនធ្វើអោយnooឈឺចាប់ទៀតនោះទេ។

"ហេតុអ្វីអោយតែពេលខ្ញុំធ្វើល្អតែងមានរឿងហ៊ើយយ!" ក្រាវ ខ្ញុំបោកកុំព្យូទ័រនៅលើតុចោល អោយវាបានធូរខ្លះ។ នឹកឃើញនូវរឿងកាលពី20ឆ្នាំមុន(រឿងទាំងអស់បានលាតត្រដាង)

20ឆ្នាំមុនពេលគ្រួសារnooជួបគ្រោះថ្នាក់

ខ្ញុំនឹកម៉ាក់បានធ្វើដំណើរទៅប្រទេសថៃជួបនឹងលោកតា ពេលជិះមកដល់ពាក់កណ្ដាលផ្លូវជួបនឹងក្មេងម្នាក់មានរបួសពេញខ្លួន ម៉ាក់ក៏បានអោយអង្គរក្សយកក្មេងនោះចូលក្នុងឡាននាំទៅមន្ទីពេទ្យ។

"គេកើតអ្វីទេម៉ាក់?" ខ្ញុំមានអាយុ10ឆ្នាំសួរទៅម៉ាក់មើលក្មេងនោះនឹងចាំកាន់ដៃតូចៗរបស់គេតិចៗ

"គេមិនកើតអីទេកូនម៉ាក់នាំគេទៅពេទ្យហើយ!" ម៉ាក់និយាយហើយក៏នាំគេទៅមន្ទីពេទ្យ។ ខ្ញុំដឹងថាម្នាក់ដែរនៅក្នុងគ្រែពេទ្យនោះមានឋានៈអ្វីក្នុងបេះដូងខ្ញុំ។ ខ្ញុំបានចាំមើលគេមួយសប្ដាហ៍តែគេនៅមិនដឹងខ្លួន។

ចំណងស្នេហ៍ម៉ាហ្វៀ(SS2)ចប់Where stories live. Discover now