part26

420 79 84
                                    

Nodtedដើរចូលក្នុងកម្មពិធីវិញ មិនមែនក្នុងគោលបំណងទៅសប្បាយវិញនោះទេ គីទៅរករស់បុរសចំណាស់មុននេះ តាមដែរnooនិយាយនាយក្រាស់ដឹងបាត់ទៅហើយថាមានរឿងអ្វីកើតឡើង។

"ដឹមដឹម..." nodtedហក់ទៅដាល់បុរសនោះមួយទំហឹងទប់លែងជាប់ដល់ថ្នាក់អង្គរក្សចូលមកឃាត់នៅតែជាប់ផង។

"ឯងធ្វើស្អីខ្លះហា?" Nodtedដាល់មិនដកដៃនោះទេ ហើយទិដ្ឋភាពទាំងអស់ក៌មិនអាចគេចផុតពីក្រសែភ្នែកkinnដូចគ្នា។

"ឯងទៅសើមមើលទៅថាមានរឿងអី?" Kinnបានប្រាប់ទៅកូនចៅម្នាក់ទៀត ហើយក៏ចាប់ផ្ដើមតាមសើមរឿងរបស់nooនឹងnodted។

Nodtedបន្ទប់ពីវាយបុរសចាស់លោភកាមនោះហើយមកnodtedបានដើរមកឡានវិញដោយមិនខ្ចល់ពីអ្នកណានិយាយអ្វីឡើង សំខាន់ពេលនេះនាយខឹងខ្លាំងណាស់។

"..." nodtedចូលមកដល់ក្នុងឡានឃើញnooយំឡើងដេកលក់ទៅហើយក៌ដាក់nooអោយដេកកើយលើស្មាខ្លួននឹងប្រាប់limអោយបើកបន្តទៅកន្លែងមួយ។ ឡានកូនចៅnodtedក៏បានបើទៅជាបន្តបន្ទាប់។

"ហឹមម" nodtedលើកមុខnooមកថើបថ្ងាសហើយក៏អោយទៅថើបមាត់nooយ៉ាងយូរព្រោះចិត្តអាណិតយំឡើងហើមភ្នែក។

មិនយូរប៉ុន្មានក្បួនឡានបានឈានជើងមកដល់ភូមិគ្រឹះមួយក្បែរមាត់សមុទ្រ ភូមិគ្រឹះធំបែរមុខទៅមាត់ឆ្នេរមានដើមដូងជាច្រើនរំលេចភ្លើងពេលរាត្រីយ៉ាងស្រស់ស្អាត។

"ពួកឯងទៅសម្រាក់ទៅ!" Nodtedនិយាយប្រាប់ទៅកូនចៅខ្លួន នឹងបែរទៅនិយាយកាន់limបន្ត។
"ចាប់ការរឿងយើងអោយបានលឿនបំផុត"

"ចាហ្វាយមិនត្រូវការអ្វីទេបាទ" limសួរឡើងម្ដងទៀតព្រោះខ្លាចអ្នកជាម្ចាស់ត្រូវការអ្វីបន្ថែម។

"..!" Nodtedក្រវីក្បាលបញ្ចាក់ហើយក៌លើកបីnooចូលក្នុងផ្ទះដើរសំដៅទៅបន្ទប់ខ្លួន ដែរនៅជាន់អ្នកលើអាចមើលឃើញផ្ទៃសមុទ្រយ៉ាងស្រស់ស្អាត។

Nodtedដាក់nooអោយដេកស្រួលនឹងផ្លាស់ខោអាវអោយនាយតូចរួចដេកអោបយ៉ាងមានក្ដីសុខក្នុងខ្លួន។
(ស៊ីម៉ាកំផ្លៀងហើយមានក្ដីសុខទៀត😇)

ព្រឹកថ្ងៃថ្មី

"ហឹមម!" NOOកម្រើកខ្លួនតាមការភ្ញាក់ព្រោះយប់មិញដេកនោះព្រោះយំហត់អស់កម្លាំងខ្លាំង ទើបព្រោះឡើងធ្វើអោយឈឺក្បាលនឹងឈឺខ្លួនខ្លះៗ។

ចំណងស្នេហ៍ម៉ាហ្វៀ(SS2)ចប់Where stories live. Discover now